យោងតាមរយៈទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 25 ខែសីហា ឆ្នាំ 2023 បានឲ្យដឹងថា មន្ទីរបញ្ចកោណបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិកនឹងចាប់ផ្តើមការហ្វឹកហ្វឺនការហោះហើរសម្រាប់អ្នកបើកយន្តហោះរបស់ប្រទេសអ៊ុយក្រែន នៅលើយន្តហោះចម្បាំង F-16 ក្នុងខែតុលា ឆ្នាំនេះ។
លោកឧត្តមសេនីយ៍ Pat Ryder អ្នកនាំពាក្យមន្ទីរបញ្ចកោណបាននិយាយថា ការបណ្តុះបណ្តាលនឹងចាប់ផ្តើមបន្ទាប់ពីអាកាសយានិកបានទទួលការបណ្តុះបណ្តាលជាភាសាអង់គ្លេសនៅខែក្រោយ។ លោក Ryder បានមានប្រសាសន៍ទៀតថា ការហ្វឹកហាត់ក្នុងការហោះហើរនឹងប្រព្រឹត្តទៅនៅរដ្ឋ Arizona ។
លោក Ryder ក៏បានបន្ថែមថា អ្នកបើកយន្តហោះជាច្រើននាក់ និងនាវិកថែទាំយន្តហោះរាប់សិបនាក់ នឹងចូលហ្វឹកហាត់ជាមួយគ្នា។
គួរបញ្ជាក់ថាកាលពីថ្ងៃអាទិត្យ ដាណឺម៉ាក និងហូឡង់ ក៏បានគិតគូរបន្ថែមទៀត លើការបរិច្ចាគយន្តហោះ F-16 ដល់អ៊ុយក្រែន ដោយបំពេញបំណងដ៏យូរអង្វែងរបស់អ៊ុយក្រែន ដែលខ្លួននិយាយថានឹងជួយពង្រឹងការការពារដែនអាកាស និងជួយការវាយលុករបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីចាប់តាំងពីឆ្នាំ 2022 មក ។ ក្នុងនោះផងដែរ នាយករដ្ឋមន្ត្រីន័រវែសកាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា ប្រទេសរបស់លោកនឹងផ្តល់ យន្តហោះ F-16 ដល់អ៊ុយក្រែនផងដែរ។
ប្រទេសដាណឺម៉ាកបានចាប់ផ្តើមបណ្តុះបណ្តាលអ្នកបើកយន្តហោះអ៊ុយក្រែនចំនួនប្រាំបីនាក់ក្នុងការហោះហើរ F-16 ។ ពួកគេបានមកដល់មូលដ្ឋានអាកាសយោធាដាណឺម៉ាកនៅ Skrydstrup រួមជាមួយនឹងបុគ្គលិក 65 នាក់ ដែលនឹងត្រូវបានបណ្តុះបណ្តាលក្នុងការថែរក្សា និងបម្រើយន្តហោះ។
កាលពីសប្តាហ៍មុន អ៊ុយក្រែនបាននិយាយថា ខ្លួននឹងមិនអាចប្រតិបត្តិការយន្តហោះចម្បាំង F-16 ដែលផលិតដោយអាមេរិកនៅរដូវស្លឹកឈើជ្រុះ និងរដូវរងាខាងមុខនេះទេ។
ប្រធានាធិបតីអ៊ុយក្រែនបានអំពាវនាវម្តងហើយម្តងទៀត លើសម្ព័ន្ធមិត្តលោកខាងលិចឱ្យបន្តការផ្គត់ផ្គង់ដល់ប្រទេសរបស់លោក ជាមួយយន្តហោះ F-16 ដែល លោក Volodymyr Zelenskiy បាននិយាយថា វានឹងក្លាយជាសញ្ញាមួយដែលថា ការឈ្លានពានរបស់រុស្ស៊ីនឹងបញ្ចប់ដោយការបរាជ័យ។
ហេតុអ្វីបានជា ប្រធានាធិបតីអ៊ុយក្រែន ជឿជាក់លើ យន្តហោះ F-16 ថាអាចយកឈ្នះសង្គ្រាមបាន?
យន្តហោះចម្បាំង F-16 គឺជាំជាយន្តហោះចម្បាំងដែលផលិតឡើងដោយសហរដ្ឋអាមេរិច វាត្រូវបានគេរចនាឡើងដោយមានម៉ាស៊ីនតែមួយគត់ នឹងអាចបត់បែនបានខ្ពស់ ព្រមទាំងលឿនជាងសំឡេង អមជាមួយមុខមុខងារជាច្រើនប្រភេទ។
យន្តហោះ F-16 ដើមដំបូងអាចបំពាក់ដោយ កាំជ្រួច AIM-9 Sidewinder រហូតដល់ទៅប្រាំមួយគ្រាប់ ដែលស្វែងរកកំដៅ ពីអាកាសទៅអាកាស (AAM) ដោយប្រើប្រាស់ឧបករណ៍បាញ់បង្ហោះ នៅលើចុងស្លាបនីមួយៗ ក៏ដូចជារ៉ាដាដឹកនាំដោយ AIM-7 Sparrow មធ្យម ។ ហើយនៅក្នុងជួរនីមួយៗនៅក្នុង AAMs បំពាក់ទៅដោយអាវុធជាច្រើន។ ចំពោះកំណែថ្មីៗបន្ថែមទៀតគឺមាន AIM-120 AMRAAM ហើយយន្តហោះអាមេរិកជារឿយៗតែងតែដំឡើងកាំជ្រួចនៅលើចុងស្លាបរបស់វា ។ យន្តហោះនេះអាចផ្ទុក AAMs ផ្សេងៗជាច្រើនប្រភេទដើម្បីបាញ់ ពីអាកាសទៅដី ឩទាហរណ៍ដូចជា កាំជ្រួច គ្រាប់រ៉ុក្កែត ឬក៏គ្រាប់បែកជាដើម។
យន្តហោះចម្បាំង F-16 ដំណើរការដោយឥន្ធនៈរឹង ហើយមានបំពាក់ដោយឩបករណ៍ ប្រឆាំងក្នុងការរុករក ការកំណត់គោលដៅមកលើខ្លួន ដោយមាន ប្រាំមួយនៅក្រោមស្លាប, ពីរនៅលើចុងស្លាប, និងមួយនៅក្រោមតួ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ក្រោមតួយន្តហោះមានប្រព័ន្ធសម្រាប់ចាប់សញ្ញា ឬរ៉ាដាថែមទៀតផង។ F-16 មាន កាណុង 20 mm (0.787 in) M61A1 Vulcan ដែលត្រូវបានតំឡើងនៅខាងក្នុងតួទៅខាងឆ្វេង នៃកាប៊ីនយន្តហោះ វាសុទ្ធសឹងតែជាចំណុចខ្លាំង ដែលមិនទាន់មានប្រទេសណាមួយ អាចធ្វើបាន។
គួររំលឹកផងដែរថា កាលពីខែឧសភា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ក៏សម្តែងការគាំទ្រកម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះរបស់ អ៊ុយក្រែន ថែមទៀតផង។
ប៉ុន្តែចំពោះពួកលោកខាងលិចវិញបាននិយាយថា ខ្លួនចង់ជួយអ៊ុយក្រែនកម្ចាត់រុស្ស៊ីខ្លាំងណាស់ ប៉ុន្តែពួកគេ មិនចង់បង្កឱ្យមានការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងសម្ព័ន្ធមិត្តយោធាណាតូ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងទីក្រុងម៉ូស្គូនោះទេ។