យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា គណៈប្រតិភូ ចិននិង រុស្ស៊ីនឹងចូលរួមក្នុងការប្រារព្ធខួបលើកទី 70 នៃ “ទិវាជ័យជំនះ” នៅថ្ងៃព្រហស្បតិ៍នៅទីក្រុងព្យុងយ៉ាង។ បើយោងតាមទីភ្នាក់ងារដដែលសរសេរទៀតថា ការចូលរួមនោះគឺមានសមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន លោក Li Hongzhong ដែលជាអ្នកដឹកនាំក្រុមទីក្រុងប៉េកាំង។
ចំនែកក្រសួងការពារជាតិរុស្ស៊ីវិញបាននិយាយថា ខ្លួនត្រូវបានអញ្ជើញដោយសមភាគីកូរ៉េខាងជើង ហើយនឹងចូលរួមក្នុងព្រឹត្តិការណ៍ទិវាជ័យជំនះមួយនេះ។
គណៈប្រតិភូប្រទេសរុស្ស៊ី ដែលដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិ លោក Sergei Shoigu និងទៅដល់ប្រទេសកូរ៉េខាងជើង ដើម្បីចូលរួមជាមួយក្រុមជនជាតិចិន ក្នុងនាមជាភ្ញៀវសាធារណៈលើកដំបូង មកកាន់ប្រទេសកម្មុយនិស្តមួយនេះ បើគិតចាប់តាំងពីការចាប់ផ្តើមនៃ ការរាតត្បាតសកលបានធូស្បើយ។
ដោយខាងក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដំណើរទស្សនកិច្ចនេះនឹងជួយពង្រឹងទំនាក់ទំនងយោធារុស្ស៊ី-កូរ៉េខាងជើង ហើយវានឹងក្លាយជាដំណាក់កាលដ៏សំខាន់ក្នុងការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ”។
ក្រសួងបានបង្ហោះវីដេអូខ្លីមួយនៅលើកម្មវិធីផ្ញើសារ Telegram របស់ខ្លួនដែលបង្ហាញពី Shoigu ត្រូវបានស្វាគមន៍ដោយមន្ត្រីយោធាកូរ៉េខាងជើងនៅលើកំរាលព្រំក្រហមនៅឯ tarmac នៃព្រលានយន្តហោះ។
ការទទួលស្វាគមន៍នោះផងដែរ គេសង្កេតឃើញថា មានបដាពណ៌ក្រហមដែលមានសញ្ញាសរសេរថា “សូមស្វាគមន៍ សមមិត្តរដ្ឋមន្ត្រីការពារជាតិនៃសហព័ន្ធរុស្ស៊ី លោក Sergei Shoigu!” ជាភាសាកូរ៉េ និងរុស្ស៊ី។
ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថានឹងរួមបញ្ចូលការដង្ហែរក្បួនយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើង។
សម្រាប់ប្រទេសចិនវិញ បានអះអាងកាលពីថ្ងៃច័ន្ទ ថាខ្លួនអនុវត្ត “ទណ្ឌកម្ម” យ៉ាងតឹងរ៉ឹងរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដោយបានប្រតិកម្មទៅនឹងលិខិតមួយពីក្រុមប្រាំពីរនៃ សហភាពអឺរ៉ុប ដែលបានជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ទីក្រុងព្យុងយ៉ាងពីការគេចចេញពីវិធានការដោយប្រើដែនទឹករបស់ចិន។
គួរបញ្ជាក់ផងដែរថា ចំណងកាទូតរបស់ចិន និង កូរ៉េខាងត្បូង បានធ្វើឲ្យចិនមានការនាំចេញ ទៅកាន់កូរ៉េខាងជើងក្នុងខែមិថុនាគឺខ្ពស់ជាងឆ្នាំមុន 8 ដង។ ប៉ុន្តែនៅពេលដែលរដ្ឋសម្ងាត់កំពុងរាយការណ៍ពីករណីមួយថា មានមនុស្សរាប់ម៉ឺននាក់បានឆ្លងជំងឺ COVID-19 ក្នុងមួយថ្ងៃ ពេលនោះកូរ៉េខាងជើងក៏បានបិទព្រំដែនរបស់ខ្លួន។
សូមរំលឹកផងដែរថា ប្រទេសកូរ៉េខាងជើងធ្លាប់បានបិទព្រំដែនរបស់ខ្លួននៅដើមឆ្នាំ 2020 ចំពោះរាល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងការទូត សូម្បីតែជាមួយដៃគូសេដ្ឋកិច្ច និងនយោបាយសំខាន់របស់ខ្លួនគឺចិន និងរុស្ស៊ីក៏ដោយនោះ។ របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋមិនបាននិយាយថា តើដំណើរទស្សនកិច្ចនេះបានកត់សម្គាល់ការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយនោះវិញឬយ៉ាងណានោះទេ។
ចំពោះរុស្ស៊ី និងកូរ៉េខាងជើង គឺមានទំនាក់ទំនងស្អិតរមួតដោយពួកគេធ្លាប់ទទួលបាន ចំណងមិត្តភាព ជាយូរយារណាស់មកហើយ បើទោះបីជាទីក្រុងមូស្គូបានព្យាយាមធ្វើជាឈ្មួញកណ្តាលនៃកិច្ចព្រមព្រៀងស្តីពីកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាងក៏ដោយ។
សហរដ្ឋអាមេរិកបានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីសម្រាប់សង្គ្រាមនៅអ៊ុយក្រែន តែវាជាការអះអាងដែលក្រុងព្យុងយ៉ាង និងក្រុងម៉ូស្គូបដិសេធ។
អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយកាលពីថ្ងៃអង្គារថា ទាំងរុស្ស៊ី និងចិន “អាចប្រើឥទ្ធិពលរបស់ពួកគេលើកូរ៉េខាងជើង ដើម្បីលើកទឹកចិត្តឱ្យពួកគេជៀសវាងពីការគំរាមកំហែង និងអាកប្បកិរិយាខុសច្បាប់។
លោក Vedant Patel បាននិយាយថា “ប្រទេសទាំងពីរនេះមានតួនាទីដ៏មានសក្តានុពលក្នុងការជំរុញឱ្យកូរ៉េខាងជើងត្រឡប់ទៅតុចរចាដោយសន្តិវិធីវិញផងដែរ” ។