លោក Zelenskyy បានសហការជាមួយលោកខាងលិច ដើម្បីធ្វើឱ្យអ៊ុយក្រែនក្លាយជាកន្លែងផលិតអាវុធឈានមុខគេ

អ្នកផលិតអាវុធមកពីជាង 30 ប្រទេសបានចូលរួម និងពិភាក្សាអំពីរបៀបធ្វើជាដៃគូជាមួយអ៊ុយក្រែនក្នុងការសាងសង់ និងជួសជុលអាវុធនៅក្នុងប្រទេសអ៊ុយក្រែន បើទោះបីជាប្រទេសមួយនេះកំពុងតែស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់រុស្ស៊ីជាបន្តបន្ទាប់ក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់ VOA កាលពីថ្ងៃទី ០១ ខែតុលា​ ឆ្នាំ ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

នៅក្នុងវីដេអូមួយនាពេលយប់របស់លោក Zelenskyy លោកបានពណ៌នាលើវេទិកាឧស្សាហកម្មការពារជាតិជាលើកដំបូងថា “អ៊ុយក្រែនទទួលបានជោគជ័យយ៉ាងខ្លាំងពីការសហការ” ដែលឆ្លុះបញ្ចាំងពីចំណាប់អារម្មណ៍របស់អ្នកផលិតអាវុធក្នុង “ការធ្វើការនៅអ៊ុយក្រែន និងជាមួយអ៊ុយក្រែនក្នុងការផលិតអាវុធ និងអ្វីគ្រប់យ៉ាងដែលចាំបាច់សម្រាប់ការការពារពិតប្រាកដនៃប្រជាជាតិសេរីណាមួយ” ។

លោក Zelenskyy បាននិយាយថា គាត់សង្ឃឹមថា គាត់នឹងប្រែក្លាយអ៊ុយក្រែនឲ្យក្លាយទៅជាមជ្ឈមណ្ឌលយោធាដ៏ធំ។

“ប្រទេសរបស់យើងនឹងក្លាយជាប្រទេសដែលផលិតអាវុធ និងប្រព័ន្ធការពារដ៏សំខាន់មួយរបស់ពិភពលោក។ ហើយនេះមិនមែនគ្រាន់តែជាមហិច្ឆតា ឬអនាគតនោះទេ តែវាគឺជាសក្តានុពលមួយ ដែលយើងត្រូវបានសម្រេចរួចហើយ»។

ឥឡូវនេះ“អ៊ុយក្រែនស្ថិតក្នុងដំណាក់កាលនៃការរត់ម៉ារ៉ាតុងការពារជាតិ នៅពេលដែលវាមានសារៈសំខាន់ខ្លាំងណាស់ សំខាន់ក្នុងការឆ្ពោះទៅមុខដោយមិនដកថយ។ លោក Zelenskyy បានប្រាប់អ្នកតំណាងមកពីអ្នកផលិតអាវុធលោកខាងលិចជាង 250 នាក់ថា លទ្ធផលពីជួរមុខគឺយើងត្រូវការប្រើវាជារៀងរាល់ថ្ងៃ។

លោកបាននិយាយថា ការការពារដែនអាកាស និងការដោះមីនគឺជាអាទិភាពចម្បងរបស់លោក ខណៈដែលលោកក៏មានគោលបំណងជំរុញការផលិតមីស៊ីល យន្តហោះគ្មានមនុស្សបើក និងគ្រាប់កាំភ្លើងធំក្នុងស្រុកផងដែរ។

ក្នុងនោះក៏មាននាយកប្រតិបត្តិមួយចំនួនបាននិយាយថា ពួកគេបានព្យាយាមបង្កើនផលិតកម្មរបស់ពួកគេ ដើម្បីបំពេញតម្រូវការរបស់អ៊ុយក្រែនថែមទៀតផង។

មន្ត្រីអ៊ុយក្រែនក៏បានមើលឃើញថា ការអភិវឌ្ឍន៍ផលិតកម្មការពារនៅក្នុងស្រុក វាគឺជាការជំរុញដល់ផ្នែកសេដ្ឋកិច្ចផងដែរ ព្រោះតែវាត្រូវបានធ្លាក់ចុះប្រហែលមួយភាគបីកាលពីឆ្នាំមុន ដោយសារតែវិបត្តិនៃសង្គ្រាម។

Reporter:
scroll to top