នៅក្នុងទីក្រុង VLADIVOSTOK នៃប្រទេសរុស្ស៊ីកាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ ២០២៣ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានReuters បានរាយការណ៍ថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយកាលពីថ្ងៃអង្គារថា ការសម្រេចចិត្តរបស់សហភាពសូវៀតក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងប្រទេសហុងគ្រីនិងឆេកូស្លូវ៉ាគី គឺដើម្បីកំទេចការតវ៉ាទ្រង់ទ្រាយធំក្នុងអំឡុងពេលសង្រ្គាមត្រជាក់គឺជាកំហុសមួយ។
លោកពូទីនបាននិយាយនៅពេលដែលមានការសាកសួរអំពីការយល់ឃើញរបស់រុស្ស៊ី ដែលធ្លាប់តែជាមហាអំណាចអាណានិគម តែដោយសារតែការសម្រេចចិត្តរបស់ទីក្រុងម៉ូស្គូក្នុងការបញ្ជូនរថក្រោះចូលទៅក្នុងទីក្រុង Budapest ក្នុងឆ្នាំ 1956 និងចូលទៅក្នុងទីក្រុង Prague ក្នុងឆ្នាំ 1968 ។
លោក ពូទីន ដែលមេដឹកនាំម្នាក់ ដែលកាលពីឆ្នាំ 2022 គាត់ក៏បានបញ្ជូនទាហ៊ានរាប់ម៉ឺននាក់ចូលទៅក្នុងប្រទេសអ៊ុយក្រែន ដែលនាំឲ្យមានការបង្កជាសង្គ្រាមដីគោកដ៏ធំបំផុតនៅក្នុងទ្វីអឺរ៉ុប។ បើយើងគិតចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក លោកបាននិយាយថា “វាមិនត្រឹមត្រូវទេក្នុងការធ្វើអ្វីមួយនៅក្នុងគោលនយោបាយការបរទេសដែលប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនផ្សេងទៀត”។
លោកពូទីនបាននិយាយទៀតថា សហរដ្ឋអាមេរិកកំពុងធ្វើកំហុសដូចគ្នានឹងសហភាពសូវៀតដែរ។ លោកបាននិយាយថា រដ្ឋាភិបាលរបស់ទីក្រុងវ៉ាស៊ីនតោនគ្មានមិត្តភ័ក្តិទេ គឺមានតែផលប្រយោជន៍តែប៉ុណ្ណោះ។
ចូលរំលឹកថា ការបះបោរនៅក្នុងប្រទេសហុងគ្រីកាលពីឆ្នាំ 1956 ត្រូវបានកំទេចដោយសារតែរថក្រោះ និងកងទ័ពសូវៀត។ ដោយកាលនោះយ៉ាងហោចណាស់មានជនជាតិហុងគ្រីចំនួន 2,600នាក់ និងទាហ៊ានសូវៀតចំនួន 600 នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងការប្រយុទ្ធគ្នា។
នៅក្នុងរដូវផ្ការីកកាលពីឆ្នាំ 1968 ត្រូវបានបញ្ចប់នៅពេល ដែលកងកម្លាំងកតិកាសញ្ញាវ៉ារស្សាវ៉ាដឹកនាំដោយសូវៀតបានលុកលុយសាធារណរដ្ឋសង្គមនិយមឆេកូស្លូវ៉ាគី។ ជនជាតិឆេក និងស្លូវ៉ាគីប្រហែល ១៣៧ នាក់បានស្លាប់ដោយសារការលុកលុយមួយនេះ នេះបើយោងតាមអ្នកប្រវត្តិសាស្ត្រឆេក។