យោងតាមសារព័ត៌មាននៅក្នុងស្រុកមួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងកាលពីថ្ងៃពុធបានរិះគន់ប្រទេសបារាំងចំពោះការធ្វើសមយុទ្ធផ្លូវអាកាសរួមបញ្ចូលគ្នា ជាមួយកូរ៉េខាងត្បូងជាលើកដំបូងកាលពីសប្តាហ៍មុន។កូរ៉េខាងជើងបានចោទប្រកាន់ចំពោះប្រទេសទាំងពីរនេះថា វាគឺជាសកម្មភាព “នៃការបង្កហេតុខាងយោធា ដែលមិនអាចបដិសេដធ៍បាន” ចំពោះសមយុទ្ធនេះ គឺពិតណាស់ដែលបារាំង – កូរ៉េខាងត្បូងចង់គំរាមកំហែងដល់សន្តិសុខរបស់កូរ៉េខាងជើង។
អ្នកស្រាវជ្រាវម្នាក់នៅសមាគមកូរ៉េ-អឺរ៉ុប របស់ទីក្រុងព្យុងយ៉ាងបានធ្វើការរិះគន់នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង បន្ទាប់ពីប្រទេសទាំងពីរខាងលើបានចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាក្នុងរយៈពេលពីរថ្ងៃកាលពីថ្ងៃអង្គារសប្តាហ៍មុននៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Gimhae ភាគអាគ្នេយ៍នៃកូរ៉េខាងត្បូង។
យោងតាមសេចក្តីថ្លែងការមួយបានឲ្យដឹងថា លោក Ryu Kyong-chol គឺជាមេបញ្ជាការនៃកងរថពាសដែកទី ១០៥ (ដែលត្រូវបានគេស្គាល់ផងដែរថា ជាកងរថក្រោះឆ្មាំ Seoul Ryu Kyong Su 105) ។ និងជាអនុប្រធានសភាប្រជាជនកំពូលរបស់កូរ៉េខាងជើងផងដែរ។ លោកបាននិយាយជាភាសាអង់គ្លេសថា “ចំពោះសមយុទ្ធផ្លូវអាកាសមួយនេះ គឺជាទង្វើដែលគ្មានភាពទទួលខុសត្រូវ ហើយវាក៏ជាទង្វេលដែលជួយក្នុងការជំរុញឱ្យមានភាពតានតឹងកាន់តែខ្លាំងឡើងនៅឧបទ្វីបកូរ៉េ។ សកម្មរបស់អ្នកវាមិនខុសអីពីការញុះញង់ឲ្យមានជំលោះខាងផ្នែកយោធានោះទេ ព្រោះថាអ្នកកំពុងតែបង្ហាញពីចេតនាយ៉ាងច្បាស់ណាស់ ថាអ្នកចង់គំរាមកំហែងសន្តិសុខ និងផលប្រយោជន៍របស់កូរ៉េខាងជើង ដើម្បីគាំទ្រគោលនយោបាយអរិភាពរបស់សហរដ្ឋអាមេរិកចំពោះកូរ៉េខាងត្បូង” ។
កូរ៉េខាងជើង គឺមានឈ្មោះដែលតំណាងឱ្យឈ្មោះជាផ្លូវការថា សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ។
លោក Ryu បានផ្តោតលើទង្វេលរបស់ប្រទេសបារាំងថាជាការញុះញុង ដោយអះអាងថា ការបញ្ជូនយន្តហោះចម្បាំងរបស់ខ្លួនទៅកាន់ឧបទ្វីបកូរ៉េ មិនអាចត្រូវបានគេមើលឃើញអ្វីផ្សេងក្រៅពីទង្វើដែលទាក់ទងនឹងកូរ៉េខាងជើង ដែលជាសត្រូវនោះទេ។ អ្នកស្រាវជ្រាវបាននិយាយថា “ប្រទេសបារាំងបានព្យាយាមធ្វើគ្រប់សកម្មភាពទាំងអស់ឲ្យតែមានភាពប្រសើរជាង ការខ្ជះខ្ជាយថាមពលរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក” ។
“ប្រសិនបើបារាំងនៅតែបន្តដំណើរការដោយមិនមានការសម្រេចចិត្តយល់ព្រមពីប្រទេសដែលនៅក្នុងឧបទ្វីបកូរ៉េ ដែលជាចំណុចក្តៅដ៏ធំបំផុតទេនោះ អ្នកនឹងឃើញដោយខ្លួនឯងនៅពេលដែលប្រទេសអ្នកជួបប្រទះនៅក្នុងស្ថានភាពមួយដែលយ៉ាប់យឺន ហើយអ្នកនឹងស្តាក្រោយ”។
ក្រុមបារាំងបានមកប្រទេសកូរ៉េខាងត្បូងកាលពីសប្តាហ៍មុន គឺជាផ្នែកមួយនៃបេសកកម្ម “Pegase” ដែលត្រូវបានរចនាឡើងដើម្បីដាក់ពង្រាយទ្រព្យសម្បត្តិអាកាសទៅកាន់អាស៊ីបូព៌ា និងខាងត្បូង ក្នុងអ្វីដែលខ្លួនហៅថាជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសចំពោះសន្តិសុខនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
កម្មវិធីហ្វឹកហ្វឺនទ្វេភាគីជាលើកដំបូងមិនធ្លាប់មានរវាងកងកម្លាំងទ័ពអាកាសរបស់ប្រទេសទាំងពីរ រួមមានសមយុទ្ធចាក់ប្រេងតាមអាកាស ក៏ដូចជាការហោះហើររួមគ្នាក្នុងគោលបំណងរំលឹកដល់ការលះបង់របស់កងទ័ពអង្គការសហប្រជាជាតិ ដែលបានបាត់បង់ជីវិតក្នុងអំឡុងសង្គ្រាមកូរ៉េកាលពីឆ្នាំ 1950-53 ។