វីដេអូសម្តែង ‘Money’ របស់ Lisa សមាជិកក្រុម BLACKPINK មានអ្នកចូលទស្សនាលើសពី  900 លានដងនៅលើ YouTube

វីដេអូសម្តែងបទចម្រៀងទោលរបស់តារាចម្រៀងស្រីដែលមានសញ្ជាតិថៃគឺកញ្ញា Lisa ដែលជាសមាជិកក្រុម BLACKPINK ក្រោមចំណងជើងថា “Money” នៅលើ YouTube គឺមានអ្នកចូលមើលលើសពី 900 លានដងទៅទៀត នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងរបស់នាង YG Entertainment បាននិយាយកាលពីថ្ងៃអង្គារ តាមរយៈអ្នកយកព័ត៌មានយ៉ុនហាប់កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

“Money” គឺជាបទនៅលើអាល់ប៊ុមទោលដំបូងរបស់ Lisa គឺ “LALISA” ដែលបានចេញផ្សាយកាលពីខែកញ្ញា ឆ្នាំ 2021 បើគិតមកទល់នឹងពេលនេះ បទចម្រៀងមួយបទនេះបានចាក់ផ្សាយអស់រយៈ២ ឆ្នាំមកហើយ ប៉ុន្តែវានៅតែមានអ្នកចូលទស្សនាមិនចេះជិនណាយ។

បទចម្រៀងបែបហ៊ីបហបមួយបទនេះផងដែរ វាបានជាប់ក្នុងតារាង Billboard’s Hot 100 និង British Official Singles Chart Top 100 តាំងពីពេលបង្ហាញខ្លួនដំបូងមកម្ល៉េះ។

បើយោងតាមការកត់សម្គាល់ពីទីភ្នាក់ងារ បានឲ្យដឹងថា “Money” វាជាវីដេអូទីប្រាំបីរបស់ K-pop quartet ដែលទទួលបានការមើលជាង 900 លានដងនៅលើ YouTube បន្ទាប់ពីបទ “Ddu​-Du Ddu-Du” (2.1 billion), “Kill This Love” (1.8 billion) និង “Boombayah” (1.6 ពាន់​លាន)។

Reporter:
scroll to top