លោក ពូទីន អះអាងពីការសាកល្បងកាំជ្រួច Burevestnik ដើរដោយថាមពលនុយក្លេអ៊ែរ ទទួលបានជោគជ័យ

លោក វ្ល៉ាឌីមៀ ពូទីន បានអះអាងថា រុស្ស៊ីបានធ្វើការសាកល្បងជោគជ័យចុងក្រោយមួយ នៃកាំជ្រួចធ្វើដំណើរ ដើរដោយថាមពលនុយក្លេអ៊ែរ​ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ BBC កាលពីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

ការអត្ថាធិប្បាយរបស់លោកប្រធានាធិបតីបានធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យរបស់លោកបានច្រានចោលនូវរបាយការណ៍របស់កាសែត New York Times ដែលធ្លាប់និយាយថា ការសាកល្បងអាវុធដែលត្រូវបានគេស្គាល់ថា Burevestnik គឺខិតជិតមកដល់ហើយ។

តាមពិតទៅសម្រាប់អាវុធពិសោធន៍ ដែលត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ 2018 គឺត្រូវបានរុស្ស៊ីសាទរថាមានសក្តានុពលគ្មានដែនកំណត់។ ប៉ុន្តែវាតិចតួចណាស់ ដែលគេស្គាល់ថាវាជាអាវុធផ្លូវការ ព្រោះគេយល់ថាសមត្ថភាពរបស់វានៅមានកម្រឹត ហើយរបាយការណ៍នៅក្នុងឆ្នាំនោះបានសរសេររៀបរាប់ថា ការធ្វើតេស្តទទួលបាននូវការបរាជ័យ។

បើទោះជាយ៉ាងណាក៏ដោយ ការសរសេរបង្ហោះនៅក្នុងគណនីរបស់លោកប្រធានាធិបតី ពូទីន មិនត្រូវបានបញ្ជាក់ដោយឯករាជ្យទេ ហើយរហូតមកដល់ពេលនេះ ក៏នូវតែមិនទាន់មានពាក្យបញ្ជាក់ណាមួយចេញពីខាងក្រសួងការពារជាតិរុស្ស៊ីនោះដែរ។

បើយោងតាមរូបភាពផ្កាយរណបមួយ ដែលបានផ្សព្វផ្សាយកាលពីខែមុនបានបង្ហាញថា ថ្មីៗនេះ រុស្ស៊ីបានសាងសង់កន្លែងថ្មីនៅទីតាំងកោះអាកទិកដាច់ស្រយាលមួយ ដើម្បីធ្វការសាកល្បងអាវុធនុយក្លេអ៊ែររបស់សូវៀត។

រូបភាពដែលទីភ្នាក់ងារ BBC ទទួលបានោះ គឺបង្ហាញពីការងារសាងសង់នៅលើកោះ Novaya Zemlya ដែលជាប្រជុំកោះនៅសមុទ្រ Barents ភាគខាងជើង។

លោកពូទីនបានប្រាប់កិច្ចប្រជុំនៅរមណីយដ្ឋានសមុទ្រខ្មៅនៃទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា “ឥឡូវនេះយើងស្ទើរតែបានបញ្ចប់ការងារលើប្រភេទអាវុធយុទ្ធសាស្ត្រទំនើប ដែលខ្ញុំធ្លាប់បាននិយាយ និងប្រកាសកាលពីប៉ុន្មានឆ្នាំមុន” ។

លោក​បាន​បន្ថែម​ថា​៖ ឥឡូវនេះ «​ការ​សាកល្បង​ជោគជ័យ​ចុងក្រោយ​ត្រូវ​បាន​ធ្វើ​ឡើង​លើ​ Burevestnik ដែល​ជា​មីស៊ីល​ឆ្លង​ទ្វីប​ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​សកល។

កាំជ្រួចដែលមានឈ្មោះកូដ Skyfall ត្រូវបានគេនិយាយថា ដំណើរការដោយម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលត្រូវបានគេសន្មត់ថា នឹងធ្វើឱ្យសកម្ម បន្ទាប់ពីគ្រាប់រ៉ុក្កែតឥន្ធនៈរឹងបានបាញ់បង្ហោះវាឡើងទៅលើអាកាស។

ប៉ុន្តែកាសែត New York Times ដែលជាអ្នកដកស្រង់ក្រុមយុទ្ធនាការគ្រប់គ្រងអាវុធ ដែលជាគំនិតផ្តួចផ្តើមការគំរាមកំហែងនុយក្លេអ៊ែរ ដោយនិយាយថា ការសាកល្បងប្រព័ន្ធចំនួន 13 ដែលគេស្គាល់ពីមុននៅចន្លោះឆ្នាំ 2017 និង 2019 គឺមិនជោគជ័យទាំងអស់ដូចដែររុស្ស៊ីអះអាងនោះទេ។

គួររំលឹកថា លោក ពូទីន ក៏បានប្រាប់ទស្សនិកជនរបស់គាត់ថា ការងារស្ទើរតែទាំងស្រុងលើកាំជ្រួចផ្លោងអន្តរទ្វីប ដែលមានឈ្មោះថា Sarmat គឺទទួលបានជោគជ័យ ។

បើទោះបីជាមានការលាតត្រដាងជាក់ស្តែងរបស់លោកពូទីនក៏ដោយ ក៏លោកបាននិយាយថា រុស្ស៊ីមិនមានផែនការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួននោះទេ ដែលជាគោលនយោបាយកំណត់ពីកាលៈទេសៈដែលកងកម្លាំងរបស់ខ្លួនអាចប្រើប្រាស់អាវុធនុយក្លេអ៊ែរ។

គួរបញ្ជាក់​ថា រុស្ស៊ី​អាច​ដក​ការ​ផ្តល់​សច្ចាប័ន​តាម​ទ្រឹស្តី​លើ​សន្ធិសញ្ញា​ហាមប្រាម​ការ​សាកល្បង​នុយក្លេអ៊ែរ​គ្រប់ជ្រុងជ្រោយកាលពី​ឆ្នាំ ១៩៩៦។ លោក​បាន​អះអាង​ថា ដូច​ដែល​អាមេរិក​បាន​ចុះ​ហត្ថលេខា ប៉ុន្តែក៏​មិន​ដែល​ផ្តល់​ជាសច្ចាប័ន​នោះ​ទេ ។

Reporter:
scroll to top