ទេសភាពបុរាណដ៏អាថ៍កំបាំងមួយកន្លែងដែលមានអាយុកាលយ៉ាងហោចណាស់ ១៤ លានឆ្នាំ វាត្រូវបានក្រុមអ្នកវិទ្យាបានរកឃើញនៅក្រោមផ្ទាំងទឹកកកភាគខាងកើតអង់តាក់ទិក។ បើយោងតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ពួកគេបានព្យាយាមស្ទើរគ្រប់មធ្យោបាយ ដើម្បីទទួលបានទិន្នន័យពីផ្កាយរណប និងយន្តហោះដែលបំពាក់ដោយរ៉ាដាក្នុងការជ្រាបចូលទៅក្រោមផ្ទាំងទឹកកកធំៗទាំងនោះ។
ការដែលអាចឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចរកឃើញនៅឋានសួគ៌ក្រោមមេឃមួយកន្លែងនេះផងដែរ ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ពួកគេបានប្រើបច្ចេកទេស sensing ពីចម្ងាយ ដើម្បីគូសផែនទីលើផ្ទៃដីដែលមានទំហំប្រមាណ 32,000 គីឡូម៉ែត្រការ៉េ (12,300 ម៉ាយការ៉េ) ដែលជាតំបន់មួយទំហំដូចគ្នាទៅនឹងប្រទេសបែលហ្សិក។ ដោយក្នុងនោះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញទេសភាពដ៏អស្ចារ្យមួយកន្លែងដែលបង្កើតឡើងដោយទន្លេ គឺតាំងពីមុនពេលនៃការក៏កើតទ្វីបនៃផ្ទាំងទឹកកកភាគខាងកើតអង់តាក់ទិកទៅទៀត ម្យ៉ាងវិញទៀតវាក៏មានរូបភាពស្រដៀងគ្នានឹងភ្នំនិងជ្រលងភ្នំនៃ North Wales នាពេលបច្ចុប្បន្ននេះផងដែរ នេះបើយោងតាមការសិក្សាដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ទី ២៣ ខែតុលា ដែលបានចុះផ្សាយតាមរយៈទស្សនាវដ្តី Nature Communications ។
បើយោងតាមការពន្យល់ពីអ្នកដឹកនាំការសិក្សា Stewart Jamieson ដែលជាសាស្ត្រាចារ្យ នៅក្នុងនាយកដ្ឋានភូមិសាស្ត្រនៅសាកលវិទ្យាល័យ Durham បានឲ្យដឹងថា អ្នកស្រាវជ្រាវបានធ្វើការកំណត់តារាងប្រវត្តិសាស្រ្តនៃផ្ទាំងទឹកកក និងរបៀបដែលវាវិវឌ្ឍទៅតាមពេលវេលា។ ដោយពួកយើងបានស្វែងយល់អំពីស្ថានភាពដី (មុនពេលដែលដីនោះស្ថិតនៅក្នុងតំបន់ប៉ូល) បន្ទាប់មកទៀតវាក៏ត្រូវបានលាក់ខ្លួននៅក្រោមស្រទាប់ទឹកកកធំៗនៃតំបន់ប៉ូលខាងជើង ត្រង់ចំនុចនេះផងដែរ វាគឺជាជំពូកដ៏សំខាន់មួយនៅក្នុងការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
ជាពិតណាស់មានមនុស្សជាច្រើនមិនបានដឹងថាលើផែនដីយើងនេះមាន”ដីនិង ធម្មជាតិដ៏ស្រស់ស្អាត កំពុងតែស្ថិតនៅក្រោមផ្ទាំងទឹកកកអង់តាក់ទិកខាងកើតនោះទេ យើងគិតគិតជាចំនួនវិញ មនុស្សដែលដឹងរឿងមួយនេះ គឺតិចជាង អ្នកដឹងអំពីការស្វែងដីលើភពព្រះអង្គារទៅទៀត” ។
នៅប៉ូលភាគខាងជើងនៃតំបន់ភាគខាងកើតអង់តាក់ទិកវាពិតជាមានទេសភាពមួយដ៏ស្រស់ស្អាត ប៉ុន្តែដោយសារតែទេសភាពនោះវាត្រូវបានគ្រប់គ្រងដោយផ្ទាំងទឹកកក ជាពិសេសជាងនេះទៅទៀតវាក៏ជាតំបន់ដែលមានភាពធន់ ព្រោះវាអាចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុបានយ៉ាងល្អ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល”។
បើទោះបីជាអាកាសធាតុមានការប្រែប្រួលយ៉ាងណាក៏ដោយ តែធម្មជាតិនៅក្នុងតំបន់អាថ៌កំបាំងមួយនេះនៅតែអាចថែររក្សាទេសភាពរបស់ខ្លួនបានយ៉ាងល្អ។ ទេសភាពដែលកម្ររកបាននេះ ក្រុមអ្នកវិទ្យាសាស្ត្រនៅតែមិនទាន់អាចរកចំនុចកែប្រែវាបាននោះដែរ ព្រោះថាផ្ទាំងទឹកកកនៃទ្វីបមួយនេះវាជាផ្ទាំងទឹកកដែលមានចលនានិងប្រែប្រួលទៅតាមអាកាសធាតុ ម្យ៉ាងវិញទំហំនៃផ្ទាំងកកវា អាចនឹងមានសមត្ថភាពកិនកម្ទេចទេសភាពបុរាណនោះបានយ៉ាងងាយស្រួល។
តើមានអ្វីខ្លះ ដែលស្ថិតនៅក្រោមទឹកកកអង់តាក់ទិក?
ការយល់ដឹងអំពីមូលហេតុដែលធ្វើឲ្យទេសភាពបុរាណមួយនេះនៅរស់រានមានជីវិត វាគឺជាកក្តាដែលអាចជួយដល់អ្នកវិទ្យាសាស្ត្រធ្វើការទស្សន៍ទាយបានកាន់តែច្បាស់ អំពីសក្ដានុពលនាពេលអនាគតនៃផ្ទាំងទឹកកកអង់តាក់ទិកខាងកើត ដែលផ្ទុកនូវការកើនឡើងកម្រិតនីវ៉ូទឹកសមុទ្រប្រហែល 60 ម៉ែត្រ ខណៈដែលភពផែនដីកាន់តែក្តៅ។
បច្ចុប្បន្នអាកាសធាតុនៅលើផែនដីកំពុងឈានទៅរកសីតុណ្ហភាពធម្មតានៃអ្នកដែលបានជួបប្រទះនៅពេលដែលទេសភាពទំនងជាមានប្រភពដើមប្រហែល 34 លានឆ្នាំមុន ដែលកាលនោះវាមានសីតុណ្ហភាពនៅចន្លោះពី 3 អង្សាសេទៅ 7 អង្សាសេខ្ពស់ជាងថ្ងៃនេះ នេះបើយោងតាមការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ។
ផ្ទាំងទឹកកកភាគខាងកើតនៃអង់តាក់ទិកបានបង្កើតឡើងដំបូងប្រហែល 34 លានឆ្នាំមុន ប៉ុន្តែវានឹងមានការប្រែប្រួលជាបន្តបន្ទាប់ក្នុងទំហំ ដែលជួនកាលបង្ហាញពីសណ្ឋានដីផ្នែកខាងក្រោម។ ហើយចំពោះការរស់រានមានជីវិតនៃទេសភាពទាំងអស់នោះ គឺវាបានបង្កប់អត្ថន័យថា សីតុណ្ហភាពនៅមូលដ្ឋាននៃផ្ទាំងទឹកកក គឺមានភាពត្រជាក់ខ្លាំង និងមានស្ថេរភាពលើប្លុកនៃដីបុរាណទាំងនេះ បើទោះបីជាមានអន្តរកម្មខ្លះនៃកំដៅអាកាសធាតុក៏ដោយ។
ទិន្នន័យភូមិសាស្ត្រដែលប្រមូលបានដោយអ្នកវិទ្យាសាស្ត្របានផ្តល់តម្រុយអំពីអ្វី ដែលស្ថិតនៅក្រោមទឹកកកដែលមានកម្រាស់ 2 គីឡូម៉ែត្រ។
ខណៈផងដែរក្រុមស្រាវជ្រាវក៏នៅតែមិនទាន់ដឹងថា រុក្ខជាតិ និងសត្វព្រៃអ្វីខ្លះ ដែលធ្លាប់បានរស់នៅក្នុងតំបន់នេះទេ ប៉ុន្តែចំពោះភស្តុតាងនៃទន្លេបានបង្ហាញឲ្យដឹងថាមានពីមុនទឹកទន្លេធ្លាប់ហូរ ដែលធ្វើឱ្យតំបន់នេះទំនងជាមានរុក្ខជាតិច្រើនបែបនេះ។
សម្រាប់“(ទិន្នន័យ)ដែលអ្នកស្រាវជ្រាវប្រមូលបាន វាពិតជាមានប្រសិទ្ធភាពខ្ពស់ក្នុងវាស់វែងការផ្លាស់ប្តូរតិចតួចបំផុតនៅក្នុងរូបរាងផ្នែកខាងលើនៃទឹកកក ហើយវាក៏ជាមូលដ្ឋាននៅពេលដែលយើងក្រឡេកទៅមើលទេសភាពក្រោមផ្ទាំងទឹកកកទាំងនោះ យើងពិតជាមានអារម្មណ៍ថារូបរាងរបស់វាពិតជាស្រដៀងនឹងជ្រលងភ្នំដែលមានទំនាក់ទំនងគ្នាជាមួយនឹងផ្ទាំងទឹកកក។ នៅនោះផងដែរយើង ប្រាកដជាមានអារម្មណ៍ថា យើងកំពុងតែមើលឃើញនៅទេសភាពដែលបង្កើតឡើងបច្ចេកវិទ្យាដូច្នោះដែរ។