ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការផ្គត់ផ្គង់អាវុធ uranium ដោយសហរដ្ឋអាមេរិកដល់អ៊ុយក្រែនគឺជា “អំពើឧក្រិដ្ឋកម្ម” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ ២០២៣។
មន្ទីរបញ្ចកោណកាលពីថ្ងៃពុធបានប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មីមួយ ដែលមានតម្លៃរហូតដល់ 175 លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ប្រទេសអ៊ុយក្រែន ដោយមានការបូករួមបញ្ចូលគ្រាប់រំសេវអ៊ុយរ៉ាញ៉ូម ដែលទុកសម្រាប់រថក្រោះ Abrams របស់អាមេរិក។
អនុផលនៃការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ត្រូវបានប្រើប្រាស់សម្រាប់គ្រាប់រំសេវ ដោយសារតែដង់ស៊ីតេដ៏ខ្លាំងរបស់វាបានផ្តល់លទ្ធភាពដល់ការជ្រាបចូលទៅក្នុងស្រទាប់រថពាសដែកបានយ៉ាងងាយស្រួល។ ក្រុមអ្នករិះគន់និយាយថា វាពិតជាមានហានិភ័យដល់សុខភាព ព្រោះគ្រោះថ្នាក់នេះ គឺបានមកពីការស្រូបចូល ឬស្រូបធូលីអ៊ុយរ៉ាញ៉ូមដែលរលាយអស់ វាបានបង្ករឲ្យមានជំងឺមហារីក និងពិការភាពតាំងពីកំណើតជាដើម។
បើយោងតាម ការដកស្រង់សម្តី ពីសារព័ត៌មាន TASS បាននិយាយថា រឿង”នេះមិនមែនគ្រាន់តែជាជំហ៊ានដែលទើបតែកើនឡើងប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីការមិនយកចិត្តទុកដាក់របស់ទីក្រុងវ៉ាស៊ីនតោនចំពោះផលវិបាកបរិស្ថាននៃការប្រើប្រាស់គ្រាប់រំសេវប្រភេទនេះនៅក្នុងតំបន់ប្រយុទ្ធ។ នេះជាការពិតណាស់ ដែលយើងអាចនិយាយបានថា វាជាអំពើឧក្រិដ្ឋកម្ម “។
នៅក្នុងសុន្ទរកថានៅឯសិក្ខាសាលាសន្តិសុខ មានបុរសម្នាក់ក៏បានរំលឹកឡើងវិញនូវការព្រមានពីមុនរបស់រុស្ស៊ីអំពីហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរ ដោយសារតែអ្វីដែលលោកហៅថា “សម្ពាធ” របស់លោកខាងលិចមកលើទីក្រុងម៉ូស្គូ។
លោកបាននិយាយថា “ឥឡូវនេះសម្ពាធនេះកំពុងធ្វើឱ្យមានតុល្យភាពដ៏គ្រោះថ្នាក់នៅលើជម្លោះប្រដាប់អាវុធដោយផ្ទាល់រវាងមហាអំណាចនុយក្លេអ៊ែរ” ។
ព្រោះរុស្ស៊ីបានចោទប្រកាន់លោកខាងលិចជាយូរមកហើយថា បានប្រើអ៊ុយក្រែនដើម្បីធ្វើសង្គ្រាមប្រូកស៊ីក្នុងគោលបំណងធ្វើឱ្យមាន “ការបរាជ័យជាយុទ្ធសាស្ត្រ” លើទីក្រុងម៉ូស្គូ។ ចំនែកឯសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបាននិយាយថា ពួកគេកំពុងបំពាក់អាវុធដល់អ៊ុយក្រែន ដើម្បីការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី និងដណ្តើមយកមកវិញនូវទឹកដី ដែលកាន់កាប់ដោយទីក្រុងមូស្គូ ក្នុងដំណាក់កាលនៃសង្រ្គាមរយៈពេល 18 ខែកន្លងមក។
លោក Ryabkov បាននិយាយថា ការដាក់ពង្រាយអាវុធនុយក្លេអែរយុទ្ធសាស្ត្ររបស់រុស្ស៊ីនៅក្នុងប្រទេសបេឡារុស្សកំពុងដំណើរការទៅតាមកាលវិភាគ។
“ឥឡូវនេះ ដំណាក់កាលជាច្រើនត្រូវបានបញ្ចប់ដោយទាក់ទងនឹងការបង្កើតហេដ្ឋារចនាសម្ព័ន្ធសមស្រប និងរៀបចំឡើងវិញនូវក្រុមហ៊ុនដឹកជញ្ជូនដែលត្រូវគ្នា។
តែខាងទីក្រុងម៉ូស្គូបានប្រកាសថា នឹងដាក់ពង្រាយអាវុធនៅដើមឆ្នាំនេះ ដោយហៅវាថាជាការរារាំងដល់ពួកលោកខាងលិច។