មេដឹកនាំនៃគណបក្សភឿថៃ និងគណបក្ស Bhumjaithai ដែលមានអាសនៈសរុបចំនួន 212 បានប្រកាសកាលពីថ្ងៃច័ន្ទ ទី 7 ខែ សីហា ថាពួកគេនឹងព្យាយាមបង្កើតរដ្ឋាភិបាលចម្រុះថ្មីមួយ ដោយពួកគេទាំង ២ បានអះអាងថា ខ្លួនមានការគាំទ្រភាគច្រើនរួចទៅហើយនៅក្នុងសភាតំណាងរាស្រ្តជាប់ឆ្នោត។
មេដឹកនាំគណបក្សភឿថៃ លោក Cholnan Srikaew បាននិយាយថា លោកមានអំណរគុណចំពោះកិច្ចព្រមព្រៀងរបស់លោក Bhumjaithai ក្នុងការចូលរួមជាមួយគណបក្សភឿថៃ “ដើម្បីដោះស្រាយបញ្ហាជូនប្រជាជន និងវិបត្តិជាតិ ជាពិសេសនោះគឺបញ្ហាដែលមានពាក់ព័ន្ធនឹងរដ្ឋធម្មនុញ្ញ”។
“សំឡេង 212 របស់ភឿថៃ និង Bhumjaithai នឹងក្លាយជាមូលដ្ឋានសម្រាប់ការបង្កើតរដ្ឋាភិបាល ហើយនឹងមានច្រើនទៀត ដើម្បីផ្តល់ការគាំទ្រភាគច្រើននៅក្នុងសភា។ ដូច្នេះមិនមានការព្រួយបារម្ភអំពីលទ្ធភាពនៃរដ្ឋាភិបាលដែលមានសំឡេងភាគតិចនោះទេ”។ នេះបើយោងតាម លោកវេជ្ជបណ្ឌិត ឆុល ណាន ។

គណបក្សភឿថៃបានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងការបោះឆ្នោតសកលនៅថ្ងៃទី 14 ខែឧសភា ជាមួយនឹងអាសនៈសភាចំនួន 141 បន្ទាប់មកគឺ Bhumjaithai ដែលមាន 71 អាសនៈ។
លោកវេជ្ជបណ្ឌិត Cholnan បាននិយាយថា គណបក្សភឿថៃបានបើកចំហនៅក្នុងការប្រមូលការគាំទ្រសម្រាប់បេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន ហើយ “ការគាំទ្រអាចមកពីគ្រប់ភាគី អាចជាសមាជិកម្នាក់ៗនៃគណបក្សណាមួយផ្សេងទៀតផងដែរ”។
លោកបានមានប្រសាសន៍ថា “នៅក្នុងស្ថានភាពនយោបាយដ៏ពិសេសនេះ គឺស្របពេលមានមានការជជែកវែកញែក និងជម្លោះក្នុងសង្គម យើងក៏សុំការបោះឆ្នោតពីគ្រប់ភាគី ដើម្បីគាំទ្របេក្ខភាពរបស់គណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រី”។
លោកបានបញ្ជាក់ថា លោក Srettha Thavisin នៅតែជាបេក្ខភាពរបស់គណបក្សភឿថៃជានាយករដ្ឋមន្ត្រី។ តែលោកនឹងមិនប្រើឈ្មោះរបស់លោក Srettha Thavisin នោះទេ ប៉ុន្តែអ្នកដែលអាច ក្លាយជាបេក្ខជន ដែលប្រកាសនៅថ្ងៃទី២ ខែសីហា នោះគឺលោក Srettha Thavisin ។
មេដឹកនាំបក្សភឿថៃបានអះអាងថា ក្នុងសម្ព័ន្ធថ្មីនឹងមិនរាប់បញ្ចូលគណបក្សចលនាឆ្ពោះទៅមុខ ដែលឈ្នះការបោះឆ្នោតនោះទេ។ លោក បណ្ឌិត Cholnan បាននិយាយថា គណបក្សផ្សេងទៀត និងសមាជិកព្រឹទ្ធសភានឹងមិនគាំទ្ររដ្ឋាភិបាលចម្រុះទេ ប្រសិនបើការបង្កើតរដ្ឋាភិបាលលើកនេះមានការចូលរួមពីគណបក្សចលនាឆ្ពោះទៅមុខនោះ។
គណបក្សចលនាឆ្ពោះទៅមុខបានឈ្នះ 151 អាសនៈនៅក្នុងការបោះឆ្នោតសកល ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីបង្កើតរដ្ឋាភិបាលចម្រុះទាំងប្រាំបី រួមទាំងភឿថៃបាន ដួលរលំដោយសារការខ្វះខាតការគាំទ្រ ពីគណបក្សផ្សេងទៀតនៅក្នុងសភា និងជាពិសេសមិនមែនមកពីព្រឹទ្ធសភាទេ។
ទោះបីជាចលនាឆ្ពោះទៅមុខ MFP ទទួលបានអាសនៈច្រើនជាងគេក៏ដោយ ប៉ុន្តែលោកបណ្ឌិត Cholnan បាននិយាយថា សម្លេងឆ្នោត 212 របស់ Pheu Thai និង Bhumjaithai ក៏ជាការបោះឆ្នោតស្របច្បាប់របស់ប្រជាជនផងដែរ។ គណបក្សទាំងពីរមានការគាំទ្រជាសាធារណៈក្នុងការបង្កើតរដ្ឋាភិបាលថ្មី។
លោកបានប្រកាសពីគោលបំណងសំខាន់ៗមួយចំនួននៃរដ្ឋាភិបាល ដែលបានស្នើឡើង ហើយពួកគេបានរួមបញ្ចូលរដ្ឋធម្មនុញ្ញថ្មី។
លោកបណ្ឌិត ជុន ណាន បានថ្លែងថា៖ «នឹងមានការបោះប្រជាមតិដើម្បីសរសេររដ្ឋធម្មនុញ្ញថ្មីដោយសភាពង្រាងរដ្ឋធម្មនុញ្ញ។
តែលោកមិនបានប្រាប់ឈ្មោះគណបក្សចម្រុះដ៏មានសក្តានុពលផ្សេងទៀតនោះដែរ។ មេដឹកនាំរងគណបក្សភឿថៃ លោក Phumtham Wechayachai បាននិយាយថា មនុស្សនឹងមើលឃើញថាគណបក្សណា ដែលគណបក្សភឿថៃខិតចូលក្នុងសប្តាហ៍នេះ។
