ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Sansiri Plc កាលពីថ្ងៃព្រហស្បតិ៍បានចេញមុខការពារអតីតនាយកប្រតិបត្តិលោក Srettha Thavisin ដែលជាបេក្ខជននាយករដ្ឋមន្ត្រីនៃគណបក្សភឿថៃ ដើម្បីប្រឆាំងនឹងការចោទប្រកាន់ដែលធ្វើឡើងដោយអ្នកបញ្ចេញព័ត៌មានម្នាក់គឺលោក Chuvit Kamolvisit ដោយលោកបាននិយាយថា បេក្ខជននាយរដ្ឋមន្ត្រីរូបនេះមានជាប់ពាក់ព័ន្ធនឹងការគេចពន្ធ។
លោក Chuvit Kamolvisit គឺជាអតីតមហាសេដ្ឋីហាងម៉ាស្សាមួយកន្លែង បានបង្ហាញពីឯកសារដែលលោកថាជាភស្តុតាងរឹងមាំនៃភាពមិនប្រក្រតីដែលជាប់ពាក់ព័ន្ធនឹងការទិញដីក្រុមហ៊ុនមួយកន្លែងកាលពីខែសីហាឆ្នាំ 2019 គឺនូវពេលដែលលោក Srettha Thavisin នៅកាន់មុខតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Sansiri Plc ។
លោក Chuvit បានអះអាងថា លោក Srettha និងក្រុមហ៊ុន Sansiri បានឃុបឃិតជាមួយម្ចាស់ដី ដើម្បីគេចពីកាបង់ពន្ធចំនួន 521 លានបាត លើការទិញដីឡូតិ៍ទំហំ 400 ម៉ែត្រការ៉េ នៅលើផ្លូវ Sarasin ក្នុងទីក្រុងបាងកក។
ចំពោះតម្លៃនៃការទិញកាលនោះត្រូវបានគេរាយការណ៍ថា សម្រាប់ទីតាំងនេះគឺមានតម្លៃរហូតដល់ទៅ 1.57 ពាន់លានបាត ឬជិត 4 លានបាតក្នុងមួយម៉ែត្រការ៉េ (4 ម៉ែត្រការ៉េ)។ នៅពេលនោះ វាជាការទិញដីដែលចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។
លោក Chuvit បានបន្តថាលោក Srettha បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ជាមួយនឹងមនុស្ស១២នាក់ដែលជាម្ចាស់ដីក្រោមប័ណ្ណកម្មសិទ្ធិតែមួយថែមទៀតផង។ បើយោងតាមលោក Chuvit បានឱ្យដឹងថា ម្ចាស់ទាំង 12 នាក់នោះបានបង្កើត “ភាពជាដៃគូធម្មតា” ដោយម្នាក់ៗនឹងត្រូវទទួលខុសត្រូវលើពន្ធលើប្រាក់ចំណូលនៃការលក់សរុបចំនួន 521 លានបាត។
ដើម្បីជៀសវាងការបង់ពន្ធដ៏ច្រើនបែបនេះ លោក Chuvit បាននិយាយថា បុគ្គលទាំង 12 នាក់បានទៅនាយកដ្ឋានដីធ្លីដើម្បីផ្ទេរដីតូចៗទៅឱ្យ Sansiri ដោយចំណាយពេល 12 ថ្ងៃ ដើម្បីបញ្ចប់ដំណើរការ។ ប្រតិបត្តិការទាំងនេះមិនស្ថិតក្រោមការគ្រប់គ្រងពន្ធដូចគ្នានឹងភាពជាដៃគូធម្មតានោះទេ។
យោងតាមលោក Chuvit ដដែលបានឲ្យដឹងថា កាលនោះសម្រាប់ដីដែលមានតម្លៃថ្លៃបែបនេះបែរជាមានការពន្ធត្រឹមតែ 59.2 លានបាតតែប៉ុណ្ណោះ
លោក Chuvit បានអះអាងបន្តថា លោក Srettha មិនអាចបដិសេធការជាប់ពាក់ព័ន្ធរបស់លោកជាមួយករណីនេះបានទេ ដោយសារកំណត់ហេតុរបស់ក្រុមហ៊ុនបានបង្ហាញរូបរាង និងហត្ថលេខារបស់លោកនៅលើឯកសារ ដែលចែកចេញជា ១២ ច្បាប់ ដោយនិយាយពីឈ្មោះអ្នកលក់ផ្សេងៗគ្នាថែមទៀតផង។
នៅក្នុងរបាយការណ៍របស់ក្រុមហ៊ុនអចលនទ្រព្យ Sansiri បាននិយាយថា អ្នកលក់ត្រូវទទួលខុសត្រូវលើការបង់ពន្ធ និងថ្លៃផ្ទេរកម្មសិទ្ធិសម្រាប់ការលក់ដីធ្លី ខណៈដែលក្រុមហ៊ុនមានកាតព្វកិច្ចទូទាត់តាមតម្លៃដែលបានព្រមព្រៀង និងទទួលការផ្ទេរកម្មសិទ្ធិដីធ្លី។
ការធ្វើបែបនេះ គឺបង្ហាញយ៉ាងច្បាស់ណាស់ថា ក្រុមហ៊ុននេះមិនមានចំណេះដឹងគ្រប់គ្រាន់ទៅលើកតព្វកិច្ចពាក់ព័ន្ធនឹងការបង់ពន្ធរបស់អ្នកលក់នោះទេ។
របាយការណ៍ដដែលបានបន្តថា៖ «ក្នុងតួនាទីជានាយកប្រតិបត្តិកំពូលរបស់ក្រុមហ៊ុន លោក Srettha Thavisin បានឃើញនិងយល់ព្រមលើការទិញដីនោះ»។
ចំពោះករណីនៃ “កិច្ចសន្យាដីធ្លី ការទូទាត់ និងការផ្ទេរកម្មសិទ្ធិដីធ្លី គឺជាកាតព្វកិច្ចរបស់ក្រុមអចលនទ្រព្យ ដែលទទួលខុសត្រូវផងដែរក្នុងការសម្របសម្រួល (ជាមួយភាគីពាក់ព័ន្ធ)។
ការផ្ទេរកម្មសិទ្ធិបានអនុវត្តតាមនីតិវិធី ច្បាប់ និងបទប្បញ្ញត្តិត្រឹមត្រូវនៅមន្ទីរដែនដី។
ក្រុមហ៊ុនក៏បានបញ្ជាក់ថា ខ្លួនបានគោរពយ៉ាងម៉ឺងម៉ាត់នូវអភិបាលកិច្ចល្អ និងនីតិរដ្ឋក្នុងការដំណើរការអាជីវកម្មរបស់ខ្លួន។
លោក Chuvit បាននិយាយថា វាហាក់ដូចជាមិនត្រឹមត្រូវទាល់តែសោះ ដែលមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ MFP លោក Pita Limjaroenrat ប្រឈមនឹងការដកសិទ្ធិក្នុងការកាន់កាប់ភាគហ៊ុនចំនួន 42,000 នៅក្នុងក្រុមហ៊ុនទូរទស្សន៍ ដែលលែងមានប្រេកង់ដំណើរការ ខណៈដែលការបំពានលើថវិការរដ្ឋដែលធំជាងនេះរាប់សិបដង បែជាមិនមានអ្នកអើពើ។
លោកបានមានប្រសាសន៍ថា “រដ្ឋាភិបាលមិនបាត់បង់ប្រាក់ចំណូលពីករណីនោះទេ”។ ប៉ុន្តែក្នុងករណីរបស់លោក Srettha Thavisin គឺលោកមានបំណងយ៉ាងច្បាស់ណាស់ក្នុងការគេចពីការបង់ពន្ធ ដែលនាំឲ្យរដ្ឋមានការខាតបង់ចំណូលរហូតដល់ ៥២១ លានបាត។
លោកបានបន្ថែមថា “ខ្ញុំនឹងយកឯកសារទាំងអស់ជូនសមាជិកព្រឹទ្ធសភា និងប្រធានសភាដើម្បីពិចារណា និងសម្រេចចិត្តឡើងវិញថា តើពួកគេនឹងផ្តល់ការគាំទ្រដល់បុគ្គល ដែលបានប្រព្រឹត្តអំពើល្មើសនឹងច្បាប់តាមរយៈការគេចពន្ធដែរឬទេ”។
លោក Chuvit បាននិយាយថាគាត់ក៏មានបំណងបញ្ជូនព័ត៌មានរបស់គាត់ ទៅគណៈកម្មការមូលបត្រផងដែរ។
លោកបានទទូចថា ការលាតត្រដាងរបស់លោកមិនពាក់ព័ន្ធនឹងការសងសឹកផ្ទាល់ខ្លួន ឬការខកចិត្តដែលក្រុមហ៊ុន Sansiri មិនបានទិញដីដែលលោកកាន់កាប់នោះទេ។
ហើយលោកមិនមានការជំទាស់នឹងនាយករដ្ឋមន្ត្រីដែលមកពីគណបក្សភឿថៃ ដែលបានដាក់បេក្ខជនពីររូបផ្សេងទៀតនោះដែរ។
នៅពេលវេលានេះ លោក គ្រាន់តែចង់បានចម្លើយពី អ្នកជំនាញច្បាប់លោក Chaikasem Nitisiri ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាស្ថាបនិក និងនៅតែជាអ្នកកាន់អំណាចពិតប្រាកដ នៅពីក្រោយគណបក្សមួយនេះ។