នាយករដ្ឋមន្ត្រីថៃបានសម្តែងពីអារម្មណ៍ «រំភើប» ខណៈដែលលោកបានជួបនាយកប្រតិបត្តិ Apple

នាយករដ្ឋមន្ត្រីថៃ លោក ស្រេថា ថាវីស៊ីន នឹងជួបជាមួយនាយកប្រតិបត្តិ Apple លោក Tim Cook នៅខែក្រោយ ក្នុងកិច្ចប្រជុំ Apec ដែលនិងប្រព្រឹត្តិទៅនៅរដ្ឋសាន់ហ្វ្រាន់ស៊ីស្កូ នៃសហរដ្ឋអាមេរិក។ បើយោងតាមអ្នកយកការណ៍បានឲ្យដឹងថា ការជួបពិភាក្សាមួយនោះ វាក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការទាក់ទាញអ្នកវិនិយោគបរទេសឲ្យមកប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣។

តាមដានយើងតាមរយៈ Telegram CPN Daily

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក  វាជាកិច្ចប្រជុំមួយ (Apec)   វាគឺជាវេទិកាអន្តររដ្ឋាភិបាលសម្រាប់សមាជិកចំនួន 21 នៅតំបន់នៃ ប៉ាស៊ីហ្វិក Rim ដែលជំរុញ ឲ្យពាណិជ្ជកម្មសេរី ទូទាំង តំបន់ អាស៊ីប៉ាស៊ីហ្វិកតែម្តង ។ បើយោងតាមប្រភពសារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញនេះ លោក ស្រេតថា ថាវីស៊ីន បានធ្វើបាឋកថានៅក្នុងវេទិកាពិសេសមួយ ដែលធ្វើឡើងដោយសមាគមអ្នករាយការណ៍សេដ្ឋកិច្ចនៅទីក្រុងបាងកក ដោយលាភត្រដាងពីគោលនយោបាយរបស់លោកនៅក្នុងកិច្ចប្រជុំ (Apec)   ខាងមុខនេះ។

លោក ស្រេត ថា បាន​មាន​ប្រសាសន៍​ថា លោក​បាន​ជួប​មេដឹកនាំ​ធុរកិច្ច​កំពូល​ក្នុង​អំឡុង​ពេល​លោក​ធ្វើ​ដំណើរ​ទៅ​អាមេរិក និង​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ។ ហើយទន្ទឹមនឹងនោះ រូបលោកក៏កំពុងតែទន្ទឹងរង់ចាំការពិភាក្សាបន្ថែមទៀតជាមួយសហគមន៍អាជីវកម្មផ្សេងៗជាច្រើនទៀត។

លោកនាយករដ្ឋមន្ត្រីបាននិយាយថា សហគមន៍ធុរកិច្ចថៃត្រូវបានអញ្ជើញឱ្យចូលរួមក្នុងដំណើររបស់លោកទៅកាន់សហរដ្ឋអាមេរិកនៅខែក្រោយ។ ម្យ៉ាងទៀតលោក ក៏បានសម្តែងនូវក្តីរំភើបរបស់លោកចំពោះការជួបជាមួយ CEO របស់ក្រុមហ៊ុន Apple ផងដែរ ដោយលោក ស្រេតថា មានការរំពឹងទុកយ៉ាងមុតមាំថា ការពិភាក្សានេះនឹងមានផ្លែផ្កាសម្រាប់សេដ្ឋកិច្ចថៃ។

Reporter:
scroll to top