រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់អាមេរិកលោកស្រី Gina Raimondo នឹង ធ្វើដំណើរទៅកាន់ប្រទេសចិន នៅសប្តាហ៍ក្រោយ វាគឺជាដំណើរទស្សនកិច្ចមួយ ដែលស្របពេលជាមួយនឹងការធ្លាក់ចុះកាន់តែអាក្រក់នៅក្នុង សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNN កាលពីថ្ងៃទី 24 ខែសីហា ឆ្នាំ2023 ។
ខណៈពេលដែលបញ្ហារបស់ប្រទេសចិនអាចផ្តល់ឱ្យ លោកស្រី Gina Raimondo នូវអានុភាពកាន់តែច្រើនក្នុងការស្វែងរកទីផ្សារកាន់តែប្រសើរឡើង សម្រាប់ក្រុមហ៊ុនអាមេរិក លោកស្រីក៏ទំនងជាប្រឈមមុខនឹងការអំពាវនាវពីទីក្រុងប៉េកាំង ដើម្បីជួយរក្សាស្ថិរភាពសេដ្ឋកិច្ច ដែលកំពុងធ្លាក់ចុះរបស់ខ្លួន ដោយការបន្ធូរបន្ថយសម្ពាធមួយចំនួនដែលទីក្រុងវ៉ាស៊ីនតោនបានអនុវត្តនាពេលថ្មីៗនេះ។
លោក Craig Singleton សហការីជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យបាននិយាយថា “នៅក្នុងលក្ខខណ្ឌនៃការធ្វើដំណើររបស់លោកស្រី Gina Raimondo គឺមានគោលបំណង នឹងគោលការណ៍មួយចំនួន អាចនិយាយបាន ទីក្រុងវ៉ាស៊ីនតោននឹងមានការបន្ធូរបន្ថយជាបណ្តោះអាសន្ន លើការរឹតបន្តឹងផ្សេងទៀតដែលត្រូវបានដាក់លើសេដ្ឋកិច្ចរបស់ប្រទេសចិន” ។
លោកស្រី Gina Raimondo នឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង និងសៀងហៃ ដោយគិតពីថ្ងៃអាទិត្យដល់ថ្ងៃពុធ ហើយការពិភាក្សាអំពីទំនាក់ទំនងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន ជាពិសេសគឺបញ្ហាដែលពួកគេទាំងពីរកំពុងតែប្រឈម នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្ម។
ការព្យាករណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ឆ្នាំនេះ កំពុងត្រូវបានកត់សម្គាល់នៃការធ្លាក់ចុះ ដោយសារការនាំចេញ ហើយចំនែកឯការវិនិយោគបរទេសក៏មានធ្លាក់ចុះ បូករួមទាំងប្រទេសមួយនេះកំពុងជួបវិបត្តិអចលនទ្រព្យ និងការព្រួយបារម្ភអំពីសុខភាពផ្នែកហិរញ្ញវត្ថុ របស់ប្រទេសខ្លួន។
ម្រាប់ទីក្រុងប៉េកាំង លោកស្រី Gina Raimondo បានដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យមួយចំនួន ដែលអាចកែលំអរ លើលក្ខខណ្ឌមួយចំនួន ដែលជាប្រភពនៃជម្លោះ រវាងប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំងពីររបស់ពិភពលោក។
នាយកដ្ឋានរបស់លោកស្រី នឹងជួយកំណត់គោលនយោបាយពាណិជ្ជកម្មសកលរបស់អាមេរិក ដែលជាចំណុចជាប់គាំងក្នុងទំនាក់ទំនងរវាងអាមេរិក និងចិន ចាប់តាំងពីរដ្ឋបាល របស់អតីតប្រធានាធិបតី លោក Trump បានបង្កើនពន្ធលើទំនិញចិនជាច្រើន។
លេខាធិការនេះទទួលខុសត្រូវចំពោះការគាំទ្រអាជីវកម្មអាមេរិកនៅបរទេស ហើយក៏ គ្រប់គ្រង ជាបន្តបន្ទាប់នៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ដែលមានគោលបំណងកាត់ប្រទេសចិនចេញពីបច្ចេកវិទ្យាទំនើប ដែលអាចប្រើសម្រាប់យោធាថែមទៀតផង។
ចំពោះបច្ចុប្បន្ន តើរដ្ឋបាលរបស់ លោក Biden មានឆន្ទៈក្នុងការបន្ធូរបន្ថយលើទីក្រុងប៉េកាំង ឬយ៉ាងណា ប៉ុន្តែការប្រកាសដែលស្របគ្នានឹងព័ត៌មាននៃដំណើរទស្សនកិច្ចរបស់លោកស្រី Gina Raimondo បានបង្ហាញថា ទីក្រុងវ៉ាស៊ីនតោនកំពុងព្យាយាមយ៉ាងហោចណាស់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការសន្ទនាដ៏មានប្រយោជន៍មួយរវាងពួកគេទាំងពីរ។
អ្នកវិភាគ Eurasia Group បាននិយាយនៅក្នុងកំណត់ត្រាមួយប្រចាំសប្តាហ៍នេះ សម្រាប់ការធ្វើដំណើររបស់លោកស្រី Gina Raimondo” “វាក៏ជារឿងដែលបង្ហាញផងដែរថារដ្ឋបាល Biden កំពុងធ្វើឱ្យមានវឌ្ឍនភាពតិចតួច ប៉ុន្តែអាចវាស់វែងបានជាមួយទីក្រុងប៉េកាំង ក្នុងការបង្កើតឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលដែលមានកម្រិត។”
ប្រទេសចិននៅតែជាប្រភពដ៏ធំបំផុតនៃការនាំចូលទៅកាន់សហរដ្ឋអាមេរិក ហើយការនាំចូលរបស់សហរដ្ឋអាមេរិកពីប្រទេសចិន មានចំនួនសរុប ៥៣៦,៨ ពាន់លានដុល្លារ ស្មើនឹង ១៧% នៃការនាំចូលសរុបរបស់ខ្លួន។ អាមេរិក៏មានការនាំចេញ ទៅកាន់ប្រទេសចិនវិញដែរ គឺមានចំនួន 154 ពាន់លានដុល្លារ ស្មើរនឹង7.5% នៃការនាំចេញសរុបរបស់សហរដ្ឋអាមេរិកទៅកាន់ពិភពលោក។
ក្រុមហ៊ុនអាមេរិកមានបណ្តាញផលិតកម្មដ៏ធំនៅក្នុងប្រទេសចិន ហើយពឹងផ្អែកលើអ្នកប្រើប្រាស់ចិន។
ចំពោះក្រុមហ៊ុន Tesla ដែលបានបើករោងចក្រនៅទីក្រុងសៀងហៃក្នុងឆ្នាំ 2018 ឥឡូវនេះផលិតបានពាក់កណ្តាលនៃរថយន្តអគ្គិសនីរបស់ខ្លួននៅក្នុងប្រទេសចិន។ ហើយ Apple នៅតែផលិត iPhone ជាច្រើនរបស់ខ្លួននៅទីនោះផងដែរ។ ក្នុងនោះក៏មានក្រុមហ៊ុនល្បីឈ្មោះនៅក្នុងពិភពលោក ផ្សេងទៀតផងដែរ ដូចជា Starbucks និង Nike ពួកគេនូវតែមានមូលដ្ឋានអតិថិជនធំនៅក្នុងប្រទេសចិន។ ម្យ៉ាងវិញទៀតចំពោះក្រុមហ៊ុនបច្ចកវិទ្យា Intel, Microsoft និង General Motors ក៏ទទួលបានចំណែកដ៏ច្រើននៃប្រាក់ចំណូលរបស់ពួកគេពីប្រទេសមួយនេះដូចគ្នា។
គួរបញ្ជាក់ផងដែរថា ចិនក៏ជា ម្ចាស់បំណុលបរទេសលេខ២ ចំពោះអាមេរិចដែរ។ ចិនបានកាន់កាប់ 835.4 ពាន់លានដុល្លារ នៃរតនាគារសហរដ្ឋអាមេរិក ខណៈម្ចាស់បំណុលទីមួយ គឺជាប្រទេសជប៉ុន មានចំនួន 1.11 ពាន់ពាន់លានដុល្លារ នេះបើយោងតាមទិន្នន័យចុងក្រោយបំផុតពីក្រសួងរតនាគារសហរដ្ឋអាមេរិក។