បុរសម្នាក់បានបើកឡានរបស់គាត់ឡើងទៅដល់ជាន់ទី 2 នៃផ្ទះមួយនៅរដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ សកម្មភាពមួយនេះផងដែរ ត្រូវបានក្រុមមន្ត្រីជំនាញនិយាយថាវជា “អំពើដោយចេតនា” នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរបស់ BBC ដែលបានចុះផ្សាយនៅថ្ងៃទី 09 ខែ សីហា ឆ្នាំ 2023។
ការចោទប្រកាន់កំពុងរង់ចាំអ្នកបើកបរ បន្ទាប់ពីប៉ូលីសបានរកឃើញរថយន្តពណ៌ប្រផេះ ចេញពីចំហៀងផ្ទះក្នុងទីក្រុង Lewistown ។ ប៉ុន្តែមន្ត្រីមិនបានបញ្ជាក់ថា តើរថយន្តបើកទៅជាន់ទី២ ដោយរបៀបណានោះទេ ។
យោងតាមលោក Sam Baumgardner អ្នកគ្រប់គ្រងនៅក្រុមហ៊ុន Junction Fire ដែលបានជួយក្នុងការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ បាននិយាយថា មានមនុស្សពីម្នាក់ទៅបីនាក់នៅគ្រប់ទីកន្លែងនៅក្នុងផ្ទះ ប៉ុន្តែមិនមាននរណាម្នាក់រងរបួសនោះទេ។
លោក Baumgardner បាននិយាយថា អ្នកបើកបរអាចឡើងលើដំបូលបានបន្ទាប់ពីបុក ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយលោកបានរងរបួស។
លោកបាននិយាយទៀតថា រថយន្តទំនងជាបើកទៅជាន់ទី២ ដោយសារមានផ្លូវក្រោមដី ឬដោយសារមានផ្លូវរថភ្លើង នៅខាងឆ្វេងផ្ទះ។
លោក Baumgardner បានបន្តរទៀតថា អ្នកបើកបរ “បានចូលទៅក្នុងលូ ហើយរុញចូលទៅក្នុងអាកាស ហើយបានចុះចតនៅជាន់ទីពីរ” ។
នៅក្នុងរបាយការណ៍មួយ ប៉ូលីស Lewistown បាននិយាយថា ពួកគេបានកំណត់តាមរយៈការស៊ើបអង្កេតថា ការបង្ករគ្រោះថ្នាក់ដោយសាររថយន្តគឺជា “អំពើដោយចេតនា” ។
មន្ត្រីបានបន្ថែមថា អ្នកបើកបរនឹងត្រូវប្រឈមមុខនឹងការចោទប្រកាន់ចំពោះការបង្ករគ្រោះថ្នាក់។
ក្រុមសារព័ត៌មានរបស់ BBC បានទាក់ទងទៅប៉ូលីសដើម្បីសុំការអត្ថាធិប្បាយ។
ដោយនាយកដ្ឋានពន្លត់អគ្គិភ័យបាននិយាយថា វាត្រូវចំណាយពេលប្រហែល ៣ ម៉ោង ដើម្បីយករថយន្តចេញពីជាន់ទី ២។
ចំនែកក្រុមហ៊ុន Junction Fire Company បាននិយាយនៅក្នុងការបង្ហោះនៅលើ Facebook ថា ក្រុមអ្នកជួយសង្គ្រោះបានជួយរក្សាលំនឹងផ្ទះ និងដាក់ក្រណាត់ពីលើប្រហោងពីការធ្លាក់ដោយសារតែព្យុះនាពេលខាងមុខ។