កាលពីថ្ងៃទី 14 ខែសីហា ឆ្នាំ 2023 យោងតាមទីភ្នាក់ងារសារព័ត៌មានReuters បានឲ្យដឹងថា តុលាការសហព័ន្ធរបស់ប្រទេសអូស្ត្រាលីកាលពីថ្ងៃច័ន្ទ បានបញ្ជាឱ្យអង្គភាពក្នុងស្រុកមួយ ដែលមានឈ្មោះថា Dell Technologies Inc (DELL.N) ត្រូវបង់ប្រាក់ពិន័យចំនួន 10 លានដុល្លារអូស្ត្រាលី (6.46 លានដុល្លារ) សម្រាប់ការធ្វើឱ្យមានការយល់ច្រឡំនៅលើគេហទំព័ររបស់ខ្លួន អំពីការបញ្ចុះតម្លៃសម្រាប់ម៉ូនីទ័ររបស់កុំព្យូទ័រ។
ចំពោះសកម្មភាពផ្លូវច្បាប់ ដែលនាំមកដោយនិយ័តកររបស់ ក្រុមហ៊ុន Dell Australia ត្រូវ បានតុលាការសហព័ន្ធ របស់ប្រទេសអូស្ត្រាលីបានរកឃើញថា ក្រុមហ៊ុនផលិតកំព្យូទ័រមួយនេះ មានពិរុទ្ធភាពកាលពីខែមិថុនា គឺការបំភាន់អតិថិជនអំពីតម្លៃ ឬការបញ្ចុះតម្លៃលើម៉ូនីទ័របន្ថែម នៅលើគេហទំព័ររបស់ខ្លួន។
លោក Liza Carver ស្នងការនៃគណៈកម្មការប្រកួតប្រជែង និងអ្នកប្រើប្រាស់អូស្ត្រាលីបាននិយាយថា “លទ្ធផលនេះ គឺជាការផ្ញើសារដ៏រឹងមាំមួយទៅកាន់ក្រុមហ៊ុនអាជីវកម្មថា ការធ្វើអ្វីក៏ដោយឱ្យតែមានចេតនាតំណាងភាពមិនពិតអំពីតម្លៃ ឬការកើនឡើងនៃការបញ្ចុះតម្លៃគឺ ជាការបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អ្នកប្រើប្រាស់ ហើយនឹងទទួលបាននូវការផាកពិន័យយ៉ាងធ្ងន់ធ្ងរ” ។
Dell Australia ដែលបានលក់ម៉ូនីទ័របន្ថែមលើសពី 5,300 ជាមួយនឹងការបញ្ចុះតម្លៃហួសកម្រិតនៅចន្លោះខែសីហា ឆ្នាំ 2019 ដល់ថ្ងៃទី 16 ខែធ្នូ ឆ្នាំ 2021 នឹងធ្វើការ “ជាមួយអតិថិជនដែលរងផលប៉ះពាល់ ដើម្បីផ្តល់ការសងប្រាក់វិញឲ្យបានសមស្រប ព្រមទាំងបូកបញ្ចូលនឹងការប្រាក់ថែមទៀតផង។ នៅពេលនេះអង្គភាពរបស់ប្រទេសអូស្ត្រាលីយកំពុងចាត់វិធានការ ដើម្បីកែលម្អដំណើរការកំណត់តម្លៃ ដើម្បីធានាជូនអ្នកប្រើប្រាស់។
នេះបើយោងតាម អ្នកនាំពាក្យក្រុមហ៊ុន Dell Australia បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ ក្រុមសារព័ត៌មាន Reuters។ ($1 = 1.5480 ដុល្លារអូស្ត្រាលី)