មន្ត្រីអាមេរិកពីររូបបានប្រាប់ CNN ថា នាវាចម្បាំងរបស់កងទ័ពជើងទឹកអាមេរិកមួយគ្រឿង ដែលប្រតិបត្តិការនៅតំបន់មជ្ឈិមបូព៌ា គឺចតនៅក្បែរឆ្នេរសមុទ្រមួយនៃប្រទេសយេម៉ែន កាលពីថ្ងៃព្រហស្បតិ៍ ហើយវាបានស្ទាក់ចាប់គ្រាប់មីស៊ីលជាច្រើនគ្រាប់ នេះបើយោងតាមការរាយកាណ៍របស់ CNN កាលពីថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមមន្ត្រីរបស់សហរដ្ឋអាមេរិកម្នាក់បាននិយាយថា កាំជ្រួចត្រូវបានបាញ់ដោយក្រុមសកម្មប្រយុទ្ធ Houthi ដែលគាំទ្រដោយអ៊ីរ៉ង់ ខណៈដែលពួកកំពុងតែព្យាយាមចង់ចូលរួមក្នុងជម្លោះដែលកំពុងតែបន្តនៅក្នុងប្រទេសយេម៉ែន។ បើយោងតាមមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះទាំងទី 2 នាក់នោះបានឱ្យដឹងទៀតថា កាំជ្រួចប្រហែល 2-3 គ្រាប់ត្រូវបានកងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកស្ទាក់ចាប់បាន។
បើយោងតាមអ្នកយកការណ៍របស់ CNN បាននិយាយថា នាវា USS Carney បានឆ្លងកាត់ព្រែកជីក Suez ចូលទៅក្នុងសមុទ្រក្រហមកាលពីថ្ងៃពុធ។ ហើយមេបញ្ជាការកងនាវាចរអាមេរិកបាននិយាយនៅក្នុងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គមថា វានឹង “ជួយធានាសន្តិសុខ និងស្ថិរភាពដែនសមុទ្រនៅមជ្ឈិមបូព៌ាតែមួយគត់”។
កាលពីថ្ងៃព្រហស្បតិ៍នេះផងដែរ បើយោងតាម លោកឧត្តមសេនីយ Pat Ryder ដែលធ្វើការនៅទីស្តីការមន្ទីរបញ្ចកោណវិញ បានបញ្ជាក់ថា USS Carney បានបាញ់ទម្លាក់កាំជ្រួចវាយប្រហារដីចំនួនបីគ្រាប់ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ដែលបានបាញ់ប្រហារដោយកងកម្លាំង Houthi វាគឺជាក្រុមដែលគាំទ្រដោយអ៊ីរ៉ង់ដែលស្ថិតនៅក្នុងប្រទេសយេម៉ែន។
គួរបញ្ជាក់ថា ហ៊ូទីស គឺជាអង្គការនយោបាយផង និងជាក្រុមប្រដាប់អាវុធអ៊ីស្លាមនិយមផង ក្រុមនេះវាបានកើតចេញពីអភិបាលខេត្ត Saada ក្នុងប្រទេសយេម៉ែន កាលពីក្នុងទសវត្សរ៍ឆ្នាំ 1990 ។ បច្ចុប្បន្ន Houthi ក៏ត្រូវបានគេហៅឈ្មោះថាជាកម្លាំង Zaidi Shia ដែលជាការដឹកនាំដោយកុលសម្ព័ន្ធ Houthi ។
បើយោងតាមការរៀបរាប់របស់លោក Pat Ryder បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “សកម្មភាពបាញ់ប្រហាររបស់ពួក Houthi គឺជាការបង្ហាញមួយឲ្យយើងដឹងថា ស្ថាបត្យកម្មការពារដែនអាកាស និងកាំជ្រួចរួមបញ្ចូលគ្នាដែលយើងបានសាងសង់នៅមជ្ឈិមបូព៌ានាពេលនេះ យើងត្រូវតែត្រៀមខ្លួនប្រើប្រាស់វានៅពេលណាមួយដែលចាំបាច់ ដើម្បីការពារដៃគូរបស់យើង ក៏ដូចជាពិភពលោកទាំងមូល។ យើងត្រូវតែការពារជីវិតមនុស្ស តែក៏”មិនត្រូវឲ្យមានការស្លាប់ និងរបួសដល់កងកម្លាំងអាមេរិកនោះដែរ”។
លោក Ryder បាននិយាយថា មន្ទីរបញ្ចកោណមិនអាចនិយាយឱ្យប្រាកដបានទេនៅចំណុចនេះថា តើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក កំពុងតម្រង់ទៅគោលដៅអ្វីនោះ ប៉ុន្តែខ្ញុំសូមអះអាងថា ការបាញ់ប្រហារទាំងនោះ គឺត្រូវបានគេបាញ់ចេញពីប្រទេសយេម៉ែន ហើយកំពុងធ្វើដំណើរឆ្ពោះទៅភាគខាងជើងតាមបណ្តោយសមុទ្រក្រហម បើយោងតាមអ្នកជំនាញបានព្យាករណ៍ថា “វាមានសក្តានុពលឆ្ពោះទៅរកគោលដៅក្នុងប្រទេសអ៊ីស្រាអែល”។
លោក Ryder បាននិយាយថា ខាងមន្ទីបញ្ចកោណក៏ធ្លាប់បានធ្វើការហៅទូរស័ព្ទជាបន្តបន្ទាប់ជាមួយមេដឹកនាំអារ៉ាប់ រួមទាំង Sheikh Mohamed bin Zayed ដែលមកពីប្រទេសអារ៉ាប់រួម និង លោក Emir Sheikh Tamim មកពីប្រទេសកាតា ព្រមទាំងព្រះអង្គម្ចាស់ Khalid bin Salman ដែលមកពីប្រទេសអារ៉ាប៊ីសាអូឌីត ផងដែរ។ លោក Pat Ryder បាននិយាបន្តទៀតថា ការហៅទូរស័ព្ទនេះ ពួកយើងមានគោលដៅតែមួយគត់ គឺដើម្បីបញ្ជាក់ឡើងវិញនូវការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះប្រទេសអ៊ីស្រាអែល និងដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការការពារជនស៊ីវិល។
លោក Ryder បាននិយាយទៀតថា “គាត់បានសង្កត់ធ្ងន់ម្តងទៀតថា ប្រសិនបើប្រទេសណាមួយ ឬក្រុមណាមួយដែលគិតចង់ទាញយកប្រយោជន៍ពីស្ថានភាពនៅក្នុងប្រទេសអ៊ីស្រាអែល គឺដើម្បីព្យាយាមពង្រីកជម្លោះនោះ អ្នកគួរតែគិតឲ្យបានពីរដងជាមុនសិន ហើយក៏សូមឲ្យអ្នកដែលបានប្រព្រឹតនោះមានការសង្ស័យណាមួយឲ្យសោះ ប្រសិនមានការដោះស្រាយដោយសហរដ្ឋអាមេរិក” ។