ស្ត្រីអាយុ 104 ឆ្នាំម្នាក់បានស្លាប់ក្នុងរយៈពេលជាងមួយសប្តាហ៍កន្លងមកនេះ គឺបន្ទាប់ពីគាត់អាចបំបែកឯតទគ្គកម្មពិភពលោកសម្រាប់អ្នកលោតឆ័ត្រយោង ដែលមានវ័យចំណាស់ជាងគេនៅក្នុងពិភពលោក។
បើយោងតាមរយៈមជ្ឈមណ្ឌលបាននិយាយថា លោកយាយ Dorothy Hoffner ដែលមានអាយុរហូតដល់ ១០៤ឆ្នាំ បានលោតឆ័ត្រយោងនៅរយៈកម្ពស់ 13,500 ហ្វីតពីយន្តហោះជាមួយ Skydive Chicago ក្នុងទីក្រុង Ottawa ក្នុងប្រទេសកាណាដា កាលពីថ្ងៃទី 1 ខែតុលា ឆ្នាំ២០២៣។ លោកយាយត្រូវបានគេទស្សទាយថា គាត់អាចទំនងជាបានស្លាប់នៅថ្ងៃបន្ទាប់ពីការលោត គឺនៅពេលដែលគាត់នៅឯ Brookdale Senior Living កាលពីថ្ងៃទី ០២ ខែតុលា។
បើយោងតាមសេចក្តីថ្លែងការណ៍បាននិយាយថា “សហការីនៅ Brookdale Lake View គឺពិតជាមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការស្លាប់របស់លោកយាយ Dorothy Hoffner” ។ ដោយក្នុងនោះពួកគេបាននិយាយថា “យើងពិតជារំភើបណាស់ ប្រសិនបើពួកយើងនូវតែអាចឃើញលោកយាយបន្តរស់នៅដោយចំណង់ចំណូលចិត្ត និងគោលបំណង លោតឆ័ត្រពីលើអាកាស បើទោះបីជាលោកយាយមានអាយុ 104 ឆ្នាំក៏ដោយ។ ព្រោះថាសមត្ថភាពរបស់គាត់ គឺបានបង្ហាញឲ្យមនុស្សនៅក្នុងពិភពលោកដឹងថា អាយុគ្រាន់តែជាតួរលេខតែប៉ុណ្ណោះ។
យ៉ាងណាមិញ ចំពោះខាង Guinness World Records នៅតែធ្វើការដើម្បីបញ្ជាក់ថាតើ លោកយាយ Dorothy Hoffner បានបំបែកកំណត់ត្រាសម្រាប់មនុស្សចាស់បំផុត ដែលអាចលោតពីលើយន្តហោះបានដែរឬទេ។ ព្រោះថាសម្រាប់កំណត់ត្រាបច្ចុប្បន្ន វាជាកម្មសិទ្ធិរបស់ Linnéa Ingegärd Larsson នៃប្រទេសស៊ុយអែតដែលជាអ្នកមានអាយុ 103 ឆ្នាំ នៅពេលដែលលោកយាយម្នាក់នោះ អាចលោតឆ័ត្រយោងដូចគ្នាបាន កាលពីនៅក្នុងឆ្នាំ 2022 នេះបើយោងតាមសារព័ត៌មាន Associated Press បានរាយការណ៍។