សហភាពអឺរ៉ុបនាពេលនេះ កំពុងប្រមូលសមាជិកខ្លួន ដែលគាំទ្រអ៊ុយក្រែន ដើម្បីបញ្ជាក់ពីកាសាមគ្គី

រដ្ឋមន្ត្រីការបរទេសលីទុយអានីបាននិយាយថា សហភាពអឺរ៉ុបកំពុងប្រឈមមុខនឹង “ចំណុចប្រសព្វដ៏សំខាន់មួយ” បន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសស្លូវ៉ាគី ហើយវាក៏បានគំរាមកំហែងដល់ការគាំទ្ររបស់សហភាពអឺរ៉ុប និងអង្គការណាតូចំពោះអ៊ុយក្រែន ខណៈដែលប្រទេសមួយនេះកំពុងតែរងនូវការឈ្លានពានពីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ CNN កាលពីថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

លោក Gabrielius Lansbergis រដ្ឋមន្ត្រីក្រសួងការបរទេសលីទុយអានី បាននិយាយថា មន្ត្រីសហភាពអឺរ៉ុប ដែលមកមកពីប្រទេសសមាជិកទាំង 27 បានជួបប្រជុំគ្នានៅទីក្រុង Kyiv កាលពីថ្ងៃច័ន្ទ គឺក្នុងគោលបំណងចង់ផ្ញើទៅកាន់ពិភពលោកថា “អឺរ៉ុបតែងតែនៅជាមួយអ៊ុយក្រែន” ។

គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍ សមាជិកសភាអាមេរិកបានសម្រេចចិត្ត មិនដាក់បញ្ចូល សំណើជំនួយចំនួន 6 ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននោះទេ ហើយវាគឺជាថ្នូរដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។ ការសម្រេចចិត្តនេះទៀតសោត វាគឺជាលក្ខខណ្ឌដែលគណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្នុងការប្រឆាំងទៅនឹងការផ្តល់មូលនិធិពីសហរដ្ឋអាមេរិក ទៅជួយអ៊ុយក្រែន ព្រោះពួកគេឃើញថា អ៊ុយក្រែនជាប្រទេសពុករលួយ និងមិនមានថ្ងៃបញ្ចប់នៃសង្គ្រាមនោះទេ។

 តែទន្ទឹមនឹងនោះបើយើងក្រឡែកទៅមើលប្រទេសស្លូវ៉ាគី ដែលជាសមាជិកEU វិញ។   គណបក្ស​ប្រជានិយម​របស់​អតីត​នាយករដ្ឋមន្ត្រី​ដែល​គាំទ្រ​រុស្ស៊ី លោក Robert Fico  បាន​ឈ្នះ​ការ​បោះឆ្នោត​សភាកាលពីថ្ងៃអាទិត្យនេះ ។ បន្ទាប់មកលោក Robert Fico ក៏បានធ្វើយុទ្ធនាការបញ្ឈប់ជំនួយដល់អ៊ុយក្រែន ព្រមទាំងរារាំងការគាំទ្រទីក្រុង Kyiv ក្នុងការចូលជាសមាជិករបស់អង្គការណាតូថែមទៀតផង។                                                       ខាងរដ្ឋមន្ត្រីការបរទេសលីទុយអានីបាននិយាយថា ព្រឹត្តិការណ៍នៅចុងសប្តាហ៍នេះ “គឺអាចបង្កឲ្យមានការសង្ស័យ” ជុំវិញប្លុកដែលគាំទ្ររអ៊ុយក្រែន។

លោកបាននិយាយបន្តថា “ខ្ញុំសង្ឃឹមថាកិច្ចប្រជុំថ្ងៃនេះ នឹងអាចជួសជុលបញ្ហានេះបាន ហើយវាក៏ជាសារយ៉ាងច្បាស់លាស់មួយថា អឺរ៉ុបនៅជាមួយអ៊ុយក្រែនរហូតដល់ជ័យជំនះ”។

ចំនែកឯរដ្ឋមន្ត្រី​ការបរទេសរបស់​បារាំង អៀរឡង់ និង​រ៉ូម៉ានី ក៏​បាន​បញ្ជាក់​ជា​ថ្មី​នូវ​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះទី​ក្រុង​គៀវដូច្នោះដែរ។

ដោយក្នុងនោះរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna បានព្រមានដល់រុស្ស៊ីថា កុំពឹងផ្អែកលើ “ភាពនឿយហត់” នៃរដ្ឋសមាជិកសហភាពអឺរ៉ុប ដើម្បីមកធ្វើជាឡេសក្នុងបញ្ចុះបញ្ចូលពួកគេមិនឲ្យគាំទ្រ អ៊ុយក្រែននោះ។ 

រីឯសមភាគីរ៉ូម៉ានី លោកស្រី Luminița Odobescu បាននិយាយថា ប្រទេសរបស់គាត់ នៅតែបន្តគាំទ្រអ៊ុយក្រែនក្នុងការនាំចេញធញ្ញជាតិ ហើយលោកស្រីក៏បានគូសបញ្ជាក់ពីផលប៉ះពាល់ដ៏អាក្រក់នៃផលប៉ះពាល់លើសន្តិសុខស្បៀងពិភពលោក។

លើសពីនេះទៅទៀតរដ្ឋមន្ត្រីការបរទេសអៀរឡង់ លោក Micheál Martin បាននិយាយថា លោកសង្ឃឹមថា មន្ត្រីសហភាពអឺរ៉ុបនឹងស្វែងរក “វិធីសាស្រ្តប្រកបដោយនិរន្តរភាពក្នុងការគាំទ្រអ៊ុយក្រែនក្នុងរយៈពេលវែង”។ 

Reporter:
scroll to top