យោងតាមរយៈការចុះផ្សាយរបស់ទីក្រុងប៉េកាំង នៅថ្ងៃទី 09 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា តម្លៃប្រេងបានធ្លាក់ចុះកាលពីថ្ងៃពុធ។ ដោយមានក្តីបារម្ភលើតម្រូវការយឺតយ៉ាវពីប្រទេសនាំចូលប្រេងឆៅកំពូលរបស់ប្រទេសចិនបានកើនឡើងបន្ទាប់ពីទិន្នន័យពាណិជ្ជកម្មបានធ្លាក់ចុះ។ អត្រាអតិផរណានៅក្នុងប្រទេសចិន បានធ្វើឲ្យមានការកាត់បន្ថយការផ្គត់ផ្គង់កាន់តែកើនឡើង ហើយវាគឺជាកក្តាចម្បងដែលជំរុញឲ្យមានការកាត់បន្ថយទិន្នផលផលិត ពីប្រទេសដែលនាំចេញ គឺអារ៉ាប៊ីសាអូឌីត និង ប្រទេសរុស្ស៊ី។
តម្លៃប្រេងឆៅនាពេលអនាគតរបស់ Brent បានធ្លាក់ចុះ 21 សេន ឬ 0.2% មកត្រឹម 85.96 ដុល្លារក្នុងមួយបារ៉ែល នេះបើគិតត្រឹមម៉ោង 06 15 GMT។ ប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) មានតម្លៃ 82.71 ដុល្លារក្នុងមួយបារ៉ែល វាបានធ្លាក់ចុះ 21 សេន ឬ 0.2%។
លោក Chiyoki Chen ប្រធានអ្នកវិភាគនៅក្រុមហ៊ុន Sunward Trading បាននិយាយថា “តម្លៃប្រេងកំពុងតស៊ូនឹងការកើនឡើងបន្ថែមទៀត ដោយសារតែការព្រួយបារម្ភដ៏យូរអង្វែងលើការស្ទុះងើបឡើងវិញនៅក្នុងសេដ្ឋកិច្ច និងតម្រូវការប្រេងឥន្ធនៈរបស់ប្រទេសចិន” ។
លោកបានបន្ថែមថា “ជាមួយនឹងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃតម្រូវការនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារការដំឡើងអត្រាការប្រាក់ជាបន្តបន្ទាប់ ការកើនឡើងនៃទីផ្សារប្រេងមើលទៅមានកម្រិត” ដោយលោកបានព្យាករណ៍ថា WTI នឹងជួញដូរក្នុងចន្លោះពី 75 ទៅ 85 ដុល្លារ ក្នុងមួយបារ៉ែលនៅពេលក្រោយ ឬអាចក្នុងខែនេះ។
អារ៉ាប៊ីសាអូឌីត និង ប្រទេសរុស្ស៊ី បានកត់សម្គាល់លើការកើនឡើងជាប្រចាំ គឺនៅរយៈពេលប៉ុន្មានសប្តាហ៍ជាប់ៗគ្នា បើធៀបទៅនឹងកាល ពីខែធ្នូ ឆ្នាំ 2021 ដល់ខែមករា ឆ្នាំ 2022 ដែលនាំឲ្យប្រទេសទាំងពីរខាងលើនេះ មានក្តីសង្ឃឹមនៃការជំរុញការនាំចេញប្រេងរបស់ខ្លួនបានស្ទុះឡើងវិញ ដោយសារតែតម្រូវការប្រេងនៅក្នុងប្រទេសចិន។
ទិន្នន័យអតិផរណារបស់ចិនកាលពីថ្ងៃពុធបានបង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់បានធ្លាក់ចុះក្នុងខែកក្កដា ហើយការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ តាមការកត់សម្គាល់គឺវាតែងតែកើតឡើងជាលើកដំបូងចាប់តាំងពីខែកុម្ភៈ ឆ្នាំ 2021 ដោយសារ សម្ពាធ បរិត្តផរណា បង្កើតនៅក្នុងសេដ្ឋកិច្ចដែលកំពុងតស៊ូដើម្បីងើបឡើងវិញពីជំងឺរាតត្បាត Covid-19។
របាយការណ៍អតិផរណាបានតាមដានទិន្នន័យពាណិជ្ជកម្មដ៏ខកចិត្តមួយកាលពីថ្ងៃអង្គារ ដែលបង្ហាញថាការនាំចូលប្រេងឆៅរបស់ប្រទេសចិនក្នុងខែកក្កដា បានធ្លាក់ចុះរហូតដល់ 18.8% កាលពីខែមុន វាគឺជាអត្រាប្រចាំថ្ងៃមួយដែលទាបបំផុតចាប់តាំងពីខែមករាកន្លងមក។ ការធ្លាក់ចុះនេះត្រូវបានគេដឹងថា គឺដោយសារតែអ្នកនាំចេញធំៗបានកាត់បន្ថយការនាំចេញទៅក្រៅប្រទេស ហើយស្តុកក្នុងស្រុកនៅតែបន្តកើនឡើង។
នៅក្នុងសញ្ញាធ្លាក់ចុះមួយទៀត ស្តុកប្រេងឆៅរបស់អាមេរិកបានកើនឡើង 4.1 លានបារ៉ែលកាលពីសប្តាហ៍មុន នេះបើយោងតាមប្រភពទីផ្សារដែលដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងអាមេរិកកាលពីថ្ងៃអង្គារ។ នោះជាការរបាយការដែលមានលក្ខណៈ ធំជាងការស្ទង់មតិដោយ Reuters បានរំពឹងទុកទៅទៀត។
ទន្ទឹមនឹងនោះ របាយការណ៍ប្រចាំខែពីរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក (EIA) កាលពីថ្ងៃអង្គារបានព្យាករណ៍ថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិកនឹងមានការកើនឡើងរហូតដល់ទៅ 850,000 បារ៉ែលក្នុងមួយថ្ងៃគឺនៅក្នុងឆ្នាំ 2023 នេះ ។
EIA បាននិយាយថា តម្លៃប្រេងឆៅបានកើនឡើងចាប់តាំងពីខែមិថុនា ជាចម្បងគឺដោយសារតែការកាត់បន្ថយផលិតកម្មរបស់អារ៉ាប៊ីសាអូឌីត ក៏ដូចជាការកើនឡើងនៃតម្រូវការពិភពលោក។
ក្រុមហ៊ុននាំចេញកំពូលរបស់ពិភពលោក នៅ អារ៉ាប៊ីសាអូឌីត កាលពីសប្តាហ៍មុន បានបន្តកាត់បន្ថយការផលិតដោយស្ម័គ្រចិត្តរបស់ខ្លួន ចំនួន 1 លានបារ៉ែលក្នុងមួយម៉ោង រហូតដល់ចុងខែកញ្ញា ដោយបន្ថែមថា វាអាចបន្តលើសពីពេលនេះ ឬកាន់តែស៊ីជម្រៅ។
ទន្ទឹមគ្នានោះផងដែរប្រទេសរុស្ស៊ីក៏បាននិយាយផងដែរថា ខ្លួននឹង កាត់បន្ថយការនាំចេញប្រេង ចំនួន 300,000 បារ៉ែល នៅក្នុងខែកញ្ញានេះ។