នៅពេលនេះសួនកុមាររបស់រុស្សីកំពុងក្លាយជាកន្លែងដង្ហែរក្បួន។ បើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ ស៊ីអិនអិន កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៣ បានឲ្យដឹងថា នៅសាលាក្នុងរៀនដែលនៅក្បែរមហាលសមុទ្រប៉ាស៊ីហ្វិកទៅកាន់សមុទ្រខ្មៅ គឺមានក្មេងៗនៅថ្នាក់មត្តេយ្យទាំងអស់បានទៅរៀនដោយមិនពាក់ឯកសណ្ឋាន ហើយបែរជាទៅចូលរួមក្នុងការអនុវត្តការហែក្បួនកងទ័ពទៅវិញ។ ឥឡូវនេះផងដែរ ទាំងក្មេងៗនិងចាស់ៗត្រូវបានអាជ្ញាធរតម្រូវឲ្យរៀនពីរបៀបជីកលេណដ្ឋាន បោះគ្រាប់បែកដៃ និងបាញ់ដោយគ្រាប់រំសេវពិតៗ។
បច្ចុប្បន្ននៅក្នុងសាលារៀនស្ទើរទូទាំងប្រទេស ត្រូវបានគេបង្រៀនពីរបៀបបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធ ហើយថែមទាំងមានការលើកទឹកចិត្តចំពោះ “ក្រុមស្ម័គ្រចិត្ត” នៃក្មេងជំទង់ឲ្យចូលរួមយ៉ាងរឹងមាំលើគោលនយោបាយរបស់រដ្ឋាភិបាលខ្លួន ដោយទទួលយកការប្តូរកម្មវិធីសិក្សាជាតិ ក្នុងគោលបំណងបញ្ជាក់ពីការការពារជាតិមាតុភូមិ។
និយាយឱ្យខ្លី កូនចៅរបស់រុស្ស៊ីនៅពេលនេះកំពុងត្រូវបានរៀបចំសម្រាប់សង្គ្រាម។
ការសិក្សាពីវិធីសាស្ត្រនិងក្បួនសឹកសង្គ្រៀម នៅក្នុងសាលារៀនសាធារណៈរបស់រុស្ស៊ីបានរីកដុះដាលកាន់តែខ្លាំងឡើង គឺចាប់តាំងពី ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន តែវាមិនមែនជាការជំរុញការស្នេហាជាតិនោះទេ ប៉ុន្តែវាជាការបង្ខំដោយរដ្ឋាភិបាលនៅទីក្រុងមូស្គូ។
ការវិនិយោគមួយនេះវាពិតជាធំធេងណាស់ រដ្ឋមន្ត្រីក្រសួងអប់រំលោក Sergei Kravtsov បាននិយាយនាពេលថ្មីៗនេះថា ឥឡូវនេះមានក្លឹបប្រហែល 10,000 កន្លែង បានត្រូវគេហៅថា “យោធាស្នេហាជាតិ” គឺនៅក្នុងសាលារៀន និងមហាវិទ្យាល័យរបស់រុស្ស៊ី ហើយមនុស្សមួយភាគបួននៃមួយលាននាក់បានចូលរួមក្នុងការងារមួយនេះទាំងអស់។
ក្លឹបទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដោយមានការរួមបញ្ចូលការកែប្រែរ៉ាឌីកាល់នៃកម្មវិធីសិក្សារបស់សាលា ក្រោមហេតុផលមួយថា វាជាការចាំបាច់លើតម្លៃយោធា-និងការស្នេហាជាតិ។ ហើយរាល់សៀវភៅប្រវត្តិសាស្រ្ត គឺត្រូវបានគេធ្វើបច្ចុប្បន្នភាព ថែមទាំងសង្កត់ធ្ងន់ថា យើងត្រូវតែទទួលបានជ័យជំនះព្រោះយើងជាយោធារុស្ស៊ី។
គួរបញ្ជាក់ថា កាលពីខែសីហា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយ ដែលណែនាំវគ្គសិក្សាចាំបាច់ថ្មីនៅក្នុងសាលារៀន៖ “មូលដ្ឋានគ្រឹះនៃសន្តិសុខ និងការការពារជាតិមាតុភូមិ”។
ក្រសួងអប់រំជាបន្តបន្ទាប់បានផ្សព្វផ្សាយវគ្គសិក្សា ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះដើម្បីរួមបញ្ចូល ទៅកាន់អង្គភាពយោធាដោយដាក់ឈ្មោះថា “ហ្គេមកីឡាយោធា ” និងថ្នាក់រៀននៅលើយន្តហោះគ្មានមនុស្សបើកជាដើម។
កម្មវិធីខាងលើនេះ បច្ចុប្បន្ននៅក្នុងប្រទេសរុស្ស៊ីកំពុងតែសាកល្បង ហើយនឹងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ 2024 ក្នុងគោលបំណងជំរុញដល់សិស្សានុសិស្សឲ្យ “យល់ដឹង និងការទទួលយកសោភ័ណ្ឌភាពនៃឯកសណ្ឋានយោធា ពិធីយោធា និងប្រពៃណីប្រយុទ្ធ” នេះបើយោងតាមឯកសាររបស់ក្រសួងអប់រំដែលបង្ហាញដោយ សារព័ត៌មានឯករាជ្យរបស់រុស្ស៊ី។
បើយោងតាមអ្នកសង្កេតការណ៍របស់ ស៊ីអិនអិន បានរកឃើញថា ប្រវត្តិសាស្រ្តសម័យទំនើបរបស់រុស្ស៊ីក៏ត្រូវបានសរសេរឡើងវិញដែរ។ ហើយចំពោះសៀវភៅស្ដង់ដារ “ប្រវត្តិសាស្រ្តនៃប្រទេសរុស្ស៊ី” ឥឡូវនេះបែរជាមានស្ពាន Crimea នៅលើគម្របរបស់វា និងជំពូកថ្មីមួយដែលឧទ្ទិសដល់ប្រវត្តិសាស្រ្តថ្មីៗរបស់អ៊ុយក្រែន។ នៅក្នុងផ្នែកជាច្រើន ត្រូវបានដាក់ចំណងជើងថា “ការក្លែងបន្លំប្រវត្តិសាស្រ្ត” “ការរស់ឡើងវិញនៃពួកណាស៊ីស” “ណាស៊ីនិយមថ្មីអ៊ុយក្រែន” និង “ប្រទេសរុស្ស៊ីគឺជាប្រទេសនៃវីរបុរស” ។
លោក ពូទីន បាន ក្លែងបន្លំម្តងហើយម្តងទៀតចំពោះ ការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថាជា “បេសកកម្មពិសេស” ដើម្បីការពារថ្នាក់ដឹកនាំរបស់រុស្ស៊ី ដោយខ្លួនបានចងក្រងថាវាជាអំពើប្រល័យពូជសាសន៍ របស់ “ពួកណាហ្ស៊ី”(អ៊ុយក្រែន)។
លោកប្រធានាធិបតី ពូទីន បានដឹកនាំយុទ្ធនាការនេះ ដើម្បីចាក់បញ្ចូលទៅក្រុមស្នេហាជាតិ ដោយផ្តើមចេញពីនៅក្នុងសាលារៀនរបស់រុស្ស៊ី។ គោលនយោបាយរបស់វិមានក្រឹមឡាំងក្នុងខែនេះ គឺជាការនិយាយប្រាប់ក្មេងៗ អំពីសំបុត្រមួយច្បាប់ដែលជីតារបស់គាត់បានផ្ញើទៅឪពុករបស់គាត់ ដែលកំពុងប្រយុទ្ធនឹងពួកណាស៊ីសក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។
លោកពូទីនបានបន្តថា៖ «ខ្ញុំបានដឹងថាហេតុអ្វីបានជាយើងឈ្នះសង្គ្រាមស្នេហាជាតិដ៏អស្ចារ្យ។ មនុស្សដែលមានអាកប្បកិរិយាបែបនេះមិនអាចចាញ់គេបានឡើ ដូចជាយើងនៅពេលឥឡូវនេះអញ្ចឹង»។