ប្រភពពីឧស្សាហកម្មកម្សាន្តបាននិយាយកាលពីថ្ងៃអង្គារថា កញ្ញា Jisoo ដែលជាសមាជិកក្រុម BLACKPINK និងតារាសម្តែង Ahn Bo-hyun បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេកាលពីពេលថ្មីៗនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់យ៉ុនហាប់ កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៣។
បើយោងតាមប្រភពខាងលើនេះ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Yonhap ដោយមិនបានផ្តល់ព័ត៌មានលម្អិតនោះទេ ដោយពួកគេគ្រាន់តែនិយាយថា៖ «ទំនាក់ទំនងស្នេហារវាងតារាចម្រៀង និងតារាសម្តែងទាំងពីរខាងលើនេះត្រូវបានបញ្ចប់រួចរាល់។
ការបែកគ្នារបស់ពួកគេទាំងពីនេះបានកើតឡើង បន្ទាប់ពីរយៈពីរ ដែលទស្សនិកជនដែលជាអ្នកគាំទ្របានទទួលស្គាល់ថា ទំនាក់ទំនងរបស់ពួកគេត្រូវបានបង្ហាញជាសាធារណៈ ដូចដែលយើងបានឃើញរូបភាពរបស់ពួកគេទាំងពីរនៅតាមប្រព័ន្ធផ្សព្វផ្សាយសង្គមជាច្រើន តួយ៉ាងដូចតែខាង Dispatch បានរាយការណ៍ពីពាក្យចចាមអារ៉ាមថាពួកគេកំពុងមានទំនាក់ទំនងស្នេហានាពេលនោះ។
Jisoo បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកចម្រៀងនាំមុខរបស់ BLACKPINK នៅក្នុងខែសីហា ឆ្នាំ 2016 ហើយចាប់តាំងពីពេលនោះមកបានទាក់ទាញទូទាំងពិភពលោក ជាមួយនឹងសំលេងពិសេសរបស់នាង ក៏ដូចជាសម្រស់ដ៏ស្រស់ស្អាតរបស់នាង។
បើយើងរំលឹកមកនៅសម្ថភាពរបស់ Jisoo វិញនោះ នាងបានចូលរួមសម្ដែងជាតួ Eun Yeong-ro ដែលជាតួឯកស្រីក្នុងរឿងភាគរឿង “Snowdrop” របស់ JTBC ក្នុងឆ្នាំ ២០២១។
នៅក្នុងខែមីនា នាងបានចេញបទចម្រៀងទោលដំបូងរបស់នាង “Me” ដែលភ្លាមៗនោះបានឡើងដល់កំពូលតារាងតន្ត្រីផ្សេងៗ និងកម្មវិធីតន្ត្រីតាមទូរទស្សន៍។
យ៉ាងណាមិញ ចំនែកឯ Ahn Bo-hyun ក៏ជាតារាសម្តែងដែលមានប្រជាប្រិយភាពម្នាក់ផងដែរ លោក Ahn Bo-hyun ត្រូវបានគេស្គាល់ថា ជាតារាសម្តែងចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់គាត់ក្នុងនាមជាតារាម៉ូ កាលពីនៅក្នុងឆ្នាំ 2007 មកម្ល៉េះ ។ បន្ទាប់មកលោក ក៏បានបង្ហាញខ្លួននៅក្នុងរឿងជាច្រើនដូចជា “Itaewon Class” (2020), “Yumi’s Cells” (2021) និង “Military Prosecutor Doberman” ( ២០២២)។ ហើយនាពេលថ្មីៗនេះ លោកបានសម្តែងក្នុងរឿងមនោសញ្ចេតនាបែបកំប្លែងរបស់ទូរទស្សន៍ tvN ដែលមានចំណងជើងថា See You in My 19th Life ។