យោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តនៅថ្ងៃទី 24 ខែ សីហា ឆ្នាំ 2023 បានឲ្យដឹងថា ប៉ូលីសនឹងកោះហៅមនុស្សចំនួន ៣១ នាក់ រួមទាំងតារាសម្ដែងស្រី “Ice” Preechaya Phongthananikorn នៅសប្តាហ៍ក្រោយ ដើម្បីទទួលស្គាល់ការចោទប្រកាន់ថា នាងក៏មានឈ្មោះក្នុងចំណោមអ្នកដែលបានទិញសារធាតុ Cyanide ក្នុងគោលបំណងមិនត្រឹមត្រូវ នេះបើយោងតាមអគ្គស្នងការរងនគរបាលជាតិ លោក ឧត្តមសេនីយ៍ទោ Surachate Hakparn ។
អគ្គស្នងការរងនគរបាលជាតិបានបន្តថា នាយកដ្ឋានការងារឧស្សាហកម្ម (DIW) បានដាក់របាយការណ៍ទៅនាយកដ្ឋានបង្ក្រាបបទល្មើសប្រឆាំងនឹងមនុស្ស ៣១ នាក់ ដែលត្រូវបានគេជឿថាបានជួញដូរ និងទិញសារធាតុ Cyanide ដោយខុសច្បាប់ ដែលផ្ទុយនឹងច្បាប់សារធាតុគ្រោះថ្នាក់របស់ប្រទេសថៃ។
ហើយពួកគេទាំងនោះគេមានកញ្ញា Preechaya និងឃាតករសៀរៀល Sararat “Aem Cyanide” Rangsiwuthaporn ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់មនុស្ស 14 នាក់ ក៏ដូចជាការប៉ុនប៉ងធ្វើឃាតកម្មផ្សេងទៀត។
កញ្ញា“Ice” ត្រូវបានគេនិយាយប្រាប់ប៉ូលីសថា នាងគឺជាមនុស្សម្នាក់ដែលបានទិញ Cyanide ពីប្រភពដូចគ្នា នឹងអ្នកស្រី Sararat ដែលជាឃាតករសម្លាប់មនុស្ស។
លោក ប៉ុល ហំម សុរ៉ាឆេត បាននិយាយថា ការចោទប្រកាន់ទាក់ទងនឹងការទិញសារធាតុគីមី (Cyanide) សម្រាប់ប្រើប្រាស់ គឺពិតជាខុសច្បាប់ ហើយត្រូវផ្ដន្ទាទោសអតិបរមា ៣ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ៣០ ម៉ឺនបាត ឬក៏ទាំងពីរ។
លោកបានមានប្រសាសន៍ថា “មន្ត្រីនៅនាយកដ្ឋានបង្រ្កាបបទល្មើសនឹងកោះហៅមនុស្សទាំង ៣១ នាក់មកទទួលការចោទប្រកាន់របស់ពួកគេ ហើយពួកគេនឹងធ្វើការស៊ើបអង្កេត”។
សម្រាប់ទោសកំហុសនេះផងដែរ ប៉ូលីសក៏ធ្លាប់បានចាប់ខ្លួនអ្នកស្រី សារ៉ាត់ ដែលគេសង្ស័យថា បានបំពុលជនរងគ្រោះដោយសារធាតុ Cyanide ។
បន្ទាប់មកមន្ត្រីបានពង្រីកការស៊ើបអង្កេតលើករណីនេះ ហើយបានរកឃើញថា សារធាតុ Cyanide ត្រូវបាននាំចូល ជួញដូរ និងទិញក្នុងគោលបំណងខុសច្បាប់ ដែលនាំឲ្យមានការប្តឹងពី នាយកដ្ឋានការងារឧស្សាហកម្ម (DIW) ។
គួរបញ្ជាក់ផងដែរថា កាលពីខែមិថុនា លោក ប៉ុល ហំម សុរាជាតិ បាននិយាយថា លោកស្រី សារ៉ាត់ ប្រឈមមុខនឹងការចោទប្រកាន់ច្រើនជាង ៧៥ ករណី រួមទាំងឃាតកម្មគិតទុកជាមុន ការប៉ុនប៉ងមនុស្សឃាត និងការលួចទ្រព្យសម្បត្តិ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ និងការក្លែងបន្លំ ព្រមទាំង ១៥ ករណីផ្សេងៗជាច្រើនទៀត បើគិតចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំនេះ។
លោកបានបន្ថែមថា ប៉ូលិសបានបញ្ចប់ការស៊ើបអង្កេតលើអ្នកស្រី សារ៉ាត់ បន្ទាប់ពីបានសាកសួរសាក្សីជាង ៩០០ នាក់ក្នុងរយៈពេល ៣ ខែ។
លោក Jullapong Thaveesri នាយក DIW បាននិយាយកាលពីខែឧសភាថា ក្រុមហ៊ុនចំនួន 14 អាចនាំចូលនូវសារធាតុ Cyanide ដោយស្របច្បាប់ រហូតដល់ 80 តោនក្នុងមួយឆ្នាំ ហើយបុគ្គលដែលប្រើប្រាស់លើសពី 100 គីឡូក្រាមក្នុងរយៈពេលប្រាំមួយខែកន្លងមកនេះ ត្រូវតែរាយការណ៍ទៅនាយកដ្ឋានការងារឧស្សាហកម្ម (DIW) ។

