យោងតាមកាសែតបាងកកប៉ុស្ត បានចុះផ្សាយនៅថ្ងៃទី 13 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា អ្នកទេសចរម្នាក់បានស្លាប់ និងម្នាក់ទៀតនៅបន្តបាត់ខ្លួន បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿងបានលិច ហើយទូកនោះផងដែរបានលិចនៅកណ្តាលឈូងសមុទ្រ Bang Ta Boon ស្រុកបានឡឹម កាលពីរសៀលថ្ងៃសៅរ៍ ។
ហេតុការណ៍នេះត្រូវបានរាយការណ៍ មកកាន់មជ្ឈមណ្ឌលសង្គ្រោះបន្ទាន់របស់ប៉ូលិស១៩១ នៅម៉ោងប្រហែល ម៉ោង៥ ល្ងាច ។
សូមបញ្ជាក់ថា ទូកទេសចរណ៍នោះបានលិចចូលទៅក្នុងទឹកភ្លាមៗ ខណៈដែលវាកំពុងដឹកអ្នកដំណើរចំនួន ៧ នាក់ ហើយអ្នកទេសចរណ៍ទាំងនោះគឺជាជនជាតិថៃទាំងអស់ ដោយពួកគេកំពុងធ្វើដំណើរកម្សាន្តជុំវិញឈូងសមុទ្រ Ban Ta Boon ។
បន្ទាប់ពីទូកបានលិច គឺមានអ្នកបានមើលឃើញមនុស្សទាំងនោះ ពីលើច្រាំងដែលនៅក្បែរនោះ អង្គភាពសង្គ្រោះពីមូលនិធិ Sawang Sanphet Thammasatan ត្រូវបានបញ្ជូន ដើម្បីស្វែងរកអ្នកដែលបានជិៈទូកនោះ ។ ក្រុមអ្នកជួយសង្គ្រោះបានស្រង់ស្ត្រីបួននាក់ និងបុរសម្នាក់ចេញពីទឹកទៅកាន់ទីសុវត្ថិភាព ដោយមានរបួសស្រាលតែពីរនាក់ទៀតគឺគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។
នៅខ្ទង់ប្រហែលម៉ោង 10 ព្រឹកថ្ងៃអាទិត្យ សាកសពបុរសម្នាក់ ដែលមានអាយុ 20 ឆ្នាំត្រូវបានគេរកឃើញថាបានលិច ជិតច្រាំងហើយក្រោយមកត្រូវបានគេកំណត់អត្តសញ្ញាណថាឈ្មោះ Chanin Chompinthong ដែលជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរតាមទូកដែលបានបាត់ខ្លួន។
មុនពេលរកឃើញសាកសព លោក Sampan Jinping អាយុ 63 ឆ្នាំ ជាប្រតិបត្តិករទូកបាននិយាយថា អ្នកទេសចរដែលបាត់ខ្លួនពីរនាក់នោះ គឺជាបុរស ម្នាក់ពាក់អាវហាវ៉ៃ និងម្នាក់ទៀតពាក់អាវយឺតពណ៌ខ្មៅ និងខោខូវប៊យ។
សម្រាប់វីដេអូឃ្លីប ដែលបង្ហាញពីទូកទេសចរណ៍ដែលកំពុងលិចទឹកត្រូវបានថតដោយបុរសម្នាក់ដែលកំពុងទទួលទានអាហារជាមួយគ្រួសារនៅភោជនីយដ្ឋានមួយនៅមាត់ច្រាំង។
ការស្វែងរកបុរសបាត់ខ្លួនដែលគេជឿថាមានអាយុខ្ទង់ ២០ ឆ្នាំគឺកំពុងតែបន្តស្វែងរក។
ប្រទេសថៃមានកំណត់ត្រាសុខភាព និងសុវត្ថិភាពមិនសូវជាល្អប៉ុន្មានទេនៅលើទឹក។ ក្នុងចំណុចដែលកំពុងតែមានការចាប់អារម្មណ៍នៃអ្នកទេសចរណ៍ដែលមានការផ័យខ្លាច បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ធ្ងន់ធ្ងរដែលតែងកើតឡើងដូចជា ការស្លាប់របស់អ្នកទេសចរណ៍ចិនជិត 50 នាក់ ក្នុងឆ្នាំ 2018 បន្ទាប់ពីទូករបស់ពួកគេបានលិចនៅក្បែរកោះភូកេត។