នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន នៅថ្ងៃច័ន្ទនេះ នឹងកោះប្រជុំទីភ្នាក់ងារផ្សេងៗ ដើម្បីពិភាក្សាអំពីវិធីសាស្ត្រដើម្បីធានាដល់ការដោះលែងជនជាតិថៃ ដែលត្រូវបានគេចាប់ធ្វើជាចំណាប់ខ្មាំងអំឡុងសង្គ្រាមអ៊ីស្រាអែល និងហាម៉ាស នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។
លោក ស្រេថា បានមានប្រសាស៍ថា បញ្ហាមួយនេះគឺត្រូវតែមានលក្ខណៈល្អិតល្អន់ ដោយសារមានការចរចារួចហើយដើម្បីធានាបាននូវសុវត្តិភាពចំពោះចំណាប់ខ្មាំង ខណៈចំនួនពលករថៃដែលចង់ត្រឡប់មកស្រុកវិញនៅតែបន្តកើនឡើង។
លោកនាយករដ្ឋមន្ត្រីថៃបានមានប្រសាសន៍ថា “យើងនឹងជួបនៅក្រសួងការបរទេសរបស់អ៊ីស្រាអែល ដើម្បីពិភាក្សាលំអិតអំពីបញ្ហានេះ។ បើយោងតាម ឯកអគ្គរដ្ឋទូតថៃប្រចាំនៅអ៊ីស្រាអែល វិញបានឲ្យដឹងថា ទីភ្នាក់ងារសន្តិសុខបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការជួយដល់ចំណាប់ខ្មាំងដែលជាជនជាតិថៃ” ។
លោកបានបន្ថែមថា អាជ្ញាធរថៃកំពុងព្យាយាមគ្រប់មធ្យោបាយ គឺធ្វើយ៉ាងណាដើម្បីឲ្យការអាចចរចាមានប្រសិទ្ធិភាព ដែលអាចឈានដល់ការយល់ព្រមដោះលែងជនជាតិថៃដែលចាប់ពង្រត់នោះ។
បើទោះជាយ៉ាងណាក៏ដោយ “ទំនាក់ទំនងផ្ទាល់ខ្លួនក៏នឹងត្រូវបានប្រើនៅក្នុងការចរចាផងដែរ។ ហើយវឌ្ឍនភាពនៃការប្រព្រឹត្តិ ត្រូវបានគេរំពឹងទុកនៅថ្ងៃច័ន្ទនេះ។ បច្ចុប្បន្នសម្រាប់ព័ត៌មានលម្អិតមួយចំនួន នៃការចរចាមិនអាចត្រូវបានបង្ហាញបាននោះទេ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ស្រេតថា ថាវីស៊ីន បានមានប្រសាស៍ថា៖ ខ្ញុំសូមធានាចំពោះអ្នកថា យើងនឹងព្យាយាមជួយ [ចំណាប់ខ្មាំង] ឱ្យអស់ពីសមត្ថភាពរបស់យើង” ។
បើយោងតាម លោក Phairoj Chotikasatien លេខាធិការអចិន្ត្រៃយ៍នៃក្រសួងការងារ បាននិយាយថា ប្រហែលមួយភាគបីនៃជនជាតិថៃក្នុងប្រទេសអ៊ីស្រាអែល ដែលចង់ត្រឡប់ទៅប្រទេសថៃវិញ ខណៈដែលអ៊ីស្រាអែល កំពុងប្រយុទ្ធ និងក្រុមហាម៉ាស់។
លោកបាននិយាយថា ជនជាតិថៃចំនួន ២ ៨២៣ នាក់ ដែលភាគច្រើនជាកម្មករបានត្រឡប់មកពីប្រទេសអ៊ីស្រាអែលរួចហើយ។ ប៉ុន្តែពលករជនជាតិថៃសរុបគឺមានប្រមាណ ៨ ៤៣៩ នាក់ ដែលបានចុះឈ្មោះចង់វិលត្រឡប់មកប្រទេសកំណើតវិញ។ តែទន្ទឹមគ្នានោះក៏ពលករជនជាតិថៃប្រហែល ១១៨ នាក់ទៀត បានបញ្ជាក់ពីចេតនារបស់ពួកគេក្នុងការស្នាក់នៅទីនោះបន្តទៀត។
បើយោងតាមជើងហោះហើរចុងក្រោយ បន្ទាប់ពីយន្តហោះ A340-500 របស់កងទ័ពអាកាសថៃ (RTAF) នៅថ្ងៃអាទិត្យម្សិលមិញនេះ បានដឹកជនជាតិថៃចំនួន ១៣៩ នាក់ ចេញពីអ៊ីស្រាអែល មកកាន់ទីក្រុងបាងកកដោយសវត្តិភាព។
គួរបញ្ជាក់ថា មុនពេលឡើងយន្តហោះ ទាំងអស់ គឺត្រូវបានពិនិត្យដោយក្រុមគ្រូពេទ្យកងទ័ពអាកាស និងឆ្លងកាត់ការត្រួតពិនិត្យពីសន្តិសុខជាតិជាមុនសិន។ បន្ទាប់មកពួកគេក៏បានទទួលការពិនិត្យសុខភាពបន្ថែម និងការប្រឹក្សាផ្នែកច្បាប់ស្តីពីសិទ្ធិទទួលបានសំណងជាលទ្ធផលនៃសង្រ្គាមបង្ខំឱ្យពួកគេត្រឡប់ទៅផ្ទះវិញដែរ។
បើយោងនិស្សិតវិជ្ជាជីវៈថៃ ៧ នាក់ ដែលស្ថិតក្នុងចំណោមអ្នកត្រឡប់មកវិញកាលពីថ្ងៃអាទិត្យ បាននិយាយថា អាណាព្យាបាលរបស់ពួកគេបានសម្រេចចិត្តបញ្ចប់កម្មសិក្សារបស់កូន នៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីសុវត្ថិភាព។
តែបើយោងតាមក្រសួងអប់រំបានឲ្យដឹងថា និស្សិតវិជ្ជាជីវៈចំនួន ៧១ នាក់ទៀត នៅតែបន្តនៅក្នុងប្រទេសអ៊ីស្រាអែលដើម្បីបញ្ចប់វគ្គសិក្សារបស់ពួកគេ។
ឥឡូវនេះបើយើងនិយាយពីស្ថានភាពរបស់អ្នកដែលបានត្រឡប់មកពីប្រទេសអ៊ីស្រាអែលវិញម្តង បើយោងតាមក្រសួងសុខភាពសាធារណៈបានឲ្យដឹងថា ការត្រួតពិនិត្យសុខភាពផ្លូវចិត្តលើអ្នកត្រឡប់មកពីប្រទេសថៃចំនួន 234 នាក់បានរកឃើញថា 25 នាក់ក្នុងចំនោមពួកគេ បានទទួលរងនូវភាពតានតឹង ខណៈដែល 7 នាក់មានការគេងមិនលក់។ ហើយចំនែកឯ ពលករប្រមាណ ៥៥៩ នាក់ ក្នុងចំណោមពួកគេបានរងរបួសចំនួន ៣៤ នាក់បានបង្ហាញឲ្យឃើញនៅរោគសញ្ញានៃជំងឺផ្លូវដង្ហើម។