អ្នក​លក់​រាយ​នៅ​ប្រទេស​ចិន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះ​តម្លៃលើ iPhone 15 យ៉ាងច្រើនលើសលប់

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិន រួមមាន PDD Holdings’ (PDD.O) Pinduoduo និង Alibaba’s (9988.HK) Taobao កំពុងតែផ្តល់នូវការបញ្ចុះតម្លៃយ៉ាងជ្រាលជ្រៅលើ iPhone 15 ស៊េរីចុងក្រោយរបស់ក្រុមហ៊ុន Apple (AAPL.O) ហើយការលក់ស្មាតហ្វូននៅម៉ូដែលចុងក្រោយមួយនេះ គឺមានការបញ្ចុះតម្លៃរហូតដល់ 900 យន់ (123 ដុល្លារ)ក្នុងមួយគ្រឿង សម្រាប់តម្លៃលក់រាយ នេះបើយោងតាមការចុះផ្សាយរបស់រ៉យទ័រ កាលពីថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមអ្នក​វិភាគ​និយាយ​ថា iPhone 15 មិន​បាន​លក់​ដាច់នៅ​ក្នុង​ប្រទេស​ចិន​ដូច​ជំនាន់​មុនៗ​របស់​ខ្លួន​នោះ​ទេ។ ដោយខាង Counterpoint Research បាននិយាយកាលពីសប្តាហ៍មុនថា ការលក់ iPhone 15 នៅក្នុងប្រទេសចិន បានធ្លាក់ចុះ 4.5% បើធៀបនឹង iPhone 14 ហើយទិន្នន័យនេះយើងគិតត្រឹមតែក្នុងរយៈពេល 17 ថ្ងៃដំបូងបន្ទាប់ពីការចេញលក់នៅលើទីផ្សារតែប៉ុណ្ណោះ។

ជុំវិញបញ្ហាខាងលើនេះផងដែរ ខាង ក្រុមហ៊ុន Apple, Pinduoduo និង Alibaba មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីខាងរ៉យទ័រនោះទេ។

បច្ចុប្បន្ននៅក្នុងប្រទេសចិន ក្រុមហ៊ុន Apple តែងតែឆ្មក់ម្តងម្កាលដោយអនុញ្ញាតឱ្យអ្នកលក់ផ្តល់ការបញ្ចុះតម្លៃដើម្បីជំរុញឲ្យមានតម្រូវការពីអ្នកប្រើប្រាស់។ ប៉ុន្តែវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ចិនក៏ត្រូវបានជាប់គាំងនៅក្នុងសមរភូមិនមួយនៃវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ  ព្រោះថា”តម្លៃបន្ទាប់ពីការបញ្ចុះតម្លសវាក៏នៅតែជាបញ្ហា” សម្រាប់អ្នកប្រើប្រាស់ ខណៈដែលមនុស្សម្នាក់ៗកំពុងតែរង់ចាំការងើបមកវិញនៃសេដ្ឋកិច្ចដដែល។

គួរបញ្ជាក់ថា ក្រុមហ៊ុន Pinduoduo កំពុងផ្តល់ជូន iPhone 15 Plus ដែលមានទំហំ 128 GB ក្នុងតម្លៃ 6,098 យន់, បន្ទាប់ពីបញ្ចុះតម្លៃ 900 យន់ មានន័យថា តម្លៃរបស់វាគឺថោកជាងតម្លៃលក់រាយរបស់ Apple ទៅទៀត ដោយក្រុមហ៊ុន Apple ផ្ទាល់ដាក់លក់ក្នុងតម្លៃ 6,999 យន់ ក្នុងមួយគ្រឿង នេះបើយោងតាមការត្រួតពិនិត្យដែលធ្វើឡើងដោយ Reuters ។

ចំនែកឯ iPhone 15 Pro Max ដែលមានទំហំ 512 GB វិញ វាមានតម្លៃប្រមាណ 11,999 យន់ក្នុងមួយគ្រឿង។  សម្រាប់តម្លៃនេះផងដែរ ក្រុមអ្នកយកព័ត៌មានបានទទួលទិន្នន័យនេះពីការរាយការណ៍របស់ទីក្រុងប៉េកាំង។ ហើយសម្រាប់តម្លៃលក់នៅក្នុងហាងរបស់ Apple ផ្ទាល់វិញ អតិថិជនអាចទិញបានក្នុងតម្លៃត្រឹមតែ 10,698 យន់តែប៉ុណ្ណោះ ប្រើសិនបើអ្នកធ្វើការបញ្ជាទិញនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិចរបស់ Alibaba ឬ Taobao ។

វេទិកាពាណិជ្ជកម្មអេឡិចត្រូនិច iPhone 15 ត្រូវបានធ្វើការបញ្ចុះតម្លៃយ៉ាងច្រើនលើសលប់ដែលមិនធ្លាប់មានពីមុនមក ហើយវាក៏ត្រូវបានគេរាយការណ៍ជាលើកដំបូងដោយកាសែត The Economic Observer ប្រចាំសប្តាហ៍កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ។

($1 = 7.3171 យន់ចិន)

Reporter:
scroll to top