យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃទី 29 ខែសីហា ឆ្នាំ2023 បានឲ្យដឹងថា ខ្យល់ព្យុះត្រូពិច Idalia បានបោកបក់ភាគខាងលិចប្រទេសគុយបា ព្យុះមួយនេះត្រូវបានគេទស្សន៍ទាយថា វានឹងក្លាយទៅជាព្យុះសង្ឃរាដ៏ធំមួយនៅថ្ងៃច័ន្ទនេះ ខណៈដែលវាបានបោកបក់ឆ្ពោះទៅកាន់ឆ្នេរសមុទ្រ និងឈូងសមុទ្រ Florida នៅក្នុងតំបន់នោះផងដែរ ក្រុមមន្ត្រីក៏បានបញ្ជាឱ្យមានការជម្លៀសប្រជាជន ដើម្បីការពារការរអិលបាក់ដីនៅថ្ងៃពុធ។
មជ្ឈមណ្ឌលអាកាសធាតុជាតិដែលមានមូលដ្ឋាននៅទីក្រុងម៉ៃអាមីបាននិយាយនៅក្នុងសេចក្តីណែនាំចុងក្រោយរបស់ខ្លួនថា ព្យុះ Idalia កំពុងវាយលុកនៅចម្ងាយប្រហែល 80 ម៉ាយល៍ (130 គីឡូម៉ែត្រ) ពីចុងភាគខាងលិចនៃប្រទេសគុយបា ខណៈដែលវាបានបក់មកភាគខាងជើង ដោយមានកម្លាំងខ្យល់អតិបរមា 70 ម៉ាយក្នុងមួយម៉ោង (112 គីឡូម៉ែត្រក្នុងមួយម៉ោង) ។
កម្លាំងខ្យល់ព្យុះដែលកំពុងតែកើនឡើង នៅភាគខាងជើង វាបានធ្វើឱ្យប្រជាជន Floridians ប្រហែល 14 លាននាក់ ស្ថិតនៅក្រោមការព្រមានអំពីព្យុះសង្ឃរា និងព្យុះត្រូពិចនៅតាមឈូងសមុទ្រម៉ិកស៊ិកូផងដែរ។
អាជ្ញាធរបានព្រមានថា ចំពោះគ្រោះថ្នាក់ចម្បងដែលអាចគំរាមកំហែងដល់អាយុជីវិតមនុស្ស ដែលបង្កដោយ ទឹកសមុទ្រ ដែលជំរុញដោយខ្យល់បក់ខ្លាំង ទើបជាហេតុនាំឲ្យជន់លិចក្នុងតំបន់ឆ្នេរទាបៗ។
ការព្រមានអំពីការកើនឡើងនៃព្យុះត្រូវបានបង្ហោះសម្រាប់រាប់រយម៉ាយនៃឆ្នេរសមុទ្រឈូងសមុទ្រ ពីតំបន់ Sarasota ភាគខាងជើងឆ្លងកាត់តាម Tampa និងលាតសន្ធឹងទៅកន្លែងនេសាទនៃ Indian Pass នៅចុងខាងលិចនៃឈូងសមុទ្រ Apalachicola ។
ក្នុងនោះផងដែរ អភិបាលរដ្ឋផ្លរីដា លោក Ron DeSantis បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីរសៀលថ្ងៃច័ន្ទ ដោយបន្ថែមថា លោកបាននិយាយជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងនាយកទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នសហព័ន្ធ (FEMA) លោក Deanne Criswell ។
ពួគាត់បាននិយាយថា យើងខ្ញុំសូមជំរុញឱ្យ ប្រជាជនដែលនៅក្នុងរដ្ឋ Floridians ទាំងអស់ត្រៀមខ្លួនសម្រាប់លក្ខខណ្ឌដែលអាចមានគ្រោះថ្នាក់។
យ៉ាងណាមិញព្យុះមួយនេះវាបានកើតឡើងលើប្រទេសគុយបាតាំងពីថ្ងៃច័ន្ទមកម្ល៉េះ ហើយប្រជាជនគុយបាបានប្រញាប់ប្រញាល់ចាកចេញពីតំបន់តាមឆ្នេរសមុទ្រ ខណៈដែល ព្យុះ Idalia បានខិតទៅជិតចុងភាគខាងលិចនៃប្រទេស ។
ព្យុះ Idalia បានបង្ករឲ្យមានទឹកជំនន់ពណ៌ល្អក់ បានជន់លិចភូមិនេសាទតូចនៃទីក្រុង Guanimar ភាគខាងត្បូងនៃទីក្រុង Havana នៅពាក់កណ្តាលរសៀល។
បើគិតត្រឹមថ្ងៃអង្គារនេះ ឆ្នេរសមុទ្រ និងឈូងសមុទ្រ Florida ភាគអាគ្នេយ៍នៃហ្សកហ្ស៊ី និងផ្នែកភាគខាងកើតនៃ North និង South Carolina អាចប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំងចន្លោះពី 4 ទៅ 8 អ៊ីញ (10 ទៅ 20 សង់ទីម៉ែត្រ) ដែលអាចបង្ករជាទឹកជំនន់ភ្លាមៗផងដែរ។ មជ្ឈមណ្ឌលអាកាសធាតុបានព្រមានថា ទន្ទឹមនឹងភ្លៀងធ្លាក់ខ្លាំង វាក៏អាចមានខ្យល់បក់បោកលើសពី 110 ម៉ាយក្នុងមួយម៉ោង (177 គីឡូម៉ែត្រក្នុងមួយម៉ោង) ដែលបណ្តាលឱ្យមានខ្យល់ព្យុះដ៏កំណាចអាចគំរាមកំហែងដល់អាយុជីវិត។
បច្ចុប្បន្នសាលារៀននៅទូទាំងតំបន់បានលុបចោលថ្នាក់រៀន ដែលចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទ ចំនែកឯអាកាសយានដ្ឋានអន្តរជាតិ Tampa គ្រោងនឹងផ្អាកប្រតិបត្តិការពាណិជ្ជកម្មចាប់ពីម៉ោង 12:01 ព្រឹកថ្ងៃអង្គារ។
ចំពោះភាគខាងកើតនៃ Hurricane Franklin ព្យុះ Idalia ដែលយើងស្គាល់ថាជាខ្យល់ព្យុះដ៏ធំដំបូងគេនៃរដូវកាលនេះ វានឹងបក់បោកនៅមហាសមុទ្រអាត្លង់ទិក ហើយបន្តរទៅទិសឦសានក្នុងរយៈពេលពីរថ្ងៃបន្ទាប់។ បន្ទាប់មកវានឹងក្លាយទៅជាខ្យល់ព្យុះប្រភេទទី 3 ដែលបណ្តាលឲ្យមានការគំរាមកំហែងខ្លាំងទៅកាន់ប្រទេស Bermuda និងឆ្នេរសមុទ្រភាគខាងកើតសហរដ្ឋអាមេរិកពេញមួយសប្តាហ៍ថែមទៀតផង។