ការបាក់ដំបូលព្រះវិហារនៅម៉ិកស៊ិកូ បានបណ្តាលឲ្យមនុស្ស ស្លាប់៩នាក់ និង២០នាក់ជាប់គាំង

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយបាននិយាយថា មនុស្សចំនួន 49 នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីដំបូលព្រះវិហារ Santa Cruz របស់ Ciudad Madero បានដួលរលំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ CNN កាលពីថ្ងៃទី ០២ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ប៉ូលីសនៅក្នុងរដ្ឋឆ្នេរសមុទ្រ Tamaulipas បាននិយាយថា មនុស្សប្រមាណ១០០ នាក់ ជួបជុំនៅក្នុងព្រះវិហារ គឺដើម្បីប្រារពធ្វើពិធីបុណ្យជ្រមុជទឹក។ ប៉ូលីសបាននិយាយទៀតថា អគារព្រះវិហារបានដួលបាក់បែក ខណៈដែលមនុស្សម្នាប្រមូលផ្តុំគ្នា។ ហេតុការណ៍ក៏ត្រូវបានគេរាយការណ៍ថា ក្នុងចំណោមអ្នកចូលរួម ក៏មានកុមារមួយចំនួនបានចូលរួមថែមទៀតផង។

អ្នកកាសែតក្នុងស្រុក Franc Contreras បានប្រាប់កម្មវិធី Newsday របស់ BBC World Service ថា ការដួលរលំបានកើតឡើងនៅពេលដ៏សំខាន់នៅក្នុងកំឡុងពេលនៃការប្រារព្វនៃពិធី។

ហើយនៅក្នុង”ព្រះវិហារទៀតសោត ត្រូវបានប្រមូលផ្តុំដោយឈរតម្រង់ជួរដើម្បីទទួលយកការរួបរួមនិងក្តីស្រលាញ់។ ជាការពិតណាស់ពិធីសាសនាមួយនេះ វាគឺជាប្រភេទនៃការកើនឡើងនៃម៉ាស់កាតូលិក តែវាក៏ស្របពេលដែលដំបូលបាក់ចុះមកពីលើពួកគេ បូករួមទាំងឥដ្ឋ បេតុងបានបាក់សង្កត់មកភ្លាមៗ​លើ​ប្រជាជនដែលនៅទីនោះ»។

បើយោង​តាម​មន្ត្រី​កាកបាទ​ក្រហមវិញបាននិយាយថា ដំបូល​បាន​ធ្លាក់​មក​លើ​ក្តា​ក្នុង​ព្រះវិហារ ដែល​អាច​ឲ្យ​អ្នក​ណា​ដែល​ជាប់​នៅ​ទីនោះ​អាច​សង្ឈឹមរស់ ប្រសិនបើមានខ្យល់ដកដង្ហើមគ្រប់គ្រាន់។

ឥឡូវនេះផងដែរ គេបានសង្កេតឃើញថា ប្រជាជនដែលបាន​មក​ដល់ទីតាំងខាងលើនេះ គឺមាន​កាន់​ប៉ែល និងចប ដើម្បី​ព្យាយាម​រើ​កំទេច​កំទី។

បើយោងតាមការ​បង្ហោះ​ក្រោយ​មក​បាន​បង្ហាញ​ថា សេវា​សង្គ្រោះ​បន្ទាន់​ស្ថិត​នៅ​កន្លែង​កើត​ហេតុ បន្ទាប់​ពី​ការ​ដួល​រលំ​នៅ​រសៀល​ថ្ងៃ​អាទិត្យផងដែរ។

ចំនែកឯខាងអាជ្ញាធរក៏បានអំពាវនាវតាមប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់សម្ភារៈវេជ្ជសាស្រ្ត និងជួយសង្គ្រោះ ដើម្បីជួយអ្នកដែលកំពុងស្វែងរកអ្នកនៅរស់រានមានជីវិត។

អាជ្ញាធរ​ត្រូវ​បាន​និយាយ​ថា យើងខ្ញុំសូម​ស្នើ​សុំ​ភាព​ស្ងៀមស្ងាត់​ពី​អ្នក​ដែល​បាន​ប្រមូល​ផ្តុំ​នៅ​កន្លែង​កើត​ហេតុ​ដើម្បី​ឱ្យ​ពួក​គេ​អាច​ដឹង​ថា​ តើ​អ្នក​ណា​ដែល​ជាប់​នៅ​ខាង​ក្នុង​កំពុង​អំពាវនាវ​រក​ជំនួយ​ឬ​យ៉ាងណា។ ប៊ីស្សពនៃភូមិភាគ Tampico លោក José Armando Álvarez Cano បានផ្ញើសារទៅកាន់សហគមន៍នៅលើប្រព័ន្ធ ផ្សព្វផ្សាយសង្គមបានប្រកាសថា ការងារកំពុងដំណើរការ “ដើម្បីស្វែងរកអ្នកដែលនៅក្រោមគំនរបាក់បែក” ។ យើងសូមរលឹកថា “ពេលវេលានេះវាជាពេលវេលាមួយដ៏លំបាក” ហើយយើងក៏”សូមឲ្យព្រះជាម្ចាស់ជួយពួកគេឲ្យរួចផុតពីទុកលំបាកនេះផងទៅចុះ” ។

Reporter:
scroll to top