មានមនុស្ស ពីរ នាក់បានបាត់បង់ជីវិតក្នុងកំឡុងពេលមានការប៉ះទង្គិចគ្នារវាងក្រុមប៉ាឡេស្ទីន នៅក្នុង ប្រទេស លីបង់

តាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 30 ខែ កក្កដា ឆ្នាំ 2023 បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សពីរនាក់ត្រូវបានគសម្លាប់ក្នុងរយៈពេលពីរថ្ងៃ នៃការប៉ះទង្គិចគ្នានៅជំរុំជនភៀសខ្លួនរបស់ ប៉ាឡេស្ទីនក្នុងប្រទេសលីបង់។ វាជាកន្លែងដែលបក្សពួកនិយម Fatah បានប្រយុទ្ធជាមួយក្រុមគូប្រជែង ដែលគាំទ្រពួកអ៊ិស្លាម នេះបើតាមប្រភពសន្តិសុខបាននិយាយកាលពីថ្ងៃអាទិត្យ។

តាមដានយើងតាមរយៈ Telegram CPN Daily

មេបញ្ជាការ Fatah ម្នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងការវាយឆ្មក់មួយ ដែលបានធ្វើឱ្យជំនួយការរបស់គាត់ជាច្រើននាក់ បានរងរបួសផងដែរនៅក្នុងជំរុំ Ain el-Hilweh ដែលមានហ្វូងមនុស្សក្រីក្រនៅជិតទីក្រុងឆ្នេរសមុទ្រស៊ីដូនភាគខាងត្បូងនៃប្រទេសលីបង់។

ការប៉ះទង្គិចគ្នាបានចាប់ផ្តើមនៅថ្ងៃមុនជាមួយនឹងការប៉ុនប៉ងធ្វើឃាត ដែលមិនបានសម្រេចលើមេដឹកនាំក្រុមដែលអាណិតអាសូរដល់ពួកអ៊ីស្លាមនិយមរឹងរូស ហើយនៅក្នុងនោះគឺមានមនុស្សម្នាក់ត្រូវបានសម្លាប់។

​ការ​បាញ់​កាំភ្លើង​និង​ការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប្រដាប់​អាវុធ​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុង Fatah គឺនូវតែបន្ត។

សាក្សីម្នាក់បាននិយាយថា កាលពីថ្ងៃអាទិត្យថា ហាងនានាត្រូវបានបិទ ហើយមនុស្សមួយចំនួនបានភៀសខ្លួនចេញពីជំរុំ ខណៈដែលភាពតានតឹងរវាងក្រុមគូប្រជែងបានកើនឡើង។ កងទ័ព​លីបង់​បាន​និយាយ​ថា ​កាំភ្លើងត្បាល់​មួយ​បាន​ធ្លាក់​នៅ​ក្នុង​ទីបញ្ជាការ​យោធា​ ហើយវាបានធ្វើឲ្យមាន​ទាហ៊ាន​ម្នាក់​បាន​រង​របួស។

ជំរុំ​នេះ​បាន​ឃើញ​ជម្លោះ​បក្សពួក​ជា​ញឹក​ញាប់​ក្លាយ​ជា​អំពើ​ហិង្សា​ដ៏​សាហាវ ដោយជនភៀសខ្លួនប្រហែល 400,000 នាក់ រស់នៅក្នុងជំរុំប៉ាឡេស្ទីនចំនួន 12 នៅក្នុងប្រទេសលីបង់ ដែលមានអាយុកាលតាំងពីសង្រ្គាមឆ្នាំ 1948 រវាងអ៊ីស្រាអែល និងប្រទេសជិតខាងអារ៉ាប់។ ហើយជំរុំភាគច្រើនស្ថិតនៅក្រៅដែនសមត្ថកិច្ចនៃសេវាសន្តិសុខលីបង់។

scroll to top