យោងតាមនាយកដ្ឋានការងារបានឲ្យដឹងថា ជនចំណាកស្រុកជាង ៣ ពាន់នាក់ត្រូវបានអាជ្ញាធររបស់ប្រទេសថៃចាប់ខ្លួន ដោយតែពួកគេទាំងនោះមកធ្វើការដោយគ្មានលិខិតអនុញ្ញាត ខណៈដែលថ្នាក់ដឹកនាំកំពុងតែរៀបចំផែនការហាមឃាត់ពលករបរទេស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្ត កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០២៣។
បើគិតចាប់តាំងពីខែតុលាឆ្នាំមុនរហូតមកដល់ថ្ងៃច័ន្ទសប្តាហ៍នេះ ខាងនាយកដ្ឋានបានត្រួតពិនិត្យបានចុះឆែកឆេរដោយចៃដន្យនូវកន្លែងធ្វើការចំនួន 53,732 កន្លែង បានឲ្យដឹងថា ពួកគេបានជួលកម្មករចំណាកស្រុកខុសច្បាប់។
ទីភ្នាក់ងារនេះបានរកឃើញទៀតថា ពលករចំណាកស្រុកចំនួន ៣.៤៦៤ នាក់បានធ្វើការដោយគ្មានការអនុញ្ញាតទាំងអស់។
ក្នុងចំណោមពលករទាំងរួមមានកម្មករចំនួន ១៨៥០នាក់ គឺមកពីប្រទេសមីយ៉ាន់ម៉ា ហើយ ៦៣៦ នាក់ មកពីប្រទេសកម្ពុជា ៥៦២នាក់ មកពីប្រទេសឡាវ ហើយ១៤៥នាក់មកពីប្រទេសវៀតណាម និងប្រទេសជិតខាងផ្សេងទៀត។ យ៉ាងណាមិញសម្រាប់កម្មករចំនួន ១.៦៣៤ នាក់ផ្សេងទៀត គឺកំពុងតែធ្វើការងារ នៅកន្លែងដែលយើងកំពុងតែហាមប្រាមសម្រាប់ជនចំណាកស្រុកថែមទៀតផង។
លោក Pairoj Chotikasathien អគ្គនាយកនៃនាយកដ្ឋានបាននិយាយថា ការងារចំនួន 40 កន្លែងត្រូវបានសួងការងារមិនអនុញ្ញាតនឱ្យផ្តល់ជូនដល់ជនចំណាកស្រុកនោះទេ។ ហើយក្នុងចំណោមការងារគ្មានដែនកំណត់ចំនួន 40 នោះរួមមាន ជាងកាត់សក់ សេវាដឹកជញ្ជូនសាធារណៈ អ្នកម៉ាស្សា និងអ្នកមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។
លោក Pairoj បាននិយាយថា ជនចំណាកស្រុកភាគច្រើនដែលគ្មានការអនុញ្ញាត និងអ្នកដែលធ្វើការហាមឃាត់ត្រូវបានរកឃើញនៅក្នុងទីក្រុងបាងកក និងខេត្តសំខាន់ៗដូចជា Nonthaburi, Chiang Mai, Chon Buri, Nakhon Pathom និង Ranong។
លោក Pairoj បាននិយាយទៀតថា ជនចំណាកស្រុកដែលត្រូវបានអាជ្ញាធរបានរកឃើញនៅក្នុងធ្វើការដែលត្រូវបានក្រសួងការងារហាមឃាត់ចំនួន 40 កន្លែងនោះ គឺត្រូវប្រឈមមុខនឹងការផាកពិន័យចាប់ពី 5,000 ទៅ 50,000 បាត។
ហើយជាពិសេសជាងនេះទៅទៀត កម្មករចំណាកស្រុកដោយខុសច្បាប់ទាំងនោះ ពួកយើងនឹងត្រូវនិរទេសពួកគេឲ្យត្រឡប់ទៅប្រទេសកំណើតវិញ ព្រមទាំងត្រូវបានហាមឃាត់ការងារក្នុងប្រទេសថៃរយៈពេលពីរឆ្នាំថែមទៀតផង។