ការិយាល័យឩតុនិយម Met  របស់ចក្រភពអង់គ្លេសបាននិយាយថាសីតុណ្ហភាពដែលក្តៅបំផុតកាលពីឆ្នាំ 2022 នឹងកើតឡើងម្តងទៀត នៅឆ្នាំ 2060

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឲ្យដឹងថា ក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃទី 27 ខែកក្កដា  សីតុណ្ហភាពកំដៅគឺបានធ្លាក់ចុះ ហើយកំដៅដែលមានការកើនឡើងនោះទេសអង់គ្លេសបានជួបប្រទះក្នុងឆ្នាំ 2022 នៅពេលដែលប្រទេសមួយនេះបានកត់ត្រាថ្ងៃក្តៅដ៏ខ្ពស់បំផុតក្នុងកំណត់ត្រា ហើយនឹងត្រូវបានគេទស្សទាយថា វានិងកើតឡើងម្តងទៀតនៅឆ្នាំ 2060។ តែចំពោះចុងសតវត្សន៍នេះវិញ ខាងសេវាអាកាសធាតុជាតិរបស់ Met Office បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អង់គ្លេសនិងជួបអាកាសធាតុ”ត្រជាក់” វិញ។

តាមដានយើងតាមរយៈ Telegram CPN Daily

សម្រាប់សីតុណ្ហភាពលើសពី 40C នៅក្នុងប្រទេសអង់គ្លេសកាល ខែកក្កដាឆ្នាំមុន អាចនិយាយបានថាវាជាការកើនឡើងកំដៅលើកដំបូង ហើយការិយាល័យ Met បាននិយាយថាឆ្នាំ 2022 គឺជាឆ្នាំក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើមនៅក្នុងឆ្នាំ 1884 បើទោះបីជាចក្រភពអង់គ្លេសធ្លាប់ជួបការកើនឡើងនៃកំដៅចាប់តាំងពីឆ្នាំ 1659 តែវាស្ថិតនៅក្នុងស៊េរីសីតុណ្ហភាពកណ្តាលនៃប្រទេសអង់គ្លេសតែប៉ុណ្ណោះ។

លោក Mike Kendon គឺជាសាស្ត្រាចារ្យមកពីមជ្ឈមណ្ឌលព័ត៌មានអាកាសធាតុជាតិរបស់ Met Office បាននិយាយថា “នៅក្នុងលក្ខខណ្ឌអាកាសធាតុ និងអាកាសធាតុកាលពីឆ្នាំ 2022 គឺជាឆ្នាំដែលក្តៅបំផុតសម្រាប់ចក្រភពអង់គ្លេស” ។

“បើយោងតាមការសង្កេតបានបង្ហាញថា សីតុណ្ហភាពក្តៅខ្លាំងបំផុតកំពុងផ្លាស់ប្តូរលឿនជាងមធ្យមភាគទៅទៀត ហើយនៅពេលដែលអាកាសធាតុកាន់តែឡើងកំដៅ យើងបានរំពឹងទុកថាកំណត់ត្រាសីតុណ្ហភាពដ៏ក្តៅនេះនឹងកាន់តែកើនឡើង។

ការិយាល័យ Met បាននិយាយថា ការសិក្សារបស់ខ្លួនបានរកឃើញទាំងឆ្នាំក្តៅបំផុត និងរលកកំដៅខែកក្កដាឆ្នាំ 2022 ទំនងជាត្រូវបានបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ហើយកក្តាចម្បងរបស់វានោះគឺបណ្ដាលមកពីមនុស្ស។

នៅក្នុងរបាយការណ៍បានបង្ហាញថា ‘ស្ថានភាពអាកាសធាតុចក្រភពអង់គ្លេស’ របស់ខ្លួន ត្រូវបានការិយាល័យ Met បានព្យាករណ៍ថា នៅក្នុងសេណារីយ៉ូនៃការបំភាយឧស្ម័នជាមធ្យម នៅឆ្នាំ 2060 ឆ្នាំ វាដូចអ្វីដែលបានកើតឡើងកាលពីឆ្នាំ 2022 ដូច្នោះដែរ ដោយជាមធ្យមនឹងអាចចាត់ទុកថាកើនឡើងទៅរហូត ហើយដល់ឆ្នាំ 2100 វាត្រូវបានចាត់ទុកថាជាឆ្នាំ “ត្រជាក់”វិញម្តង។

លោក Mike Kendon បាននិយាយថា “ឆ្នាំ 2022 គឺជាការព្រមានដ៏មានសក្តានុពលនៃអ្វីដែលយើងគួរតែប្រុងប្រយ័ត្ននាពេលអនាគត” ។

ការិយាល័យ Met បាននិយាយថា កាលពីចន្លោះឆ្នាំ 2013-2022 គឺជាទសវត្សរ៍ដ៏កក់ក្តៅបំផុតក្នុងកំណត់ត្រានៅក្នុងចក្រភពអង់គ្លេស។

តាមរបាយការណ៍ដដែលនេះគេក៏បានរកឃើញថា កម្រិតទឹកសមុទ្រនៅជុំវិញចក្រភពអង់គ្លេសបានកើនឡើងប្រហែល 18.5 សង់ទីម៉ែត្រចាប់តាំងពីទសវត្សរ៍ឆ្នាំ 1900 ជាមួយនឹង 11.4 សង់ទីម៉ែត្រដែលបានកើតឡើងក្នុងរយៈពេល 30 ឆ្នាំកន្លងមកនេះ។

Reporter:
scroll to top