នាពេលថ្មីៗនេះ ប្រទេសចិន និង ហ្វីលីពីន មានការប្រឈមមុខដាក់គ្នាជារឿយៗ ខាងផ្នែកកងទ័ពជើងទឹកនៅឯសមុទ្រចិនខាងត្បូង។
បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ bbc នៅថ្ងៃទី 07 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ឆ្មាំសមុទ្រហ្វីលីពីនបានចោទប្រកាន់សមភាគីចិនថា បានបាញ់កាណុងបាញ់ទឹកទៅលើនាវារបស់ខ្លួន និងរារាំងពួកគេមិនឲ្យធ្វើដំណើរនៅក្នុងសមុទ្រចិនខាងត្បូងដែលជាកន្លែងមានជម្លោះថែមទៀតផង។
ខាងប្រទេសហ្វីលីពីនបាននិយាយថា រឿងនេះបានកើតឡើងនៅពេលដែលកប៉ាល់របស់ខ្លួនកំពុងអមដំណើរទូកដែលផ្ទុកគ្រឿងផ្គត់ផ្គង់សម្រាប់ទាហ៊ានហ្វីលីពីន ខណៈដែលពួកគេទាំងនោះកំពុងតែឈរជើងនៅលើកោះSpratlys មួយក្នុងចំណោមប្រជុំកោះ Spratlys។
ក្នុងសកម្មភាពនោះដែរ សហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសលើ “សកម្មភាពដ៏គ្រោះថ្នាក់” របស់ទីក្រុងប៉េកាំង ហើយក៏បានបន្ទោស “កងជីវពលដែនសមុទ្រ” របស់ចិនចំពោះឧបទ្ទវហេតុនេះផងដែរ។
ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយជាសាធារណៈលើឧប្បត្តិហេតុ ដែលបានរាយការណ៍នោះទេ។
គួរបញ្ជាក់ថា ទីក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនូវសមុទ្រចិនខាងត្បូង រួមទាំងតំបន់ Spratlys ដែលជាផ្នែកមួយរបស់ប្រទេសហ្វីលីពីនក៏ដោយនោះ។
យ៉ាងណាមិញកោះ Spratlys ក៏មានការទាមទារ ពីប្រទេសម៉ាឡេស៊ី វៀតណាម ប្រ៊ុយណេ និងតៃវ៉ាន់ថែមទៀងផង។
- តើជម្លោះសមុទ្រចិនខាងត្បូងគឺជាអ្វី?
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីន (PCG) បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃសៅរ៍ ខណៈដែលកប៉ាល់របស់ខ្លួនកំពុងធ្វើដំណើរទៅកាន់ Second Thomas Shoal ក្នុងកោះ Spratly ។
ហ្វីលីពីនបានពិពណ៌នាសកម្មភាពរបស់ប្រទេសចិនថា “ជាសកម្មភាពដែលជ្រុលហួសហេតុ និងខុសច្បាប់” ដោយបន្ថែមថា ពួកគេកំពុងតែបំពានលើច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានសម្តែងការគាំទ្ររបស់ខ្លួនចំពោះ “សម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង” ។ ដោយនាយកដ្ឋានមួយនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការបាញ់កាណុងបាញ់ទឹក និងប្រើប្រាស់សមយុទ្ធរារាំង ដោយនាវាបង្ករហេតុ PRC [របស់ចិន] បានជ្រៀតជ្រែកជាមួយការអនុវត្តច្បាប់របស់ប្រទេសហ្វីលីពីន ចំពោះសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រ និងធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពរបស់កប៉ាល់ និងនាវិកហ្វីលីពីន” ។
តែប្រទេសចិនបែរជាព្រងើយកន្តើយចំពោះសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ដែលថាការទាមទាររបស់ខ្លួនចំពោះសមុទ្រចិនខាងត្បូងស្ទើរតែទាំងស្រុងគឺគ្មានមូលដ្ឋានច្បាប់។
គួររំលឹកផងដែរថា កាលពីខែមេសា ក្រុមភ្នាក់ងារ BBC នៅលើកប៉ាល់ PCG បានឃើញការយាយីរបស់ចិននៅមកលើប្រទេសហ្វីលីពីននៅថ្ងៃដំបូងផងដែរ។
សមុទ្រចិនខាងត្បូងឥឡូវនេះ គឺជាចំណុចមួយដ៏ធំបំផុតរបស់ពិភពលោក ជាពិសេសនៅពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ការចូលទៅកាន់ដែនទឹកទាំងនេះ គឺជាគន្លឹះក្នុងការការពារកោះតៃវ៉ាន់ នៅពេលដែលការទាមទាររបស់ចិនមកលើកោះតៃវ៉ាន់ ទើបមានការគ្រប់គ្រងដោយភាគីចិនកាន់តែមានភាពតានតឹង។
ផ្លូវទឹកក៏ធ្វើជាម្ចាស់ផ្ទះនៃពាណិជ្ជកម្មពិភពលោកចំនួន $5tn (£4tn) ជារៀងរាល់ឆ្នាំ ដោយបង្កើនការព្រួយបារម្ភថា ការកើនឡើងនៃជើងហោះហើររបស់ទីក្រុងប៉េកាំង អាចរឹតបន្តឹងពាណិជ្ជកម្មអន្តរជាតិថែមទៀងផង។