ក្រសួងឧស្សាហកម្មរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារ ទី 22 ខែសីហានេះថា ការបញ្ជាទិញថ្មី ដែលឈ្នះដោយក្រុមហ៊ុនសាងសង់កប៉ាល់កូរ៉េបានកើនឡើង 11.9 ភាគរយនៅក្នុងឆមាសទី 1 នៃឆ្នាំ 2023 ដោយសារការកើនឡើងនៃតម្រូវការសម្រាប់កប៉ាល់ដែលមានតម្លៃខ្ពស់ នេះបើយោងតាមសារព័ត៌មានក្នុងស្រុក។
តាមរយៈក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលបានឱ្យដឹងទៀតថា ក្រុមហ៊ុនសាងសង់កប៉ាល់របស់ប្រទេសនេះ បានទទួលការបញ្ជាទិញ ដែលមានតម្លៃខ្ពស់រហូតដល់ 9.29 ពាន់លានដុល្លារសហរដ្ឋអាមេរិច ក្នុងអំឡុងខែមករាដល់ខែមិថុនា ធៀបនឹង 8.24 ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ក្រសួងបាននិយាយថា ប្រទេសកូរ៉េក៏ទទួបានគម្រោងចំនួន 29 ភាគរយនៃការបញ្ជាទិញ ដោយបានដាក់នៅទូទាំងពិភពលោកនៅក្នុងឆមាសទីមួយ ព្រមទាំទទួលបានមុខតំណែងកាន់កាប់ទីពីរ នៅក្នុងពិភពលោកបន្ទាប់ពីប្រទេសចិន។
ក្រសួងបាននិយាយថា កំណើនប្រចាំឆ្នាំគឺដោយសារតែតម្រូវការបៃតង និងកម្រិតតម្លៃនៃនាវា។ ប្រទេសកូរ៉េទទួលបានការធានាចំនួន 61 ភាគរយ នៃការបញ្ជាទិញសរុបរបស់ពិភពលោកសម្រាប់កប៉ាល់ដែលមានតម្លៃខ្ពស់ និង 50 ភាគរយនៃការបញ្ជាទិញថ្មី សម្រាប់នាវាដែលមិនប៉ះពាល់ដល់បរិស្ថាននៅក្នុងឆមាសទីមួយ។
កប៉ាល់ដែលមិនប៉ះពាល់ដល់បរិស្ថាន សំដៅទៅលើអ្នកដែលប្រើប្រាស់ឥន្ធនៈពណ៌ដោយគិតលើ បរិស្ថានបៃតងជាចម្បងដូចជា ឧស្ម័នធម្មជាតិរាវ (LNG) ឧស្ម័នប្រេងរាវ មេតាណុល ឬអេតាណុល ឬអ្នកដែលប្រើប្រាស់ថ្ម។
ក្រសួងបានសង្កត់ធ្ងន់ថា ក្រុមហ៊ុនសាងសង់កប៉ាល់កូរ៉េខាងត្បូង បានគ្រប់គ្រងទីផ្សារក្រុមហ៊ុនដឹកជញ្ជូន LNG ដោយជាការយកឈ្នះ 87 ភាគរយ នៃការបញ្ជាទិញសរុបរបស់ពិភពលោកនៅក្នុងឆមាសទីមួយ។
ទន្ទឹមនឹងនោះពួកគេក៏បានផ្តោតលើកប៉ាល់ពាណិជ្ជករធំៗ ជាមួយនឹងដំណើរការដោយឥន្ធនៈស្អាត ខណៈដែលក្រុមហ៊ុនសាងសង់កប៉ាល់ចិនផលិតសាឡាងតូចៗ ដោយប្រើប្រាស់ថ្មជាចម្បង។ ក្រសួងបានបន្ថែមកាលពីខែកក្កដា ថា ប្រទេសកូរ៉េបានដណ្តើមបានតំណែងកំពូល ក្នុងការបញ្ជាទិញសាងសង់កប៉ាល់ពិភពលោកថ្មី និងជាលើកដំបូងក្នុងរយៈពេលប្រាំខែកន្លងមកនេះ។