តុលាការរបស់ប្រទេសអ៊ីរ៉ុង បានបញ្ជាឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បង់ប្រាក់សំណងចំនួន 330 លានដុល្លារ សម្រាប់ “ការធ្វើផែនការរដ្ឋប្រហារ” ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម ដែលទើបនឹងបង្កើតនៅឆ្នាំ 1980 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VOA កាលពីថ្ងៃទី 26 ខែសីហា ឆ្នាំ 2023។
នៅមួយឆ្នាំបន្ទាប់ពីបដិវត្តន៍អ៊ីស្លាមក្នុងឆ្នាំ 1979 បានផ្តួលរំលំពួក Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក ហើយក្រុមមន្ត្រីកងទ័ពបះបោលភាគច្រើន បានព្យាយាមផ្តួលរំលំរដ្ឋាភិបាលថ្មីដូចគ្នាដែរ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា “ពួកបះបោរ” ត្រូវបានដឹកនាំដោយ Saeed Mahdiyoun គឺជាអតីតមេបញ្ជាការកងទ័ពអាកាសអ៊ីរ៉ង់ និងមានទីស្នាក់ការកណ្តាលរបស់ពួកគេនៅ Nojeh ដែលជាមូលដ្ឋានទ័ពអាកាសនៅខេត្ត Hamedan ភាគខាងលិច។
ដោយកាលនោះមនុស្សជាច្រើននាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នា រវាងអ្នកគ្រោងធ្វើរដ្ឋប្រហារ និងកងកម្លាំងរដ្ឋាភិបាល។
IRNA បាននិយាយថា “គោលបំណងរបស់ពួកគេ គឺដើម្បីដណ្តើមការគ្រប់គ្រងមូលដ្ឋានយោធានៅទូទាំងប្រទេស និងកំណត់គោលដៅឲ្យក្លាយជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រ និងលំនៅដ្ឋានរបស់មេដឹកនាំបដិវត្តន៍។
ប៉ុន្តែបើ ទោះជាយ៉ាងណាក៏ដោយ កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ គឺត្រូវបានរារាំង”។
នៅក្នុងគេហទំព័រមួយដែលមានឈ្មោះថា Mizan Online បាននិយាយថា កាលពីឆ្នាំមុន សាច់ញាតិរបស់អ្នកដែលត្រូវបានសម្លាប់នៅក្នុងការប៉ុនប៉ងធ្វើរដ្ឋប្រហារ បានដាក់ញត្តិផ្លូវច្បាប់ទៅតុលាការអន្តរជាតិរបស់អ៊ីរ៉ង់ ដើម្បីទាមទារការខូចខាត។ ហើយពួកគេបានចោទជាពិសេស ទៅលើសហរដ្ឋអាមេរិកតែម្តង ដោយមានការអះអាងថា អាមេរិកគឺជាអ្នករៀបចំផែនការ និងអនុវត្តការធ្វើរដ្ឋប្រហារ។
ហើយរឿងនេះ ត្រូវបានតុលាការអ៊ីរ៉ុងសម្រេចចិត្តដោយបញ្ជាឱ្យ “រដ្ឋាភិបាលអាមេរិកបង់ប្រាក់ដល់ដើមចោទចំនួន 30 លានដុល្លារ ជាប្រាក់ដែលបង់លើការខូចខាតខាងសម្ភារៈ និងសីលធម៌ និង 300 លានដុល្លារទៀត គឺជាប្រាក់ពិន័យ”។
គួរបញ្ជាក់ថា ទីក្រុងតេអេរ៉ង់ និងវ៉ាស៊ីនតោនមិនមានទំនាក់ទំនងការទូតនោះទេ បើគិតចាប់តាំងពីក្រោយបដិវត្តន៍ឆ្នាំ ១៩៧៩ មកម្ល៉េះ។
ប៉ុន្តែបើយើងក្រឡែកទៅមើលកាលពីឆ្នាំ 1953 វិញ សេវាស៊ើបការណ៍សម្ងាត់បាននិយាយថា អង់គ្លេស និងសហរដ្ឋអាមេរិកបានរៀបចំក្នុងការផ្តួលរំលំនាយករដ្ឋមន្ត្រី Mohammad Mossadegh ដែលបានធ្វើជាតូបនីយកម្មឧស្សាហកម្មប្រេងដែលរកកម្រៃបានច្រើនរបស់អ៊ីរ៉ង់។
ហើយក្នុងឆ្នាំ 2016 តុលាការកំពូលរបស់សហរដ្ឋអាមេរិកបានបញ្ជាឱ្យទ្រព្យសម្បត្តិរបស់អ៊ីរ៉ង់ ដែលត្រូវបានបង្កកនៅសហរដ្ឋអាមេរិកគួរតែត្រូវបានបង់ទៅឱ្យជនរងគ្រោះនៃការវាយប្រហារ ដែលទីក្រុងវ៉ាស៊ីនតោននិយាយថាវាជាទោសកំហុសរបស់ទីក្រុងតេអេរ៉ង់ រួមទាំងការទម្លាក់គ្រាប់បែកកាលពីឆ្នាំ 1983 លើបន្ទាយទាហ៊ានម៉ារីនអាមេរិកនៅក្នុងទីក្រុងបេរូត និងការបំផ្ទុះក្នុងឆ្នាំ 1996 នៅអារ៉ាប៊ីសាអូឌីត។
ចំនែកនៅក្នុងខែមីនាឆ្នាំនេះ តុលាការយុត្តិធម៌អន្តរជាតិបានកាត់ក្តីថា ការបង្កកមូលនិធិរបស់ទីក្រុងវ៉ាស៊ីនតោន ដែលជាកម្មសិទ្ធិរបស់បុគ្គល និងក្រុមហ៊ុនជាច្រើនដែលស្ថិតនៅអ៊ីរ៉ង់ វាគឺជារឿង “មិនសមហេតុផល” ។
ប៉ុន្តែអ៊ីរ៉ុងបានឆ្លើយតបវិញថា អ្វីទាំងនេះគឺមកពីពួកយើង គ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការយកទ្រព្យសម្បត្តិដែលមានតម្លៃជិត ២ ពាន់លានដុល្លាររបស់យើង ពីធនាគារកណ្តាលអ៊ឺរ៉ុប ដែលវាត្រូវបានបង្កកដោយសហរដ្ឋអាមេរិក។