រុស្ស៊ី បានបាញ់មីស៊ីលលឿនជាងសម្លេង មកវាយប្រហារក្នុងទីក្រុង Kyiv

យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី 11 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅក្នុងរដ្ឋធានី Kyiv របស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃសុក្រ គឺបន្ទាប់ពីអាជ្ញាធរបានប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការវាយឆ្មក់តាមអាកាសអាចកើតឡើងនៅទូទាំងប្រទេស។

តាមដានយើងតាមរយៈ Telegram CPN Daily

អភិបាលក្រុង Vitali Klitschko បានប្រាប់អ្នកស្រុកឱ្យស្នាក់នៅក្នុងជម្រក ព្រោះមានការវាយឆ្មក់តាមអាកាស។ មន្ត្រីទីក្រុង Kyiv បាននិយាយថា ការការពារដែនអាកាសកំពុងដំណើរការ ហើយកងកម្លាំងអាកាសបានរាយការណ៍ថា រុស្ស៊ីបានបាញ់មីស៊ីលដែលមានល្បឿនលឿនជាងសំឡេង នៅក្នុងតំបន់ Kyiv។

“ការផ្ទុះនៅក្នុងទីក្រុង ត្រូវបានរាយការណ៍តាមការសរសេរនៅលើកម្មវិធីផ្ញើសារ Telegram ។

លោក​បាន​និយាយ​ថា បំណែក​នៃ​កាំជ្រួច​ដែល​បាន​បាញ់​ទម្លាក់​បាន​ធ្លាក់​មក​លើ​ទឹកដី​នៃ​មន្ទីរពេទ្យ​កុមារ​ក្នុង​ទីក្រុង ប៉ុន្តែ​មិន​មានការស្លាប់ និង​រង​ឡើយ។

សម្រាប់អ្នកកាសែត Reuters ដែលនៅរដ្ឋធានីនោះអាចឮការផ្ទុះ ប៉ុន្តែមិនអាចផ្ទៀងផ្ទាត់ទីតាំងច្បាស់លាស់ភ្លាមៗនោះទេ។

ទូរទស្សន៍ជាតិ Suspilne បានរាយការណ៍ពីការផ្ទុះនៅតំបន់កណ្តាល និងខាងលិចនៃ Vinnytsia និង Khmelnytskyi ។ មន្ត្រីម្នាក់នៅ Khmelnytskyi បាននិយាយថា ការការពារដែនអាកាសនៅក្នុងតំបន់កំពុងដំណើរការធម្មតា។

Reporter:
scroll to top