នាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសថៃ លោក Srettha Thavisin កាលពីថ្ងៃពុធ ទី23 ខែសីហានេះ លោកបានធ្វើសច្ចាប្រណិធាន ដើម្បីចូលកាន់មុខតំណែងកំពូល បន្ទាប់ពីលោក ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា។ លោក Srettha Thavisin បាន សន្យាថា លោក នឹងនាំមកនូវការរួបរួមជាតិ នឹងដោះស្រាយវិបត្តិដែលជាប់គាំង ដើម្បីជំរុញប្រទេសឲ្យឆ្ពោះទៅមុខ។
លោក Srettha Thavisin បានសន្យាបែបនេះ គឺបន្ទាប់ពីទទួលបានព្រះរាជក្រឹត្យតែងតាំងលោកជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេស ដោយប្តេជ្ញាបំពេញការងារឲ្យអស់ពីសមត្ថភាពប្រកបដោយតម្លាភាព និងសីលធម៌ ដើម្បីប្រយោជន៍សាធារណៈ។
ពិធីតែងតាំងបានចាក់ផ្សាយតាមទូរទស្សន៍ជាតិ ដោយបានចាប់ផ្តើមពីម៉ោង៦ល្ងាចនៅទីស្នាក់ការកណ្តាលរបស់គណបក្សភឿថៃ ដែលដឹកនាំរដ្ឋាភិបាលចម្រុះ ១១ គណបក្ស។ អគ្គលេខាធិការសភា លោក Pornpit Phetcharoen បានចេញព្រះរាជបញ្ជាជាលាយលក្ខណ៍អក្សរដោយប្រកាសការតែងតាំងមុខតំណែង។
បន្ទាប់មក Srettha Thavisin ត្រូវបានគេប្រកាសថា ព្រះមហាក្សត្របានតែងតាំងលោក Srettha Thavisin ជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ ខណៈដែលលោកបាន ទទួលសំឡេងភាគច្រើន ពីការអង្គុយរួមនៃសភាទាំងពីរកាលពីថ្ងៃអង្គារ។
លោក Srettha Thavisin បានចូលគោរពព្រះបរមរូបរបស់ព្រះមហាក្សត្រ និងបានថ្លែងសុន្ទរកថាខ្លីមួយចំនួន។
អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះបាននិយាយថា លោកនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបម្រើផលប្រយោជន៍សាធារណៈ គ្រប់ព្រះរាជបញ្ជា និងរក្សាគ្រប់ទិដ្ឋភាពនៃរដ្ឋធម្មនុញ្ញ។
លោកបានថ្លែងអំណរគុណចំពោះតំណាងសភា សមាជិកព្រឹទ្ធ ប្រជាជនថៃ មន្ត្រីរដ្ឋាភិបាល ប៉ូលីស យោធា និងអង្គការទាំងអស់ ដែលបានគាំទ្រពួកគេ។ លោកក៏បានថ្លែងអំណរគុណចំពោះភាគីចម្រុះ វិស័យរដ្ឋ និងវិស័យឯកជនដែលមានទំនុកចិត្តមកលើរូបលោក។
លោក ស្រេត ថា បានមានប្រសាសន៍ថា “ខ្ញុំនឹងធ្វើការដោយការប្ដេជ្ញាចិត្តប្រកបដោយ សីលធម៌ និងភាពទៀងត្រង់ ដើម្បីប្រយោជន៍សាធារណៈ”។ “រយៈពេលបួនឆ្នាំចាប់ពីពេលនេះ នឹងក្លាយជាបួនឆ្នាំនៃការផ្លាស់ប្តូរ។ ប្រទេសថៃស្ថិតក្នុងចំណុចរបត់មួយ ហើយត្រូវការដំណោះស្រាយជាបន្ទាន់ចំពោះបញ្ហាសេដ្ឋកិច្ច សាធារណៈ សន្តិសុខ និងបញ្ហាអន្តរជាតិ។
លោកបានសន្យាថានឹងជំរុញឱ្យមានការអភិវឌ្ឍម៉ាក្រូសេដ្ឋកិច្ច និងគ្រួសារដូចគ្នា ធានាឱ្យមានការគ្រប់គ្រងជាតិប្រកបដោយតម្លាភាព ដោយប្រកាន់ខ្ជាប់នូវវិន័យរូបិយវត្ថុ និងហិរញ្ញវត្ថុ គោរពច្បាប់ និងលើកកម្ពស់ការចូលរួមសាធារណៈនៅក្នុងសង្គម។
“រដ្ឋាភិបាលនៃគណបក្សភឿថៃនឹងខិតខំប្រឹងប្រែង ដើម្បីនាំមកនូវភាពរុងរឿងដល់ក្រុមប្រជាជនថៃទាំងអស់ដោយស្មើភាពគ្នា និងធ្វើឱ្យប្រទេសជាតិមានសុភមង្គល ខ្ញុំនឹងធ្វើការដោយមិននឿយហត់។