កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (HVN.HM) ត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដំបូងដើម្បីទិញយន្តហោះ Boeing (BA.N) 737 Max ប្រហែលជា 50 គ្រឿងក្នុងកិច្ចព្រមព្រៀងមួយ ដែលមានតម្លៃប្រហែល 7.5 ពាន់លានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងកិច្ចព្រមព្រៀងដែលជិតមកដល់នេះ ត្រូវបានបញ្ជាក់ដោយរបាយការណ៍ របស់អ្នកយកព័ត៌មាន Reuters កាលពីសប្តាហ៍មុន។ ប្រភពមួយនេះបាននិយាយទៀតថា កិច្ចសន្យាមួយនេះ បានកើតឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក Joe Biden គ្រោងនឹងធ្វើទស្សនកិច្ចនៅទីក្រុងហាណូយ ដើម្បីបង្កើនទំនាក់ទំនងជាមួយអតីតសត្រូវរបស់ខ្លួន។
យ៉ាងណាមិញសម្រាប់ក្រុមហ៊ុន Boeing និង Vietnam Airlines មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីអ្នកយកព័ត៌មាននោះទេ។
បើទោះជាយ៉ាងណាក្តី កិច្ចព្រមព្រៀងរវាងក្រុមហ៊ុនខាងលើនេះ គឺប្រាកដណាស់ថាវានឹងមានតម្លៃដល់ទៅជាង 7 ពាន់លានដុល្លារ ហើយជាធម្មតាក្រុមហ៊ុនដែលទិញភាគច្រើនគឺទទួលបានការបញ្ចុះតម្លៃ ប៉ុន្តែអ្នកដែលស្គាល់ការពិភាក្សាមិនបានធ្វើអត្ថាធិប្បាយលើរឿងនេះទេ។
ក្រុមហ៊ុន Boeing មានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន VietJet (VJC.HM) ដែលជាគូប្រជែងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម សម្រាប់ការលក់យន្តហោះ 737 MAX រហូតដលល់ទៅចំនួន 200 គ្រឿង។
តែបើយោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ប្រទេសវៀតណាមគឺជាទីផ្សារអាកាសចរណ៍ដែលរីកលូតលាស់លឿនបំផុតទី 5 របស់ពិភពលោកក្នុងឆ្នាំ 2022 នៅពេលដែលខ្លួនបានលុបចោលការរឹតបន្តឹងក្នុងកំឡុងពេលមានការរីករាលដាលនៃ COVID-19 នេះបើយោងតាមសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ដែលព្យាករណ៍ថាប្រទេសនេះនឹងបម្រើអ្នកដំណើរតាមផ្លូវអាកាសចំនួន 150 លាននាក់នៅឆ្នាំ 2035 ថែមទៀតផង។
យន្តហោះ Boeing 737 Max ត្រូវបានផ្អាកដំណើរការនៅទូទាំងពិភពលោកអស់រយៈពេលជាច្រើនខែបន្ទាប់ពីការធ្លាក់ចំនួនពីរលើកនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងអេត្យូពីក្នុងឆ្នាំ 2018 និង 2019 ។ ហើយយន្តហោះទាំងនោះបានត្រឡប់មកបម្រើសេវាកម្មវិញចាប់ពីចុងឆ្នាំ 2020 តទៅផងដែរ។
បើយោងតាមរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនបានបង្ហាញថា ក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានកត់ត្រាការខាតបង់សុទ្ធចំនួន 1.3 ពាន់ពាន់លានដុង (53.96 លានដុល្លារ) នៅក្នុងត្រីមាសទីពីរនៃឆ្នាំនេះ ដែលជាត្រីមាសទី 14 របស់ខ្លួននៅក្នុងពណ៌ក្រហម។ ក្រុមហ៊ុនដឹកជញ្ជូនបាននិយាយថា ការខាតបង់នេះគឺដោយសារតែការកើនឡើងតម្លៃប្រេងឥន្ធនៈ និងកត្តាហានិភ័យហិរញ្ញវត្ថុផ្សេងទៀតជាដើម។ល។
ឥឡូវនេះផងដែរ ក្រុមហ៊ុន Boeing ក៏កំពុងពិភាក្សាជាមួយអាជ្ញាធរវៀតណាម រួមជាមួយនឹងក្រុមហ៊ុនការពារជាតិអាមេរិកផ្សេងទៀត សម្រាប់ការលក់ឧបករណ៍យោធា ដែលអាចធ្វើទៅបាន រួមទាំងយន្តហោះគ្មានមនុស្សបើក និងឧទ្ធម្ភាគចក្រ។
សូមបញ្ជាក់ថាក្រុមហ៊ុន Boeing ដែលមានមូលដ្ឋាននៅទីក្រុង Arlington រដ្ឋ Virginia មានក្រុមហ៊ុនផ្គត់ផ្គង់ចំនួនប្រាំមួយនៅក្នុងប្រទេសវៀតណាម ហើយកំពុងធ្វើការដើម្បីបង្កើនសមត្ថភាពរបស់ពួកគេឲ្យកាន់តែឡើងបន្ថែមទៀត។