អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងអ៊ុយក្រែន “កំពុងទទួលបានទឹកដីរបស់ខ្លួនត្រឡប់មកវិញជាបណ្តើរៗ” នៅចំពោះមុខការប្រយុទ្ធដ៏ខ្លាំងក្លា ដោយលោក បាននិយាយបន្តទៀតថា លោកក៏កំពុងតែជំរុញឱ្យសមាជិកនៃអង្គរមួយនេះ ផ្តល់ជំនួយបន្ថែមទៀត ដើម្បីការការពារ និងបង្កើនល្បឿននៃសន្ទុះរបស់អ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣។
លោក Stoltenberg បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Kyiv ថា “អ៊ុយក្រែនកាន់តែរឹងមាំ យើងនឹងកាន់តែខិតជិតដល់ការបញ្ចប់នៃការឈ្លានពានរបស់រុស្ស៊ី” ។
ថ្លែងជាមួយប្រធានាធិបតី លោក Volodymyr Zelenskyy លោក Stoltenberg បាននិយាយថា NATO មានកិច្ចសន្យាក្របខ័ណ្ឌសម្រាប់ $ 2.5 ពាន់លានដុល្លារនៅក្នុងគ្រាប់រំសេវសំខាន់ៗសម្រាប់អ៊ុយក្រែន។លោក បានមានប្រសាសន៍ទៀតថា ជំនួយនោះវាជាការចំណាយរបស់អង្គការណាតូ ដើម្បីផ្តល់ឱ្យអ៊ុយក្រែននូវអ្វីដែលខ្លួនត្រូវការដើម្បីឈ្នះសង្រ្គាម។
តែចំពោះសហរដ្ឋអាមេរិកវិញ នៅពេលដែលរដ្ឋាភិបាលសហព័ន្ធបច្ចុប្បន្នកំពុងតែរៀបចំក្នុងការរបិទដែលអាចឹងកើតឡើងនាពេលឆាប់ៗនេះបានឲ្យដឹងថា ជំនួយរបស់រហរដ្ឋអាមេរិកក្នុងកិច្ចប្រឹងប្រែងនៃសង្គ្រាមអ៊ុយក្រែនអាចនឹងត្រូវធ្លាក់ចុះ នេះបើយោងតាមលេខាធិការរងសារព័ត៌មាន Pentagon លោក Sabrina Singh ។
លោក Sabrina Singh បាននិយាយថា អ្នកដែលរងផលប៉ះពាល់ដោយការបិទរដ្ឋាភិបាលសហព័ន្ធ រួមមានជនស៊ីវិលនៅមន្ទីរបញ្ចកោណដែលចូលរួមក្នុងការបណ្តុះបណ្តាលសម្រាប់អ្នកបើកយន្តហោះ F-16 របស់អ៊ុយក្រែន ។ “នៅពេលនេះខ្ញុំគ្រាន់តែមិនមានព័ត៌មានលម្អិតជាក់លាក់បន្ថែមទៀត ដើម្បីផ្តល់ជូនសាធារណជន” ។
រីឯប្រទេសបារាំងវិញ បានសន្យាថាខ្លួននឹងបន្តការគាំទ្រអ៊ុយក្រែន ហើយប្រទេសទាំងពីរបានពិភាក្សាគ្នាដើម្បីរក្សាការធានាអាវុធជាបន្តបន្ទាប់សម្រាប់ក្រុងគៀវថែមទៀតផង។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ុយក្រែនលោក Rustem Umerov បានប្រាប់សន្និសីទសារព័ត៌មានមួយជាមួយសមភាគីបារាំងលោក Sebastien Lecornu ថា “គម្រោងជាច្រើនត្រូវបានចាប់ផ្តើម ឬកំពុងស្ថិតក្រោមការពិភាក្សា ក្នុងគោលបំណងរៀបចំការផលិតអាវុធថ្មីរួមគ្នា ឬការថែរក្សាអាវុធរួចហើយជាមួយយើង” ។
លោក Sebastien Lecornu បាននិយាយថា “បារាំងនឹងបន្តជួយអ៊ុយក្រែន នៅអ្វីដែលចាំបាច់ប៉ុណ្ណោះ” ។
បើយោងតាមអ្នកសង្កេតរបស់ VOA បាននិយាយថា ជុំវិញការផ្តល់ជំនួយ ជាសព្វាវុធដែលនិយាយថាទីក្រុងប៉ារីសមានបំណងបញ្ជូនទៅក្រុងគៀវ គឺមិនមានព័ត៌មានជាក់លាក់ណាមួយបានបង្ហាញនោះទេ។ ដូច្នេះការលេចលឺនៅជំនួយសម្រាប់បារាំងទៅកាន់អ៊ុយក្រែន គឺមិនទាន់មានលទ្ធផលជាផ្លែផ្កានោះឡើយ។