ភាពគ្មានការងារធ្វើ និងការជំពាក់បំណុលរបស់យុវជន អាចធ្វើឱ្យចក្ខុវិស័យសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េមានការធ្លាក់ចុះ

ជនជាតិកូរ៉េកាន់តែច្រើនដែលស្ថិតក្នុងវ័យ 20 ឆ្នាំ នៅពេលនេះមានយុវជនកំពុងតែតស៊ូជាមួយបំណុល ហើយជាក់ស្តែងពួកគេ កំពុងពឹងផ្អែកលើរដ្ឋាភិបាលក្នុងការកាត់បន្ថយបំណុលរបស់ពួកគេ ។ បញ្ហាប្រឈមបែបនេះយុវជនកូរ៉េ កំពុងប្រឈមមុខនឹងការបារម្ភនៃការធ្លាក់ចុះសេដ្ឋកិច្ច ដោយសារតែក្រុមប្រជាសាស្រ្ត គឺជាសមាសធាតុដ៏មានតម្លៃនៃកម្លាំងការងាររបស់ប្រទេសនេះ គឺនៅចំកណ្តាលនៃចំនួនប្រជាជនវ័យចំណាស់ ដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស នេះបើយោងតាមអ្នកជំនាញ។ 

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមទិន្នន័យដែលបានចងក្រងដោយសេវាប្រឹក្សាឥណទាន និងស្តារឡើងវិញ (CCRS) បានធ្វើការកំណត់ត្រាមនុស្សប្រមាណ 4,564 ដែលមានអាយុពី 20 ដល់ 29 ឆ្នាំគឺមានបញ្ហាជំពាក់បំណុល។

ទិន្នន័យនេះត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារដោយអ្នកតំណាងម្នាក់ គឺលោក Choi Seung-jae នៃគណបក្សអំណាចប្រជាជន (PPP) ដែលជាសមាជិកនៃគណៈកម្មាធិការគោលនយោបាយជាតិរបស់រដ្ឋសភាផងដែរ។          កាលពីឆ្នាំ 2018 ប្រជាជនកូរ៉េវ័យក្មេងចំនួន 2,273 នាក់បានជួបបញ្ហាជំពាក់បំណុល ហើយកាលនោះរដ្ឋាភិបាលកាត់ចោល។ តែចំពោះឆ្នាំ 2019 ចំនួនតួរលេខខាងលើនេះក៏ធ្លាក់ចុះ ប៉ុន្តែវាបែរជាមានការកើនឡើង ក្នុងឆ្នាំ 2020 ទៅវិញ គឺមានចំនួន​3,850 ហើយក៏កើនឡើងដល់ 4,109 ក្នុងឆ្នាំ 2021។

ទិន្នន័យបាន បង្ហាញថាចំនួនមធ្យមនៃបំណុលដែលរដ្ឋាភិបាលបានលុបចោលបានកើនឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ។ ចំនួនទឹកប្រាក់សរុបមានចំនួន 8.8 លានវ៉ុន ក្នុងអំឡុងខែមករាដល់ខែមិថុនាឆ្នាំ 2023 កើនឡើង 67 ភាគរយ ធៀបនឹង 5.3 លានវ៉ុន ក្នុងអំឡុងពេលដូចគ្នានៃឆ្នាំ 2018 ។

សមាជិកសភារូបនេះបាននិយាយថា “ការពឹងផ្អែកកាន់តែខ្លាំងលើរដ្ឋាភិបាលដោយការពឹង  20 ចំណុច ដើម្បីទូទាត់បំណុលរបស់ពួកគេ បង្កើតបន្ទុកដល់កំណើនសេដ្ឋកិច្ច ដោយសារបញ្ហាបែបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពអត់ការងាររបស់យុវជន” ។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន Korea Institute for Industrial Economics & Trade (KIET) បាននិយាយថា រដ្ឋាភិបាលគួរតែ ដំឡើងប្រាក់ខែដល់យុវជន សម្រាប់ជាប្រយោជន៍របស់ប្រទេស ដើម្បីជាសុវត្តិភាពក្នុងរយៈពេលវែង។ ព្រោះថា កំណើនសេដ្ឋកិច្ចត្រូវបានតភ្ជាប់ដោយផ្ទាល់ ទៅនឹងកម្លាំងពលកម្មរបស់ប្រទេស។ ហើយការបរាជ័យក្នុងគោលនយោបាយការងារ សម្រាប់មនុស្ស ដែលមានអាយុ ចាប់ពី 20 ឆ្នាំឡើង នឹងមានការចំណាយច្រើន គឺដោយសារតែសេដ្ឋកិច្ច នឹងពឹងផ្អែកលើពួកគេ។

Reporter:
scroll to top