កញ្ញា Ice បានចេញមកនិយាយរឿងក្នុងចិត្តជាលើកដំបូង ក្រោយដួលសន្លប់ចូលបន្ទប់ ICU កាលពីពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ តួឯកស្រីដ៏ល្បីឈ្មោះមួយរូបរបស់ប្រទេសថៃ កញ្ញា Ice Preechaya Pongthananikorn បាននាំម្តាយរបស់នាងដែលមានឈ្មោះថា Bang-On មកនិយាយប្រាប់ពីរឿងរ៉ាវដែលបានកើតឡើងចំពោះកូនស្រីបណ្តួលចិត្តរបស់ខ្លួននៅក្នុងកម្មវិធីមួយ ព្រមទាំងការលាតត្រដាងពីខ្យល់មូសុងនៃជីវិតដែលជន់លិចក្នុងពេលតែមួយចំពោះ Ice រួមទាំងករណី Cyanide ថែមទៀតផង។
Ice បាននិយាយថា នៅពេលដែលខ្ញុំដឹងពីការទិញ Cyanide ខ្ញុំពិតជាមានអារម្មណ៍ភ័យខ្លាចជាខ្លាំង ព្រោះថាខ្ញុំមិនដឹងអ្វីទាំងអស់ជុំករណីនៃជនល្មើសដែលបានប្រើថ្នាំបំពុលប្រភេទមួយនេះនោះទេ។ ហើយចំពោះរឿងមួយទៀត ខ្ញុំដូចជាធ្វើអ្វីមួយដែលមិនសក្តិសមនិងសុខភាពខ្លួនឯង ដូចជាការញ៉ាំមិនបានគ្រប់គ្រាន់ ការគេងមិនលក់ ភាពតានតឹងក្នុងខួរក្បាល និងមានរឿងជាច្រើនទៀតបានលាយឡំជាមួយគ្នាក្នុងពេលតែមួយ ហើយពេលនោះក៏មានរឿងថ្មីមួយទៀតបានមកដល់ដូចគ្នាដែរ។ នៅពេលដែលករណីដួលសន្លប់មួយនេះបានកើតឡើង អ្វីទាំងអស់វាត្រូវបានលុបចោលក្នុងរយៈពេលត្រឹមមួយប្រព្រិចភ្នែក។
កញ្ញា Ice បាននិយាយអំពីឧបទ្ទវហេតុដែលគាត់បានដួលសន្លប់ តែរូបនាងជាមនុស្សមិននិយាយច្រើន នោះទេ ព្រោះនាងគិតថារឿងគ្រប់យ៉ាងនិងរសាត់ទៅតាមពេលវេលា។ កញ្ញាបាននិយាយទៀតថាខ្ញុំនឹងមិននិយាយថាខ្ញុំមិនអាចធ្វើវាបានទេ តែខ្ញុំនឹងបញ្ចប់វា នៅពេលដែលខ្ញុំមិនអាចទ្រាំបាន។ ចំពោះបញ្ហាមួយចំនួន យើងក៏មិនអាចនិយាយជាមួយអ្នកណាផ្សេងសូម្បីតែម្នាក់ បើទោះជាម្តាយរបស់ខ្ញុំ។ ខ្ញុំមិនដឹងថា តើត្រូវដោះស្រាយយ៉ាងណានៅពេលដែលបញ្ហាទាំងនោះបានមកដល់ស្របពេលតែមួយ។
ចំនែកឯម្តាយរបស់ Ice បានបន្ថែមផងដែរថា៖ ប៉ានិងម៉ាក់បាននិយាយប្រាប់កូនថា Iceមិនចាំបាច់បារម្ភពីពួកគាត់ទាំងពីរនោះទេ។ ព្រោះលោកប៉ាកូនធ្លាប់និយាយថា បើប៉ាជួបបញ្ហាអ្វីផ្សេងទៀតក៏កូនមិនបាច់សង្គ្រោះដែរ។ (ប៉ាមិនចង់ធ្វើជាបន្ទុកដល់កូនជាទីស្រលាញ់របស់ប៉ានោះ)ទេ។ ប៉ុន្តែនៅពេលដែល Ice ចូលប្រឡូកក្នុងវិស័យសិល្បៈនេះ ពួកយើងក៏មានលុយច្រើន ហើយជីវភាពគ្រួសាររបស់យើងក៏កាន់តែប្រសើរឡើង។ ប៉ុន្តែនៅពេលដែលលោកប៉ាឈឺធ្ងន់ត្រូវចូលមន្ទីរពេទ្យ ប្រាក់សន្សំរបស់គាត់មានតែជាង៥លាន ហើយម្តាយខ្លួនឯងក៏ត្រូវសម្រាកព្យាបាលជាប្រចាំទៀត ។
Ice និយាយទាំងទឹកភ្នែកថា បច្ចុប្បនេះការងាររបស់ខ្ញុំក៏មិនបានត្រឡប់វិញ ប៉ុន្តែខ្ញុំក៏នូវតែត្រៀមខ្លួនរួចរាល់ដើម្បីធ្វើការផងដែរ។