ទីក្រុងដាវីន ​នៃប្រទេសអូស្ត្រាលី បានក្លាយទៅ​ជា​គន្លឹះ​ចំពោះ​ផែនការ​របស់​អាមេរិក​ ដើម្បី​ទប់ទល់​នឹង ​ចិន

នាយករដ្ឋមន្ត្រីទី ៣១ នៃប្រទេសអូស្ត្រាលី លោកAnthony Albanese បានជួបពិភាក្សាជាមួយនិងប្រធានាធិបតីអាមេរិក លោក Joe Biden នៅក្នុងទីក្រុង Washington កាលពីដើមសប្តាហ៍នេះ វាបានធ្វើឲ្យចិនអះអាងថា វាជារបៀបវារៈនៃការរារាំងប្រទេសរបស់ខ្លួន។ Darwin វាជារាជធានីនៃដែនដីភាគខាងជើងដែលស្ថិតនៅក្នុងប្រទេសអូស្ត្រាលី ហើយវាក៏គឺជាគន្លឹះនៃការការពារជាតិ ដែលដឹកនាំដោយសហរដ្ឋអាមេរិកនៅក្នុងសមុទ្រប៉ាស៊ីហ្វិកផងដែរ។

តាមដានយើងតាមរយៈ Telegram CPN Daily

បើយោងតាមប្រវត្តិសាស្ត្រនៃទីក្រុង ដាវីនបានសរសេររៀបរាប់ថា សង្គ្រាម​បាន​កើត​ឡើង​ដំបូងគេគឺ​នៅ​ឆ្នេរ​អូស្ត្រាលីកាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក្នុង​ឆ្នាំ 1942 គឺនៅ​ពេល​ដែល​យន្តហោះ​ជប៉ុន ប្រមាណ188 គ្រឿង​បាន​បង្ហាញ​ខ្លួន​នៅ​កណ្តាល​នៃទីក្រុង​ដាវីន។

ដោយកាលនោះជប៉ុនបានទម្លាក់គ្រាប់​បែកមក​លើ​ឆ្នេរសមុទ្ររបស់ប្រទេសអូស្ត្រាលីជាច្រើនគ្រាប់ ហើយពេលនោះផងដែរទឹកសមុទ្រវាបានប្រែក្លាយទៅ​ពណ៌​ក្រហម ចំនែកឯកំពង់នៅទីនោះវិញ វាបានគ្របដណ្តប់ទៅដោយ​ផ្សែង និង​ភ្លើងថែមទៀតផង។ ការ​វាយ​ប្រហារ​តាម​អាកាស​ទាំង​ពីរលើក​នោះទៀតសោត វា​បាន​​សម្លាប់​មនុស្សនៅក្នុងទីក្រុង​យ៉ាង​តិច​២៣០​នាក់​។

គួររំលឹកថាកាលពីថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ ១៩៤២ គឺជាបុព្វហេតុនៃការវាយឆ្មក់ប្រហែល 200 លើក គឺនៅទូទាំងភាគខាងជើងនៃប្រទេសអូស្ត្រាលីតែម្តង ដែលយើងអាចនិយាយបានថា វាជាការវាយប្រហារដ៏សាហាវបំផុតនៅក្នុងប្រទេសនេះ។

ក្នុងរយៈពេលជាង ៨០ឆ្នាំ កន្លងមកនេះ ទីក្រុងដាវីន វាក៏បានក្លាយទៅជាកន្លែងសម្រាកលំហែកាយដែលមានស្លាកស្នាមនៃសង្គ្រាមដែលប្រជាជនអូស្ត្រាតែងតែចងចាំមិនអាចបំភ្លេចបាន។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលនៃប្រទេសមួយនេះ ក៏តែងតែ​មាន​ការព្រួយបារម្ភថា ​ទីក្រុងរបស់ខ្លួនមួយ​នេះ​អាច​នឹងមានការ​ប៉ះទង្គិច​គ្នា​សាជាថ្មី​ម្ដង​ទៀតជាក់ជាមិនខាង។

ដូច្នេះហើយទើបប្រទេសអូស្ត្រាលី បានរៀបចំធ្វើមូលដ្ឋានយោធាសំខាន់ៗជាច្រើនកន្លែង ដោយភ័យខ្លាចថាតំបន់មួយនះអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រទេសចិន ព្រោះថាទីក្រុងដាវីន វាគឺជាបេះដូងនៃការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅរវាងទីក្រុងកង់បេរ៉ា និងវ៉ាស៊ីនតោន ជាពិសេសវាក៏ជាតំបន់ដ៏សំខាន់នៃការវិនិយោគ រវាងរដ្ឋាភិបាលទាំងពីរ។

ប៉ុន្តែខណៈពេលដែលទីក្រុងដាវីន ទទួលបានការចាប់អារម្មណ៍ពីខាងអាមេរិកក៏ពិតមែន តែរដ្ឋាភិបាលនៃប្រទេសទាំងពីរខាងលើនេះ ក៏កំពុងតែព្យាយាមទប់ទល់ចំពោះឥទ្ធិពលពីទីក្រុងប៉េកាំងផងដែរ ព្រោះបើយោងតាមអ្នកជំនាញខាងផ្នែកភូមិសាស្ត្របានជូនដំណឹងថា ចិននឹងយកតំបន់មួយនេះមកធ្វើជាតំបន់គោលដៅដើម្បីក្លាយទៅជាប្រទេសមហាលអំណាច។

លោក Billee McGinley ដែលជាផ្នែកនៃ Top End Peace Alliance ដែលជាក្រុមសកម្មជនក្នុងស្រុកបាននិយាយថា “ទីក្រុងមួយនេះនិងក្លាយទៅជាតំបន់ជម្លោះដ៏ធំមួយនៃពិភពលោក” ។ 

តើមូលហេតុអ្វីទើបធ្វើឲ្យទីក្រុង ដាវីន ក្លាយទៅជាបេះដូងនៃភពផែនដី នៃភាគខាងជើង?

ដាវីនគឺជាទីក្រុងយោធាជាយូរយាណាស់មកហើយ អ្នកអាចបើកបរឆ្លងកាត់ទីក្រុងដែលមានប្រជាជនតិចតួច ក្នុងរយៈពេលប្រហែល 15 នាទី តែប៉ុណ្ណោះ។

បើជាធម្មតាទេ កងកំលាំងយោធារបស់អូស្ត្រាលី តែងតែលឺ​សំឡេង​គ្រហឹម​នៃ​យន្តហោះ​នៅ​ពី​លើ​ក្បាល​របស់ពួកជាញឹកញាប់ តែសម្រាប់ក្រុមយោធាទាំងនោះ ​បានចាត់សម្លេងនោះថា វាគ្រាន់​តែ​ជា​បទ​ភ្លេង​មួយ​ទៀត​សម្រាប់​ជីវិត​នៅ​ទីនេះ។

ម្យ៉ាងវិញទៀតក្រុមគ្រួសារនៃអ្នកការពារជាតិ ពួកគេគឺជាក្រុមដ៏ធំនៃចំនួនប្រជាជន តែក៏មិនរាប់បញ្ចូលនូវកងទ័ពអន្តរជាតិរាប់ពាន់នាក់ដែលមកដល់ជារៀងរាល់ឆ្នាំសម្រាប់ហ្គេមសង្រ្គាម និងការហ្វឹកហាត់នោះដែរ។ ឧស្សាហ​កម្ម​គឺ​ជា ​សមាមាត្រ​ដ៏​ធំ​មួយ​នៃ​សេដ្ឋកិច្ច ។

អូស្ត្រាលី​បាន​រក្សា​នូវពាក្យមួយឃ្លាថា ខ្លួន​មិន​ត្រូវ​ជ្រើសរើស​រវាង​អាមេរិក និង​ចិន​នោះទេ។ ប៉ុន្តែបន្ទាប់ពីឆ្លងកាត់ការគិត និងគណនារួចមកពួកគេក៏បានផ្លាស់ប្តូរផ្នត់គំនិតនេះចេញ។ គឺបន្ទាប់ពីបានឃើញនូវ ទំនាក់ទំនង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​កាន់តែ​ជូរចត់ ហើយ​ការទាមទារ​ចុងក្រោយ​របស់ចិនន​ជុំវិញ​សមុទ្រ​ចិន​ខាងត្បូង និង​តៃវ៉ាន់​កាន់តែ​រីកធំឡើង ដែលនាំឲ្យការ​គំរាមកំហែងដល់ទីក្រុងខ្លួន។

ដូច្នេះខាងទីក្រុង Canberra បាននិយាយថា ខ្លួនបានភ្ញាក់ឡើងវិញចំពោះតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការធានាសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ជាមួយនឹងការប្តេជ្ញាចិត្តថ្មីៗចំពោះសម្ព័ន្ធមិត្ត និងការ ផ្លាស់ប្តូរដ៏ធំនៃការចំណាយលើវិស័យការពារជាតិនៃប្រទេសអូស្ត្រាលី ។

អ្នកវិភាគការពារជាតិ លោក Michael Shoebridge មានប្រសាសន៍ថា “ការក្រឡេកមើលផែនទីដោយយកចិត្តទុកដាក់ វាបានបង្ហាញថា ទីក្រុងដាវីន វាជាតំបន់ដ៏មានសារៈសំខាន់ខាងផ្នែកយុទ្ធសាស្ត្រ”។

បន្ទាប់មករដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថា ខ្លួននឹងផ្លាស់ប្តូរកងទ័ពរាប់រយនាក់បន្ថែមទៀតទៅកាន់ទីក្រុង Darwin និងទីក្រុងភាគខាងជើងផ្សេងទៀត ហើយខ្លួនក៏បានសន្យាផងដែរនូវកញ្ចប់ថវិកាការពារជាតិថ្មីរបស់ខ្លួនដែលនឹងឆ្ពោះទៅរកការពង្រឹងតំបន់មួយនេះ។

ទន្ទឹមគ្នានោះផងដែរខាងសហរដ្ឋអាមេរិក ក៏មាននិន្នាការដោយផ្តោតទៅលើភូមិសាស្ត្រដែលមានសក្តានុពលចំពោះគោលដៅនៃសហាការរបស់ខ្លួន ដោយក្នុងនោះរួមមាន កោះហ្គាំ ហាវ៉ៃ ឬអូគីណាវ៉ា ហើយឥឡូវនេះផងដែរ សហរដ្ឋអាមេរិកក៏កំពុងទាក់ទងទៅអូស្ត្រាលីថែមទៀតផង។

បច្ចុប្បន្នប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិទ្វេភាគី ហើយកិច្ចសហប្រតិបត្តិការយោធាបន្ថែមទៀតត្រូវបានគេរំពឹងថានឹងមានកម្រិតខ្ពស់នៅក្នុងរបៀបវារៈក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Albanese ទៅកាន់ទីក្រុងវ៉ាស៊ីនតោន។

អ្នកជំនាញនិយាយថា ការកសាងយោធានៅកំពូលចុងនៃទីក្រុងដាវីន  ដោយសារតែទាំងអូស្ត្រាលី និងអាមេរិក – មានគោលបំណងបំបែកធនធាន និងហានិភ័យនៅជុំវិញតំបន់ ដើម្បី “ធ្វើឱ្យវាមានភាពស្មុគស្មាញ” សម្រាប់យុទ្ធសាស្ត្រសង្គ្រាមណាមួយដែលទីក្រុងប៉េកាំងមានបំណង។ 

អត្ថបទនេះបានធ្វើការកែសម្រួល និងរៀបរៀងឡើងវិញដោយ អ្នកជំនាញរបស់ BBC នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។

Reporter:
scroll to top