នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយកាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់អាវុធនឹងបន្តដឹកនាំនៅក្នុង “ការការពារប្រទេស” នៅពេលដែលលោកត្រូវបានគេសួរអំពីស្ថានភាព នៃស្ថិរភាពយោធាចំពេលមានភាពតានតឹងផ្នែកនយោបាយកើនឡើង។
ប្រទេសថៃកំពុងប្រឈមមុខនឹងភាពតានតឹងផ្នែកនយោបាយ ខណៈពេលដែលការប៉ុនប៉ងបង្កើតរដ្ឋាភិបាលថ្មីត្រូវបានអូសបន្លាយអស់រយៈពេលជិតបីខែ បើគិតចាប់តាំងពីការបោះឆ្នោតថ្ងៃទី 14 ខែឧសភា។ ក្នុងនោះផងដែរប្រជាជនជាច្រើនក៏មានការភ័យខ្លាចថា ជម្លោះរវាងក្រុមគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជំរំគាំទ្រយោធាអាចនាំឱ្យមានអន្តរាគមន៍យោធាអាចកើតឡើង។
ឧត្តមសេនីយ Prayut Chan-o-cha ដែលជានាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីការពារជាតិ កំពុងរង់ចាំការប្រគល់អំណាចទៅឱ្យរដ្ឋាភិបាលថ្មី គឺបន្ទាប់ពីគណបក្សរបស់លោក មិនអាចទទួលការគាំទ្រឲ្យបន្តរមុខតំណែងកំពូលនេះតាមរយៈការបោះឆ្នោត។
នៅពេលសួរថាតើលោកមានការព្រួយបារម្ភអំពីអនាគតនៃកងកម្លាំងប្រដាប់អាវុធចំពេលមានវិបត្តិនយោបាយថ្មីដែរឬទេ លោក Prayut Chan-o-cha បានឆ្លើយថា ដ៏រាបណានៅមានទាហ៊ានវ័យក្មេងៗចូលទៅក្នុងងជួរកងទ័ព និងច្បាប់នៅតែបញ្ជាក់ពីសារៈសំខាន់នៃកងកម្លាំងប្រដាប់អាវុធនោះ គ្មានអ្វីសម្រាប់លោកត្រូវព្រួយបារម្ភនោះទេ។
លោក Prayut Chan-o-cha បានមានប្រសាសន៍ថា “កងកម្លាំងប្រដាប់អាវុធមិនត្រូវបានទុកឲ្យធ្វើការតែម្នាក់ឯងទេ”។
ក្នុងរយៈពេលជិត ១០ ឆ្នាំ ដែលលោកបានកាន់អំនាច លោក ឧត្តមសេនីយ៍ ប្រាយុទ្ធ បានមានប្រសាសន៍ថាលោកបានប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីបំពេញតួនាទីជានាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ រហូតដល់រដ្ឋាភិបាលបន្ទាប់ចូលកាន់តំណែង។
នៅពេលសួរថាតើគាត់នឹងធ្វើការនៅពីក្រោយឆាក និងសង្កេតមើលការវិវត្តនៃស្ថានភាពនយោបាយពីចម្ងាយដែរឬទេ បន្ទាប់ពីលោកឈប់កាន់អំណាចនោះ? លោក ប្រាយុទ្ធ បានគ្រវីនិងសំណួរមួយនេះ ហើយលោកបាននិយាយថា៖ «យើងមិនទាន់នៅត្រង់ចំនុចនោះនៅឡើយទេ»។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយបន្ទាប់ពីបានចូលរួមក្នុងពិធីមួយកាលពីថ្ងៃសៅរ៍នៅឯរាជបណ្ឌិត្យសភាយោធា Chulachomklao ក្នុងខេត្ត Nakhon Nayok ដើម្បីប្រារព្ធខួបលើកទី 136 នៃការបង្កើតរបស់ខ្លួន។
អតីតសិស្សជំនាន់ទី 23 នៅបណ្ឌិត្យសភា លោក ប្រាយុទ្ធ ត្រូវបានគេឃើញថាគាត់កំពុងនិយាយជាមួយសមាជិកព្រឹទ្ធសភាមួយចំនួនដែលជាអតីតនិស្សិតផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺមេទ័ពលោកឧត្តមសេនីយ៍ Narongpan Jittkaewtae ក៏ត្រូវបានគេឃើញជជែកជាមួយឧត្តមសេនីយ៍ Prayut ប្រហែលជិត 30 នាទីនៅក្នុងព្រឹត្តិការណ៍នេះ។
ឧត្តមសេនីយ Narongpan បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ នៅពេលត្រូវបានសួរថា តើលោកបានពិភាក្សាជាមួយលោកឧត្តមសេនីយ៍ Prayut អំពីផែនការរុះរើកងទ័ពដែរឬទេ។ លោកបានថ្លែងថារហូតមកដល់ពេលនេះមិនមានកិច្ចប្រជុំណាមួយត្រូវបានធ្វើឡើងដើម្បីពិភាក្សាជាផ្លូវការលើការរុះរើប្រចាំឆ្នាំនោះទេ ហើយលោកក៏បដិសេធសុំមិនបញ្ជាក់លម្អិត។
មេដឹកនាំកងកម្លាំងប្រដាប់អាវុធទាំងបី និងប្រធានកងកម្លាំងការពារជាតិថៃ នឹងចូលនិវត្តន៍ជាកាតព្វកិច្ចនៅចុងខែកញ្ញា។ យ៉ាងណាមិញ ការរុះរើឆ្នាំនេះនឹងមិនត្រូវបញ្ជូនបន្តទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័តឡើយ។
ជំនួសមកវិញ ការតែងតាំងមេទ័ពកំពូលៗ នឹងត្រូវពិចារណាក្រោមច្បាប់រដ្ឋបាលក្រសួងការពារជាតិឆ្នាំ ២០០៨ ដែលក្រុមសមាជិកទាំងប្រាំពីរដែលដឹកនាំដោយ ឧត្តមសេនីយ៍ ប្រាយុទ្ធ ក្នុងតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះ និងជារដ្ឋមន្ត្រីការពារជាតិ នឹងពិនិត្យបញ្ជីរុះរើ ហើយបញ្ជូនវាទៅគណៈរដ្ឋមន្ត្រី។ នាយករដ្ឋមន្ត្រីត្រូវបញ្ជូនទៅសុំការយល់ព្រមពីព្រះមហាក្សត្រ។
ឧត្តមសេនីយ៍ Prayut ត្រូវបានគេរាយការណ៍ថាបានស្នើឱ្យមេដឹកនាំយោធា ដែលចាកចេញឱ្យប្រគល់បញ្ជីនៅពាក់កណ្តាលខែនេះដើម្បីឱ្យរឿងនេះត្រូវបញ្ចប់ក្នុងសប្តាហ៍ដូចគ្នា។
មានការរំពឹងទុកយ៉ាងទូលំទូលាយថា ឧត្តមសេនីយ Prayut ដែលបានប្រកាសកាលពីដើមខែកក្កដា ការសម្រេចចិត្តលាងដៃពីឆាកនយោបាយរបស់គាត់រយៈពេល 9 ឆ្នាំ បន្ទាប់ពីការកាន់កាប់អំណាចក្នុងរដ្ឋប្រហារ គាត់នឹងដាក់បុរសដែលគួរឱ្យទុកចិត្តរបស់គាត់ម្នាក់នៅក្នុងតំណែងកំពូលមួយ នៅក្នុងកំឡុងពេលដែលលោក ប្រាយុទ្ធ សល់ឳកាសក្នុងការតួនាទីចុងក្រោយរបស់គាត់ជានាយករដ្ឋមន្ត្រី មុនពេលរដ្ឋាភិបាលថ្មីចូលកាន់តំណែង នៅចុងខែសីហា ឬដើមខែកញ្ញា។