យោងទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2023 បានរាយការណ៍ថា ការរញ្ជួយដីបានកើតឡើងក្នុងកម្រិត 3.5 រ៉ិចទ័រ ហើយវាបានវាយប្រហារភាគខាងជើងនៃទីក្រុងចាងស៊ូ ចម្ងាយ 216 គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍។ ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ទៀតថា ការរញ្ជួយដីនោះមិនបានបង្ករឲ្យមានអ្នកស្លាប់ ឬការខូចខាតណាមួយត្រូវបានរាយការណ៍ភ្លាមៗនោះទេ។
បើយោងតាមរដ្ឋបាលឧតុនិយមកូរ៉េ (KMA) បាននិយាថា ការរញ្ជួយដីនេះបានកើតឡើងនៅក្នុងតំបន់ក្នុងខេត្ត Jeolla ភាគខាងជើងប្រទេសកូរ៉េ នៅវេលាម៉ោង 7:07 យប់ ដោយដំបូងឡើយ ខាងឧតុនិយម KMA បានរាយការណ៍ថា ការរញ្ជួយដីមានកម្រិត ៤.១ រ៉ិចទ័រ ប៉ុន្តែបានកែសម្រួលវិញក្នុងរយៈពេលខ្លី។ ចំពោជម្រៅដែលពួកគេប៉ាន់ស្មានគឺប្រហែល ៦ គីឡូម៉ែត្រ។ វាគឺជាការរញ្ជួយដីខ្លាំងបំផុតទីបី ដែលកើតឡើងនៅលើឧបទ្វីបកូរ៉េ ឬដែនទឹកជុំវិញវា រហូតមកដល់ពេលនេះក្នុងឆ្នាំនេះ។ អាជ្ញាធរខេត្តមួយនេះបានបញ្ជាក់ថា លោកបានទទួលនូវរបាយការណ៍ប្រហែល៤០ករណី ហើយវាសុទ្ធតែទាក់ទងនឹងការរញ្ជួយដី ប៉ុន្តែរហូតមកដល់ពេលនេះគឺមិនទាន់មានរបាយការណ៍ណាមួយបានបង្ហាញអំពីការខូចខាតនោះទេ។
ចំនែកការិយាល័យរបស់លោកបាននិយាយថា រដ្ឋមន្ត្រី លោក Han Duck-soo បានចេញសេចក្តីណែនាំដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ ត្រូវចាត់វិធានការឲ្យបានឆាប់រហ័ស និងវាយតម្លៃការខូចខាតដែលអាចបណ្តាលមកពីការរញ្ជួយដី។
ចំពោះការរញ្ជួយដីកម្រិត 3.5 រិចទ័រនេះផងដែរ ក៏បានវាយប្រហារតំបន់ 18 គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Jangsu ចម្ងាយ 216 គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍។ នេះបើយោងតាម រដ្ឋបាលឧតុនិយមរបស់កូរ៉េខាងត្បូង។