តើ​ការ​ភ័យខ្លាច​នៃភាព​អាម៉ាស់ ដោយសារតែ​បញ្ហាសេដ្ឋកិច្ចនៅ​ក្នុង​ស្រុក​របស់​ចិន​អាច​ធ្វើ​ឱ្យ​លោក Xi Jinping ចាក​ចេញ​ពី​កិច្ច​ប្រជុំ​កំពូល​ Apec ដែរឬទេ?

ប្រភពមុននេះបានប្រាប់កាសែតចិនពេលព្រឹកនៅថ្ងៃទី ០២​ ខែតុលា ថា ប្រទេសដែលជាមហាលអំណាចសេដ្ឋកិច្ចនៅក្នុងពិភពលោកទាំងពីរ ដែលយើងស្គាល់ច្បាស់ថា ជាសហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន។ នៅពេលនេះពួកគេទាំងពីរកំពុងតែធ្វើការសម្របសម្រួលផ្នែកកាទូត ដើម្បីអាចត្រួសត្រាយផ្លូវសម្រាប់កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរនៅក្នុងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (Apec) នៅទីក្រុង San Francisco នៅចុងឆ្នាំនេះ ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមប្រភពមួយចំនួនផ្សេងទៀតបានឲ្យដឹងថា ប្រទេសចិនមិនទាន់ បានបញ្ជាក់ពី ការចូលរួមរបស់លោក Xi នៅឯការជួបជុំខែវិច្ឆិកានៅឡើយទេ ដោយសារខ្លួនមិនអាចទទួលបានការប្តេជ្ញាចិត្តជាក់លាក់ពីសហរដ្ឋអាមេរិកនៅឡើយ។

ចំពោះរឿងនេះផងដែរ វាបានធ្វើឲ្យអ្នកវិភាគនយោបាយជាច្រើនយល់ថា បញ្ហាដែលបានកើតឡើងនៅក្នុងប្រទេសចិន បូករួមទាំងការភ័យខ្លាចនៃភាពអាម៉ាស់ វាក៏ក្លាយទៅជាកក្តារារាំងមិនឲ្យប្រធានាធិបតីចិន លោក Xi Jinping មិនហ៊ានប្រឈមមុខនឹងសមភាគីអាមេរិកលោក Joe Biden នៅចុងឆ្នាំនេះបានទេ។

កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បាននិយាយថា ប្រទេសចិនរំពឹងថាសហរដ្ឋអាមេរិកនឹងបង្ហាញពី “ភាពបើកចំហ យុត្តិធម៌ ការដាក់បញ្ចូល និងការទទួលខុសត្រូវដើម្បីបង្កើតលក្ខខណ្ឌកាន់តែប្រសើរឡើងសម្រាប់កិច្ចប្រជុំកំពូលប្រកបដោយជោគជ័យ” ។

ចំពោះខាងសេតវិមានយល់ថា មូលហេតុដែលនាំឲ្យចិនមានការស្ទាក់ស្ទើក្នុងការចូលរួមកិច្ចប្រជុំកំពូល នៅចុងឆ្នាំនេះ គឺមកពីបញ្ហាធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ចិន វាជាហេតុផលមួយដែលបង្អាកលោក Xi លើការចូលរួមក្នុងវេទិកាអន្តរជាតិដែលផ្តោតជាសំខាន់លើសេដ្ឋកិច្ចពិភពលោក រួមទាំងវេទិកា Apec និងកិច្ចប្រជុំកំពូល G20 ដែលទើបនឹងបញ្ចប់នៅឥណ្ឌានាពេលថ្មីៗនេះ ដោយកាលនោះលោក Xi បានបញ្ជូន​លោក Li Qiang ឲ្យចូលរួមជំនួសលោក ។

ក្រុមអ្នកវិភាគនយោបាយជាច្រើនបានរំពឹងទុកថា “ឥឡូវនេះយើងកំពុងមើលឃើញនូវបំណងប្រាថ្នាមួយដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសទាំងពីរជាបណ្តោះអាសន្ន ដោយសហរដ្ឋអាមេរិកគួរតែទទួលយកដំណើរទស្សនកិច្ចកម្រិតខ្ពស់ និងទម្លាក់ទំនាក់ទំនងដ៏តឹងរឹងរវាង ‘ផលប្រយោជន៍ស្នូល’ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការទទួលបាននូវជោគជ័យ។

ព្រោះមានប្រទេសជាច្រើននៅក្នុងពិភពលោក គិតថា សេដ្ឋកិច្ចនៅក្នុងពិភពលោក អាចនឹងមានភាពល្អប្រសើរឡើងវិញ ប្រសិនបើរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ព្រមជួបពិភាក្សា។

Reporter:
scroll to top