ទីប្រឹក្សាជាន់ខ្ពស់បក្សលោកស្រី Paetongtarn Shinawatra បាននិយាយកាលពីថ្ងៃអង្គារថា គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin ឲ្យធ្វើជានាយករដ្ឋមន្ត្រី ប្រសិនបើសម័យប្រជុំសភារួមគ្នាបដិសេធការតែងតាំងមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក Pita Limjaroenrat នៅថ្ងៃពុធនោះ។
លោកស្រី Paetontarn កូនស្រីរបស់អតីតនាយករដ្ឋមន្ត្រី លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា និងជាបេក្ខភាពនាយករដ្ឋមន្ត្រីក្នុងបញ្ជីរបស់បក្សភឿថៃ បាននិយាយថា “គណបក្សភឿថៃនឹងតែងតាំងលោក Srettha Thavisin សម្រាប់ការប្រកួតនៅថ្ងៃទី 19 ខែកក្កដា វាគឺជាការពិត”។
លោកស្រី Paetongtarn បាននិយាយថា ប៉ុន្តែមុនពេលតែងតាំងលោក Srettha Thavisin ដែលជាបេក្ខជនរបស់គណបក្សភឿថៃ លោកស្រីនឹងគាំទ្រយ៉ាងពេញទំហឹងដល់លោក Pita Limjaroenrat ឲ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ លោកស្រីបានបន្តថា ប្រសិនបើសភាបដិសេធលោក Pita ពិតមែននោះ គឺពិតណាស់ មានតែគណបក្សភឿថៃទេ ដែលនឹងតែងតាំងលោក Srettha Thavisin ។
លោក Pita បានបរាជ័យក្នុងការទទួលបានសំឡេងភាគច្រើនដែលត្រូវការ ក្នុងអំឡុងពេលការប្រជុំរួមគ្នានៃសភា និងព្រឹទ្ធសភាកាលពីថ្ងៃទី 13 ខែកក្កដា។
សម្ព័ន្ធភាពចម្រុះទាំងប្រាំបីបានសម្រេចចិត្តកាលពីថ្ងៃច័ន្ទ ថាពួកគេនឹងតែងតាំង លោក Pita ទៅកាន់សភានៅថ្ងៃពុធ បើទោះបីជាឥស្សរជនសំខាន់របស់ភឿថៃបាននិយាយថា ការតែងតាំងលោក Pita មិនអាចបន្តជារៀងរហូតក៏ដោយ ។
កាលពីថ្ងៃអង្គារ អ្នកស្រី Paetongtarn បាននិយាយថា លោកក៏និង គាត់គាំទ្រលោក Srettha Thavisin ផងដែរ ដោយសារតែគាត់មានចំណេះដឹងផ្នែកជំនួញ និងសេដ្ឋកិច្ច។ លោក Srettha គឺជាអតីតប្រធានអាណាចក្រអចលនទ្រព្យ Sansiri ដ៏ល្បីឈ្មោះមួយផងដែរ។
“ការផ្តោតសំខាន់គឺនៅពេលដែលយើងអាចបង្កើតរដ្ឋាភិបាលថ្មីបាន វាជាផលប្រយោជន៍សាធារណៈ ពីព្រោះប្រទេសជាតិត្រូវតែដើរទៅមុខ ការផ្តោតទៅលើអ្វីដែលយើងអាចធ្វើដើម្បីអភិវឌ្ឍប្រទេសជាតិ គឺការកសាងទំនុកចិត្តរបស់អ្នកវិនិយោគអន្តរជាតិ ទើបយើងអាចទាក់ទាញពួកគេបានកាន់តែច្រើន”។
អ្នកយកព័ត៌មានបានសួរលោកស្រីអំពីការសន្យារបស់សមាជិកព្រឹទ្ធសភាម្នាក់ក្នុងការគាំទ្រគណបក្សភឿថៃ ប្រសិនបើខ្លួនដក MFP ចេញពីសម្ព័ន្ធរបស់ខ្លួននោះ។ លោកស្រី Paetongtarn បាននិយាយថា គណបក្សចម្រុះទាំងប្រាំបីនឹងពិភាក្សាអំពីបញ្ហានេះ។
លោកស្រីបានថ្លែងថា៖ «សូមឲ្យនាយកប្រតិបត្តិគណបក្សមានការពិភាក្សាគ្នាជាមុនសិន ព្រោះបញ្ហានេះមានលក្ខណៈរសើបខ្លាំងណាស់»។
ក្នុងការឆ្លើយតបនឹងសំណួរផងដែរ ទៀតសោត លោកស្រី Paetongtarn បានមានប្រសាសន៍ថា លោកស្រីមិនបានគិតថាតើលោកស្រីនឹងមានផលប័ត្ររដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលថ្មីដែរឬក៏អត់នោះទេ។