ការវាយប្រហារផ្ទួនៗដោយមីស៊ីលរបស់រុស្ស៊ី មកលើទីក្រុង Pokrovsk ខណៈដែលសេវាសង្គ្រោះបន្ទាន់ កំពុងតែធ្វើការនៅកន្លែងកើតហេតុ

យោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ CNN នៅថ្ងៃទី 08 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា លោក Serhii Dobriak ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk បាននិយាយថា កាំជ្រួច Iskander របស់រុស្ស៊ីចំនួនពីរបានវាយប្រហារទីក្រុង  Pokrovsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងរយៈពេល 30-40 នាទី  ដោយកាំជ្រួចទីពីរបានធ្វើឲ្យមានការរងរបួស ថែមទាំងបានសម្លាប់បុគ្គលិកសេវាសង្គ្រោះបន្ទាន់ ខណៈដែលពួកគេកំពុងសង្គ្រោះមនុស្សនៅតំន់នោះ បន្ទាប់ពីមានការវាយប្រហារលើកដំបូង នេះបើយោងតាមលោក Serhii Dobriak ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមការរៀបរាប់របស់ប្រធានរដ្ឋបាលយោធាទីក្រុង Pokrovsk បានបង្ហោះនៅក្នុងGroup Telegram ថា “ កាំជ្រួចទីមួយបានវាយប្រហារនៅម៉ោង 19:15 នារី ហើយ កាំជ្រួចទីពីរបានវាយប្រហារនៅម៉ោង 19:52យប់ ។ ចំពោះការវាយប្រហារនេះអាចនិយាយបានថា វាគឺជាសេណារីយ៉ូស្តង់ដាររបស់រុស្ស៊ី – ហ្វាស៊ីសនិយម ដែលធ្វើការវាយប្រហារដោយចំនាយពេលត្រឹមតែ- 30-40 នាទីរវាងកាំជ្រួចទី1 និង ទី2។

 នៅពេលដែលសេវាសង្គ្រោះបន្ទាន់របស់រដ្ឋ និងអ្នកជួយសង្គ្រោះមកដល់ដើម្បីជួយសង្រ្គោះមនុស្ស ស្រាប់តែមានកាំជ្រួចទីពីរបានវាយប្រហារបន្តទៀត ដូច្នេះហើយទើបធ្វើឲ្យចំនួនជនរងគ្រោះមានការកើនឡើង”។

លោក​បាន​បន្ថែម​ថា​៖ «​កាំជ្រួច​ផ្ទុះ​ធំ​ណាស់ បង្អួច​ក្នុង​អគារ​ជា​ច្រើន​ត្រូវ​បាន​វាយ​កម្ទេច ក្នុងនោះយ៉ាង​ហោច​ណាស់មាន​បង្អួច​ចំនួន ២០០០បានខ្ទេច»។

មន្ត្រី​មូលដ្ឋាន​បាន​និយាយ​ថា អគារ​លំនៅឋាន សណ្ឋាគារ ហាង និង​អគារ​រដ្ឋបាល​មួយ​បាន​រង​ការ​ខូចខាត។ សណ្ឋាគារ Druzhba (Friendship) Hotel និង Corleone Pizzeria ដែលពេញនិយមជាមួយអ្នកសារព័ត៌មាន ត្រូវបានខូចខាតក្នុងការវាយប្រហារ នេះបើយោងតាមរូបភាពភូមិសាស្ត្រពីកន្លែងកើតហេតុ។

លោក Pavlo Kyrylenko ប្រធានរដ្ឋបាលយោធាក្នុងតំបន់ Donetsk បាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពថា ក្នុងចំណោមមនុស្ស 7 នាក់ដែលត្រូវបានសម្លាប់ គឺមានជនស៊ីវិល 5 នាក់ អ្នកជួយសង្គ្រោះម្នាក់ និងទាហ៊ានម្នាក់។

លោក​បាន​និយាយ​ថា មាន​មនុស្ស ៨១ នាក់​បាន​រង​របួស ​ក្នុង​នោះ​មាន​ជន​ស៊ីវិល ៣៩ នាក់ កុមារ ២ នាក់ មន្ត្រី​ប៉ូលិស ៣១ នាក់ អ្នក​ជួយ​សង្គ្រោះ ៧ នាក់ និង​ទាហ៊ានចំនួន ៤ នាក់​។

លោក Pavlo Kyrylenko បានបន្ថែមថា “បើគិតត្រឹមម៉ោង 11:00 ព្រឹក អគារពហុជាន់ចំនួន 12 ត្រូវបានខូចខាត ក៏ដូចជាសណ្ឋាគារមួយកន្លែង ការិយាល័យព្រះរាជអាជ្ញា មូលនិធិសោធននិវត្តន៍ ឱសថស្ថាន ហាងចំនួន 2 ហាងកាហ្វេចំនួន 2 និងរថយន្តស៊ីវិលចំនួន 2” ។

ប៉ូលិសជាតិអ៊ុយក្រែនបាននិយាយថា អនុប្រធានផ្នែកសេវាសង្គ្រោះបន្ទាន់រដ្ឋអ៊ុយក្រែនក្នុងតំបន់ Donetsk លោក Andrii Omelchenko ត្រូវបានសម្លាប់នៅនឹងកន្លែង ហើយបានបញ្ជាក់ថា មន្ត្រីប៉ូលិសចំនួន ៣១នាក់បានរងរបួស។

ប៉ូលីសបាននិយាយនៅលើ Telegram ថា “ពួកគេទាំងអស់ដែលនៅទីនោះ នៅពេលក្រុមអ្នកជួយសង្គ្រោះកំពុងខិតខំប្រឹងប្រែងដើម្បីជួយសង្គ្រោះមនុស្សបន្ទាប់ពីការវាយប្រហារលើកទី មួយ” ។ “ពួកគេបានដឹងថាមានជនរងគ្រោះនៅក្រោមគំនរបាក់បែក ដូច្នេះហើយ ពួកគេម្នាក់ៗ ខិតខំរុះរើអ្នកទាំងនោះចេញពីកន្លែងកើតហេតុ តែជាអកុសល​ គ្រាប់ទីពីរ ក៏បានវាយប្រហារជាថ្មីម្តងទៀត”។

Reporter:
scroll to top