គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការសហប្រជាជាតិ បានបោះឆ្នោតកាលពីថ្ងៃអាទិត្យដើម្បីចុះបញ្ជីតំបន់បុរាណវត្ថុ Tell es-Sultan ក្នុងទីក្រុង Jericho ឲ្យក្លាយទៅជា “តំបន់បេតិកភណ្ឌពិភពលោកដែលស្ថិតនៅក្នុងប្រទេសប៉ាឡេស្ទីន” នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានCNN កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣ ។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសិទមួយ ដែលធ្វើឡើងនៅទីក្រុងរីយ៉ាដ ដោយអង្គការយូណេស្កូបាននិយាយនៅលើ គណនី X ផ្លូវការរបស់ខ្លួន ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ។
ទន្ទឹមនឹងនោះ ការប្រកាសនេះបានធ្វើឲ្យខាងអាជ្ញាធរប៉ាឡេស្ទីនបានស្វាគមន៍ការសម្រេចចិត្តនេះក៏ពិតមែន ប៉ុន្តែវាបានធ្វើឲ្យអ៊ីស្រាអែលសម្ដែងការខឹងសម្បារទៅវិញ។
បើយោងតាមប្រភពបានឲ្យដឹងថា គេហទំព័រដែលបានកំណត់ថ្មី មានទីតាំងនៅទីក្រុង Jericho ក្នុងតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល មានប្រាសាទបុរាណដែលមានអាយុកាលតាំងពីសហវត្សទីប្រាំបួនមុនគ.ស.។ ហើយចំនែកឯទីក្រុង Jericho វិញ វាជាទីក្រុងមួយក្នុងចំណោមទីក្រុងដែលមានមនុស្សរស់នៅជាបន្តបន្ទាប់ អាចនិយាយបានថាវាជាទីក្រុងចំណាស់បំផុតនៅក្នុងពិភពលោក។
ខាងក្រសួងកិច្ចការបរទេសរបស់អាជ្ញាធរប៉ាឡេស្ទីនបានស្វាគមន៍ចំពោះការសម្រេចចិត្តនេះ ដោយសាទរថាវាជាការទទួលស្គាល់ពីសារៈសំខាន់នៃ “វប្បធម៌ សេដ្ឋកិច្ច និងនយោបាយ” របស់ទីក្រុង Jericho និងជាសក្ខីភាពចំពោះ “ការអភិវឌ្ឍន៍របស់មនុស្សក្នុងរយៈពេលជាង 10,000 ឆ្នាំកន្លងមក” នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ។
សម្រាប់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងវត្ថុបុរាណ PA Rula Ma’ayah បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រេចចិត្តនេះ ដោយហៅគេហទំព័រនេះថាជាផ្នែកសំខាន់ និងមានតម្លៃនៃបេតិកភណ្ឌប៉ាឡេស្ទីនចម្រុះ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់ CNN កាលពីថ្ងៃអាទិត្យ។
ប៉ុន្តែបើយើងក្រឡែកទៅមើលប្រទេសអ៊ីស្រាអ៊ែលវិញ ក្រសួងការបរទេសអ៊ីស្រាអែលបែរជាសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចនេះទៅវិញ ដោយនាំពាក្យក្រសួងមួយនេះបាននិយាយថា សកម្មភាពដែលអង្គការយូនីស្កូរធ្វើនេះ វាគឺជា «សញ្ញាមួយនៃការប្រើអំពើទុច្ចរិតរបស់ប៉ាឡេស្ទីន ដើម្បីធ្វើឲ្យអង្គការ UNESCO ពេញចិត្តតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា អង្គការយូនីស្កូរមានហេតុផលជាច្រើនសម្រាប់ ការដាក់បញ្ចូល ទីក្រុង Jericho នៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រោះបើយោងតាមការសក្សាស្រាវជ្រាវបានបង្ហាញថា៖ ទីក្រុង Jericho គឺជាទីក្រុចំណាស់មួយដែលមានអាយុកាល ១១០០០ឆ្នាំ គឺស្ទើរតែជាតំបន់កកើតដំបូងគេនៃសម័យ សម័យ Holocene នៃប្រវត្តិសាស្ត្រផែនដី។ក្រុងយេរីខូត្រូវបានពិពណ៌នានៅក្នុង ព្រះគម្ពីរ ថាជា “ទីក្រុងនៃដើមត្នោត” ។ ម្យ៉ាងទៀតទីក្រុងចំណាស់នេះទៀតសោតគឺស្ថិតនៅក្នុងតំបន់ West Bank នៃប្រទេសប៉ាឡេស្ទីន ។ វាមានទីតាំងនៅ ជ្រលងទន្លេយ័រដាន់ ដោយមាន ទន្លេយ័រដាន់ ទៅខាងកើត និង ក្រុងយេរូសាឡិម ទៅខាងលិច។ វាជាអាសនៈរដ្ឋបាលនៃ អភិបាលក្រុង Jericho នៃ រដ្ឋប៉ាឡេស្ទីន ហើយត្រូវបានគ្រប់គ្រងដោយ អាជ្ញាធរជាតិប៉ាឡេស្ទីនផងដែរ
សូមរំលឹកថា កាលពីក្នុងឆ្នាំ 2010 ទីក្រុង Jericho បានប្រារព្ធធ្វើជាទីក្រុង ដែលមានជញ្ជាំងចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានអាយុកាលតាំងពីសម័យថ្មទំនើបមកម្ល៉េះ។