តារាចម្រៀងស្រីដ៏ល្បីឈ្មោះនៅក្នុងពិភពលោក Taylor Swift បានក្លាយជាមហាសេដ្ឋីវ័យក្មេងម្នាក់ គឺបន្ទាប់ពីនាងបានបញ្ចប់ គម្រោងថតអាល់ប៊ុមរបស់នាងឡើងវិញ ហើយវាក៏ជាការបំបែកឯតទគ្គកម្មថ្មីមួយ ដែលជំរុញដោយសេដ្ឋកិច្ច Eras Tour នេះបើយោងតាម Bloomberg Billionaires Index ដែលបានចុះផ្សាយកាលពីថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២៣។
គួរបញ្ជាក់ថា The Eras Tour វាគឺជាដំណើរប្រគុំតន្ត្រី លើកទីប្រាំមួយដែលកំពុងបន្ត ដោយតារាចម្រៀង និងអ្នកនិពន្ធបទចម្រៀងជនជាតិអាមេរិក Taylor Swift ដែលបានពណ៌នាថាវាជាដំណើរឆ្លងកាត់ ” យុគសម័យ ” នៃតន្ត្រីរបស់នាងទាំងអស់តែម្តង។ យើងអាចនិយាយបានថា វាជាការប្រគុំតន្រ្តីមួយ ដែលផ្តល់តម្លៃខ្ពស់ចំពោះ អាល់ប៊ុមរបស់Taylor Swift គ្រប់បទចម្រៀងរបស់នាង។ យ៉ាងណាមិញ សម្រាប់ដំណើរទេសចរណ៍ Eras វាក៏ជាដំណើរទេសចរណ៍តន្ត្រីដ៏ធំបំផុតរបស់នាងផងដែរ។ ដោយក្នុងនោះគឺមានការប្រគុំតន្ត្រីប្រមាណ146 កន្លែង នៅទូទាំងទ្វីបចំនួនប្រាំ។ ម្យ៉ាងវិញទៀត វាគឺជាកាប្រគុំតន្ត្រីលើកទីពីររបស់នាងដែរ បើគិតចាប់តាំងពីការប្រកួត Reputation Stadium Tour ក្នុងឆ្នាំ 2018 មក ។
បើយោងតាមតួរលេខ៖ បន្ទាប់ពីការប្រគុំតន្ត្រីរបស់ Swift ចំនួន 53 ដងនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ 2023 មានទិន្នន័យមួយបានបង្ហាញថាមានចំនួន 4.3 ពាន់លានដុល្លារ វាជាផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិក ។ តែបើយោងតាមប្រភពមួយរបស់អាមេរិក បាននិយាយប្រាប់ Bloomberg News ថា ទ្រព្យសម្បត្តិសុទ្ធរបស់ Swift គឺ 1.1 ពាន់លានដុល្លារ។
គួរបញ្ជាក់ថាតារាចម្រៀង Taylor Swift បានក្លាយជាតន្ត្រីករស្រីម្នាក់ ដែលមានជាងគេបំផុត និងជាមហាសេដ្ឋីដំបូងគេក្នុងប្រវត្តិសាស្ត្រអាមេរិក នៅក្នុងឩស្សាហកម្មតន្ត្រីដែលជាប្រភពចំណូលចម្បងតែមួយគត់របស់នង ។ លើសពីនេះទៀត សិទ្ធិបោះពុម្ព របស់ Taylor Swift សម្រាប់អាល់ប៊ុមចំនួនប្រាំមួយដំបូងរបស់នាង គឺមានតម្លៃ 200 លានដុល្លារទៅហើយកាលពីក្នុងឆ្នាំ 2022។ បើយោងតាមទស្សនាវដ្តី Forbes វិញ បានសរសេរអត្ថបទមួយដោយដាក់ឈ្មោះនាងថាជា តន្ត្រីករស្រីដែលរកចំណូលបានច្រើនជាងគេ ចំនួន 4 ឆ្នាំ (2016, 2019, 2021, និង 2022)។ បើយើងបានមើលពីប្រវត្តិតន្ត្រីធំៗនៅក្នុងពិភពលោក របស់Taylor Swift នាងគឺជា តារាដែលរកចំណូលបានខ្ពស់បំផុត ជាយូមកហើយ ដោយក្នុងឆ្នាំ 2016 នាងអាចរកចំនូលបាន $170 លានដុល្លារ និងជាជាស្នាដៃដែលត្រូវបានទទួលស្គាល់ដោយ Guinness World Records ថាជាប្រាក់ចំណូលប្រចាំឆ្នាំខ្ពស់បំផុតមិនធ្លាប់មានសម្រាប់តន្ត្រីករស្រី។ បន្ទាប់មក នាងក៏រកចំណូលបានលើស 185 លានដុល្លារទៅទៀត ក្នុងឆ្នាំ 2019 ។ ចំនែកឯទស្សនាវដ្ដី Forbes ក៏បានចុះបញ្ជីថា Taylor Swift ជាសិល្បករស្រីដែលរកចំណូលបានច្រើនជាងគេបំផុតបើគិតចាប់តាំងពីឆ្នាំ 2010 ព្រោះចំណូលរបស់នាងបានកើតឡើងរហូតដល់ 825 លានដុល្លារ។ ចាប់តាំងពីពេលនោះមក Taylor Swift ក៏ចាប់ផ្តើមបង្កើតផលប័ត្រអចលនទ្រព្យដែលមានតម្លៃ 150 លានដុល្លារ វាគឺជាទិន្នន័យដែលយើងគិតត្រឹមឆ្នាំ 2023 ជាមួយនឹងផ្ទះនៅ Nashville, New York City, Los Angeles ( Samuel Goldwyn Estate ) និង Rhode Island ( High Watch ) ជាដើម។
បើយោងទៅតាម Bloomberg ក៏បាននិយាយបន្ថែមថា Taylor Swift គឺជានារីដ៏មានទេពកោសល្យម្នាក់ដែលមែនល្អតែផ្នែកខាងសិល្បៈមួយមុខនោះទេ វាមានបូកបញ្ចូលនៃភាពវ័យឆ្លាតរបស់នាង ទាំងការងារផ្នែកទីផ្សារ ព្រមទាំងការចាប់យកឳកាសជាដើម” ។