មហោស្រពភាពយន្តអន្តរជាតិ (SRIFF) ត្រូវបានបង្កើតឡើងដោយរដ្ឋបាលរដ្ឋនៃសារព័ត៌មាន ការបោះពុម្ពផ្សាយ វិទ្យុ ភាពយន្ត និងទូរទស្សន៍ក្នុងឆ្នាំ 2014 ដើម្បីអនុវត្តយ៉ាងទូលំទូលាយនូវយុទ្ធសាស្ត្រជាតិរបស់ប្រទេសចិននៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ព្រឹត្តិការណ៍ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសនានាតាមខ្សែក្រវាត់ និងផ្លូវ និងដើម្បីអភិវឌ្ឍឧស្សាហកម្មចិនបន្ថែមទៀត។
(SRIFF) ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ (ឆ្លាស់គ្នាជារៀងរាល់ឆ្នាំរវាងទីក្រុង Xi’an និង Fuzhou) ហើយត្រូវបានសហការឧបត្ថម្ភដោយរដ្ឋាភិបាលប្រជាជនខេត្ត Shaanxi និងរដ្ឋាភិបាលប្រជាជនខេត្ត Fujian ។
SRIFF ត្រូវបានបែងចែកទៅជាផ្នែកដូចខាងក្រោម៖ ការប្រកួតប្រជែង ផ្ទាំងទស្សនីយភាពភាពយន្ត វេទិកាភាពយន្ត ទីផ្សារភាពយន្ត សកម្មភាពអន្តរកម្ម។
ការបោះពុម្ពលើកមុននៃមហោស្រពបានទទួលជោគជ័យយ៉ាងខ្លាំង ហើយបាននាំឱ្យ SRIFF ក្លាយជាចំណុចយោងមួយនៅក្នុងរង្វង់មហោស្រពភាពយន្តអាស៊ីទាំងមូលថែមទៀតផង។ សម្រាប់ឆ្នាំ២០២៣ វាជាខួបលើកទី ១០ នៃមហោស្រពភាពយន្តអន្តរជាតិ (SRIFF) ដែលត្រូវបានបង្កើតឡើង។ នៅក្នុងឆ្នាំនេះផងដែរ ព្រឹត្តិការណ៍មួយនេះត្រូវបានគេប្រព្រឹត្តទៅនៅក្នុងទីក្រុង ហ្វូចូវ។
យ៉ាងណាមិញចំពោះមហាលស្របដ៏អស្ចារ្យមួយនេះ គឺគេសង្កេតឃើញវត្តមានរបស់តារាសិល្បៈរបស់កម្ពុជា២រូបបានឡើងទៅបកស្រាយចម្រៀងជាមួយនឹងតារាចម្រៀងប្រចាំរបស់ប្រទេសចិនថែមទៀតផង។
កញ្ញា ស៊ីយូប៊ីន និង លោក ខាត់ វ៉ៃហាំង គឺជាតារាសម្តែងដ៏ល្បីឈ្មោះនៅក្នុងប្រទេសកម្ពុជា បានធ្វើជាអ្នកតំណាងឲ្យប្រទេស និងបងប្អូនប្រជាជនខ្មែរ ដោយចូលរួមសម្តែង ក៏ដូចជាបកស្រាយចម្រៀងនៅក្នុងព្រឹត្តិការណ៍ខួបលើកទី១០ នៃមហោស្រពភាពយន្តអន្តរជាតិ Silk Road International Film Festival (SRIFF)។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ តារាសម្តែងស្រី ស៊ីន យូប៊ីន នៅក្នុងឆ្នាំ ២០២៣ នេះគឺពិតជាលេចធ្លោគួរឲ្យកត់សម្គាល់ ដោយកាលពីដើមឆ្នាំ កញ្ញាបានចូលរួមជាតារាបង្ហាញម៉ូដ ឲ្យ Brand មួយដែលមានឈ្មោះល្បីនៅក្នុងពិលោកគឺ Christian Dior: Outside Arrivals-Haute Couture Spring Summer 2023 នៅក្នុងទីក្រុងប៉ារីសនៃប្រទេសបារាំង។ កាលពីខែ ឩសភា កញ្ញា ស៊ីន យូប៊ីន គឺជាអ្នកតំណាងឲ្យប្រទេសកម្ពុជាក្នុងការចូលរួមកម្មវិធី 76th annual cannes film festival នៅក្នុងប្រទេសបារាំង។ ហើយចំនែកឯកាលពីថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៣ កញ្ញា ស៊ី យូប៊ីន កាន់តែធ្វើឲ្យមហាជនកាន់តែស្រាលាញ់ និងអ្នកគាំទ្រនាងកាន់តែខ្លាំង ចំពោះសមត្ថភាព ទេព្យកុសល និងភាពក្លាហានរបស់នាងក្នុងការធ្វើជាអ្នកតំណាងឲ្យប្រទេសកម្ពុជា ដោយការបកស្រាយចម្រៀងនៅលើឆាកដ៏ធំនៃព្រឹត្តិការណ៍ 10th Silk Road International Film Festival (SRIFF) ។