នៅថ្ងៃ 30 ខែ កក្កដា ឆ្នាំ 2023 យោងតាមក្រសួងឩតិនិយមរបស់ប្រទេសចិនបានចេញសេចក្តីរប្រកាសអាសន្នពណ៌កម្រឹតធ្ងន់ភ្លាមៗ នៅពេលមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅក្នុងរដ្ឋធានីប៉េកាំង និងខេត្តជុំវិញនោះកាលពីថ្ងៃសៅរ៍ ខណៈដែលព្យុះទីហ្វុង Doksuri បានបោកបក់មកលើដី ដោយនាំមកនូវលក្ខខណ្ឌអាកាសធាតុដ៏គ្រោះថ្នាក់មួយមកដល់ផ្នែកជាច្រើននៃប្រទេសចិនទាំងមូល។
Doksuri បានវាយលុកចូលទៅក្នុងខេត្ត Fujian ភាគខាងត្បូងកាលពីព្រឹកថ្ងៃសុក្រ ហើយមានខ្យល់ព្យុះបោកបក់ខ្លាំងរហូតដល់ 175 គីឡូម៉ែត្រក្នុងមួយម៉ោង (110 ម៉ាយក្នុងមួយម៉ោង) សម្រាប់ខាងសេវាឧតុនិយមរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃសៅរ៍ថា “ឥទ្ធិពល” របស់វាកំពុងត្រូវបានគេមានអារម្មណ៍ថា នៅភាគខាងជើងរបស់ប្រទេសចិនក៏អាចទទួលរងសម្ពាធផងដែរ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនគឺកំពុងជួបប្រទះនូវលក្ខខណ្ឌអាកាសធាតុយ៉ាងខ្លាំង ថែមទាំងមានការកត់ត្រាអំពីសីតុណ្ហភាពក្នុងរដូវក្តៅនេះថែមទៀតផង។ ព្យុះទីហ្វុង Doksuri វាគឺជាព្រឹត្តិការណ៍ដែលអ្នកវិទ្យាសាស្ត្រច្រើននៅក្នុងប្រទេសចិនបាននិយាយថា កក្តាចម្បងដែលធ្វើឲ្យមានគ្រោះធម្មជាតិកាន់តែមានភាពធ្ងន់ធ្ងរឡើង គឺដោយសារការប្រែប្រួលនៃអាកាសធាតុ។
ក្រុមអ្នកជំនាញបានព្រមានថា ភ្លៀងធ្លាក់នៅថ្ងៃសៅរ៍ អាចបណ្តាលឱ្យមានទឹកជំនន់កាន់តែអាក្រក់ជាងកាលពីខែកក្កដា ឆ្នាំ 2012 ទៅទៀត។ ដោយកាលនោះគឺមានមនុស្សប្រមាណ 79 នាក់បានស្លាប់ និងរាប់ម៉ឺននាក់ត្រូវបានជម្លៀសចេញ។
ចំពោះប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា គ្រោះមហន្តរាយបែបនេះវាបានកើតឡើងជាលើកដំបូងកាលពីឆ្នាំ ២០១១ ហើយកាលនោះគឺមានការព្រមានអំពីភ្លៀងធ្លាក់ខ្លាំងដូចនាពេលបច្ចុប្បន្នបែបនេះដែរ។
ការប្រកាសអាសន្នកម្រឹតធ្ងន់ នឹងចូលជាធរមានចាប់ពីម៉ោង 8 យប់ (ម៉ោងក្នុងស្រុក) ដោយគ្របដណ្តប់លើផ្ទៃដីដែលមានប្រជាជនរាប់រយលាននាក់ រួមទាំងទីក្រុង Tianjin ខេត្ត Hebei និង Shandong ផងដែរ។ អាជ្ញាធរក្រុងបានប្រកាសកាលពីថ្ងៃសៅរ៍ថា សួនឧទ្យាន បឹង និងផ្លូវមាត់ទន្លេមួយចំនួនរបស់ទីក្រុងប៉េកាំងត្រូវបានបិទដើម្បីជាការប្រុងប្រយ័ត្ន។
ភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរាយការណ៍នៅរសៀលថ្ងៃសៅរ៍ ហើយវាត្រូវបានគេរំពឹងថានឹងបន្តរហូតដល់ថ្ងៃអង្គារ នៅក្នុងរដ្ឋធានីខេត្ត Fujian។ កាលពីថ្ងៃសៅរ៍ដដែល អាជ្ញាធរបានបញ្ជាឲ្យអ្នកស្រុកទាំងអស់ត្រូវចាកចេញពីផ្ទះសម្រាប់តែក្នុងករណីចាំបាច់តែប៉ុណ្ណោះ។
ចំពោះការដឹកជញ្ជូនសាធារណៈវិញ ក៏ត្រូវបានផ្អាកផងដែរ ព្រោះថា Doksuri ធ្លាប់ជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ វាធ្លាប់បានបោកបក់ឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិកកាលពីដើមសប្តាហ៍នេះ។ ប៉ុន្តែបន្ទាប់ពីនោះមកវាក៏បានបាត់បង់កម្លាំងមួយចំនួនទៅវិញ គឺនៅពេលដែលវាបានមកជិតប្រទេសហ្វីលីពីន។ បច្ចុប្បន្នព្យុះទីហ្វុងនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ 13 នាក់នៅទីនោះ ហើយវាក៏បង្ករឱ្យមានការរអិលបាក់ដី និងទឹកជំនន់ មុនពេលគេតាមដានវានៅខាងភាគពាយព្យទៅកាន់ប្រទេសចិន។ បើទោះបីជានៅពេលនេះ ព្យុះទីហ្វុងវាបានចុះខ្សោយជាងមុនក៏ពិតមែន ប៉ុន្តែវានៅតែនាំមកនូវរលកធំៗ និងខ្យល់បក់បោកមកភាគអាគ្នេយ៍នៃប្រទេសចិនកាលពីថ្ងៃសុក្រ ដែលបណ្តាលឱ្យមានការខូចខាតនៅតំបន់មួយចំនួនថែមទៀតផង។
នៅទីក្រុង Xiamen ដែលជាទីក្រុងកំពង់ផែដ៏សំខាន់មួយនៅច្រកសមុទ្រតៃវ៉ាន់ អាកាសធាតុខ្លាំងហាក់ដូចជាបានហែកដំបូលចេញពីស្ថានីយ៍រថយន្តក្រុង ហើយបានរុញវាឡើងទល់នឹងផ្លាកសញ្ញាដែលនៅក្បែរនោះ។ ផ្លូវមួយចំនួនក្នុងទីក្រុងត្រូវបានរាយប៉ាយដោយដើមឈើដួលរលំ ខណៈពេលដែលទឹកជំនន់បានកើតឡើងនៅកន្លែងផ្សេងទៀត ពេលនោះក៏ការរារាំងយានយន្តមិនឲ្យឆ្លងកាត់តំបន់នោះផងដែរ។
រូបភាពដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីខ្យល់បក់យ៉ាងខ្លាំងនៃអគារលំនៅដ្ឋាន ដែលបក់បោកកាលពីថ្ងៃសុក្រនៅក្នុងទីក្រុង Jinjiang ដែលជាតំបន់ទទួលរងកម្រឹតទាបបំផុត នៅស្រុកភាគខាងត្បូងនៃទីក្រុង Quanzhou ។
សម្រាប់វីដេអូនៃរលកយក្សបោកបក់លើទំនប់ទឹក និងខ្យល់បក់បោកកាត់តាមតំបន់ទីក្រុងត្រូវបានបង្ហោះលើបណ្តាញសង្គម Weibo ដោយក្រុមហ៊ុនកាសែត People’s Daily។ វីដេអូនអាកាសធាតុមានព្យុះនេះបានធ្វើឡើងបន្ទាប់ពីការឡើងកំដៅក្នុងកំណត់ត្រាជាច្រើនសប្តាហ៍នៅក្នុងប្រទេសចិន។ កាលពីដើមខែកក្កដានេះផងដែរ ទីក្រុងប៉េកាំង និងតំបន់ជុំវិញបានបំបែកកំណត់ត្រាសីតុណ្ហភាព ជាមួយនឹងសីតុណ្ហភាពក្នុងតំបន់លើសពី 40 អង្សាសេថែមទៀតផង។