លោកស្រី Paetongtarn Shinawatra “អ៊ុង អ៊ីង” មេដឹកនាំគ្រួសារភឿថៃ បានទៅសួរសុខទុក្ខឪពុក គឺ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅមន្ទីរពេទ្យប៉ូលីសទូទៅកាលពីថ្ងៃច័ន្ទ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តកាលពីថ្ងៃទី 28 ខែសីហា ឆ្នាំ 2023។
លោក ថាក់ស៊ីន ដែលមានអាយុ៧៤ឆ្នាំ ត្រូវបានបញ្ជូនទៅពន្ធនាគារបាងកក កាលពីថ្ងៃទី២២ ខែសីហា បន្ទាប់ពីចុះចតនៅអាកាសយានដ្ឋានដុនមឿង តាមយន្តហោះឯកជនមួយ គឺបន្ទាប់ពីលោកបានបញ្ចប់ការនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំកន្លងមកនេះ ហើយលោកក៏ត្រូវបានគេបញ្ជូនភ្លាមៗទៅកាន់តុលាការកំពូល លោកថាក់ស៊ីន ត្រូវតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល ៨ឆ្នាំ។
យោងតាមនាយកដ្ឋានកែតម្រូវ (DoC) បានឱ្យដឹងថា គាត់ត្រូវបានផ្ទេរពីពន្ធនាគារបាងកក ទៅកាន់មន្ទីរពេទ្យប៉ូលីសទូទៅ នៅម៉ោង 12:20 ព្រឹកថ្ងៃពុធ ដោយមានការឈឺទ្រូង លើសឈាម និងអុកស៊ីសែនក្នុងឈាមមានកម្រឹតទាប។
DoC បាននិយាយថា លោកថាក់ស៊ីន មានជំងឺធ្ងន់ធ្ងរចំនួនបួនគឺ ជំងឺបេះដូង ជំងឺសួត ជំងឺលើសឈាម និងherniated disc ។
បន្ទាប់ពីបន្ទីបានដាក់ឱ្យរូបលោកនៅដាច់ពីគេរយៈពេល 5 ថ្ងៃ មន្ទីរពេទ្យនឹងអនុញ្ញាតឱ្យមានជួបសួរសុខទុក្ខចាប់ពីម៉ោង 9 ព្រឹកដល់ម៉ោង 3 រសៀល។ ក្នុងនោះផងដែរគេសង្កេតឃើញថា មានមនុស្ស១០នាក់បានចុះឈ្មោះចូលជួបលោកថាក់ស៊ីននៅថ្ងៃដំបូង ហើយអ្នកស្រី Paetongtarn ជាមនុស្សដំបូងគេដែលបានជួបគាត់។
យ៉ាងណាមិញលោកស្រី Paetongtarn ត្រូវបានគេចាប់ថា លោកស្រី បានទៅជួបឳពុក អមជាមួយនឹងមេធាវីម្នាក់ដែលមានឈ្មោះថា Winyat Chartmontree។ នៅពេលដែលលោកស្រីបានមកដល់មន្ទីរពេទ្យនៅម៉ោងប្រហែល ១២ និង ៣០ នាទីក្នុងរថយន្ត Mercedes ពីជាន់ក្រោមដីនៃអគារចំណតរថយន្ត លោកស្រីងបានឡើងជណ្តើរយន្តទៅកាន់ជាន់ទី 14 នៃអគារ Maha Bhumibol Rachanusorn គឺជាកន្លែងដែលលោក ថាក់ស៊ីន កំពុងមើលថែ។
លោកស្រី Paetongtarn បានចាប់ផ្តើមចូលសួរសុខទុក្ខនៅម៉ោង១រសៀល ហើយបានចាកចេញនៅម៉ោង១និង៤៥នាទីរសៀល ដោយមិនបាននិយាយជាមួយអ្នកយកព័ត៌មានឡើយ។
នៅពេលសួរអំពីជំងឺរបស់ឪពុកលោកស្រី និងស្ថានភាពផ្លូវចិត្តនោះ អ្នកស្រី Paetongtarn មិនបានឆ្លើយតបនោះទេ។ លោកស្រីគ្រាន់តែបាននិយាយថា ខ្ញុំនឹងឆ្លើយសំណួរជុំវិញរឿងថ្ងៃនេះ នាងនៅទីស្នាក់ការគណបក្សភឿថៃនៅថ្ងៃអង្គារ។
ចំនែកអ្នកផ្សេងទៀតដែលបានចុះឈ្មោះជាមួយមន្ទីរពេទ្យ ដើម្បីទៅសួរសុខទុក្ខលោកថាក់ស៊ីនកាលពីថ្ងៃច័ន្ទរួមមានកូនស្រីម្នាក់ទៀតឈ្មោះ Pintongta និងស្វាមី Nathapong Kunakornwong និងកូនប្រុសច្បងរបស់គាត់ Panthongtae និងប្រពន្ធរបស់គាត់ Natthiya Puangkham អមជាមួយនឹងមេធាវីបីនាក់ទៀត ក៏មានឈ្មោះក្នុងបញ្ជីអ្នកចូលសួរសុខទុក្ខផងដែរ។
គួរបញ្ជាក់ថា បើយោងតាមលោក Santhana Prayoonrat អតីតមន្ត្រីនគរបាលសាខាពិសេស ដែលមានឳពុកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបាននិយាយថា បន្ទប់នៅជាន់ទី 14 ត្រូវបានបម្រុងទុកសម្រាប់មន្ត្រីនគរបាលជាន់ខ្ពស់។ លោកបានបន្តថា ឪពុករបស់លោកបានចូលទៅព្យាបាលជំងឺរលាកសួតនៅថ្ងៃទី ២៨ ខែកក្កដា ហើយនៅជាន់ទី ១០ នៃអគារដដែល។
គាត់ជឿថាលោក ថាក់ស៊ីន នៅក្នុងបន្ទប់លេខ ១៤០១ ព្រោះគាត់បានឃើញគ្រូពេទ្យ និងគិលានុបដ្ឋាយិកានៅមុខបន្ទប់នោះនៅថ្ងៃទី ២៣ ខែសីហា នៅពេលដែលគាត់ឡើងទៅលើជាន់ទី ១៤ ដើម្បីមើល។
លោក Santhana បាននិយាយថា បន្ទប់នេះទើបតែត្រូវបានជួសជុលឡើងវិញ ហើយត្រូវបានបំពាក់យ៉ាងពេញលេញជាមួយនឹងគ្រឿងបរិក្ខារជាមូលដ្ឋានដូចជា គ្រែ បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក។ រាល់បន្ទប់នៅជាន់ទី 14 មានទិដ្ឋភាពពេញលេញនៃទីលានវាយកូនហ្គោល និងទីលានប្រណាំងសេះ ដូចដែលបានរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយបានបញ្ជាក់ដូច្នោះដែរ។